Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​យើងខ្ញុំ​ផង យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។ សូម​ធ្វើជា​ដើមដៃ​ដល់​យើងខ្ញុំ​រៀងរាល់ព្រឹក សូម​ធ្វើជា​សេចក្ដីសង្គ្រោះ​ដល់​យើងខ្ញុំ​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ រៀង​រាល់​ព្រឹក សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ សូម​ទ្រង់​ការ‌ពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​ហើយ រៀង​រាល់​ព្រឹក សូម​ទ្រង់​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង




អេសាយ 33:2
35 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ដូចដែល​ភ្នែក​របស់​បាវបម្រើ​រំពឹងមើលទៅ​ដៃ​ចៅហ្វាយ​របស់ខ្លួន ហើយ​ដូចដែល​ភ្នែក​របស់​បាវបម្រើស្រី​រំពឹងមើលទៅ​ដៃ​ចៅហ្វាយស្រី​របស់ខ្លួន​យ៉ាងណា ភ្នែក​របស់យើង​ក៏​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​យ៉ាងនោះដែរ រហូតដល់​ព្រះអង្គ​មេត្តា​ដល់​យើង​។


សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។


ជាការពិត អស់អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ នឹង​មិន​អាម៉ាស់មុខ​ឡើយ គឺ​អ្នកដែល​ក្បត់​ដោយ​គ្មានហេតុផល​វិញ ដែល​នឹង​អាម៉ាស់មុខ​។


ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​? ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?


ព្រះយេហូវ៉ា​អើយ ដូចដែល​យើងខ្ញុំ​បាន​រំពឹង​លើ​ព្រះអង្គ សូមឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ស្ថិត​លើ​យើងខ្ញុំ​ផង​!​៕


ចំណែកឯ​ការរួចជីវិត​របស់​មនុស្ស​សុចរិត មកពី​ព្រះយេហូវ៉ា ព្រះអង្គជា​បន្ទាយ​របស់ពួកគេ ក្នុង​ពេល​មាន​ទុក្ខវេទនា​។


ព្រះ​ជា​ជម្រក និង​ជា​កម្លាំង​ដល់​យើង ជា​ជំនួយ​ដែល​រកឃើញ​ជានិច្ច​នៅក្នុង​ទុក្ខវេទនា​។


ព្រះ​គង់នៅ​ក្នុង​ទីក្រុងនោះ ហើយ​នាង​នឹង​មិន​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​នាង​នៅពេល​ព្រឹកព្រលឹម​មកដល់​។


ចូរ​ស្រែកហៅ​យើង​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​ចុះ នោះ​យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង”។


សូម​ប្រទាន​ជំនួយ​ដល់​យើងខ្ញុំ​ទាស់នឹង​បច្ចាមិត្ត​ផង ដ្បិត​ការសង្គ្រោះ​ពី​មនុស្ស​ជា​សេចក្ដីឥតប្រយោជន៍​។


ព្រលឹង​របស់ខ្ញុំ​មាន​ភាពស្ងៀមស្ងាត់​នៅក្នុង​តែ​ព្រះ​ប៉ុណ្ណោះ សេចក្ដីសង្គ្រោះ​របស់ខ្ញុំ​មកពី​ព្រះអង្គ​។


ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​រង់ចាំដោយស្ងៀមស្ងាត់​ចំពោះ​តែ​ព្រះ​ប៉ុណ្ណោះ ដ្បិត​សេចក្ដីសង្ឃឹម​របស់ខ្ញុំ​មកពី​ព្រះអង្គ​។


ប្រជាជន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះអង្គ​គ្រប់ពេលវេលា ចូរ​បង្ហូរ​ចិត្ត​របស់អ្នករាល់គ្នា​ចេញ​នៅចំពោះ​ព្រះអង្គ​ចុះ គឺ​ព្រះ​ហើយ ជា​ជម្រក​ដល់​យើង​! សេឡា


ដូចដែល​ថ្ងៃ​ទាំងឡាយ​ដែល​ព្រះអង្គ​បាន​ធ្វើទុក្ខ​យើងខ្ញុំ និង​ឆ្នាំ​ទាំងឡាយ​ដែល​យើងខ្ញុំ​បាន​ជួប​ការអាក្រក់​នោះ ច្រើន​យ៉ាងណា សូម​ធ្វើឲ្យ​យើងខ្ញុំ​បាន​អរសប្បាយ​យ៉ាងនោះដែរ​។


គេ​នឹង​ស្រែកហៅ​យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​គេ​; យើង​នឹង​នៅជាមួយ​គេ​ក្នុង​ទុក្ខវេទនា ក៏​នឹង​រំដោះ​គេ ព្រមទាំង​លើកតម្កើង​គេ​ផង​។


ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។ ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


ព្រះយេហូវ៉ា​អើយ គេ​បាន​ស្វែងរក​ព្រះអង្គ​ក្នុង​ទុក្ខវេទនា គេ​បាន​បង្ហូរចេញ​នូវ​ពាក្យអធិស្ឋានខ្សឹបៗ​ពេលមាន​ការប្រៀនប្រដៅ​របស់ព្រះអង្គ​ដល់​គេ​!


មែនហើយ ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ ក្នុង​ផ្លូវ​នៃ​ការជំនុំជម្រះ​របស់ព្រះអង្គ​; ព្រះនាម​របស់ព្រះអង្គ និង​ការនឹកចាំ​អំពី​ព្រះអង្គ គឺជា​បំណងប្រាថ្នា​នៃ​ចិត្ត​របស់យើងខ្ញុំ​!


ពួកគេ​ក៏​និយាយ​នឹង​គាត់​ថា​៖ “ហេសេគា​មានរាជឱង្ការ​ដូច្នេះ​ថា​: ‘ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​ទុក្ខវេទនា ការដាក់ទោស និង​ភាពអាម៉ាស់​។ កូន​គ្រប់ខែ​ហើយ ប៉ុន្តែ​គ្មាន​កម្លាំង​នឹង​សម្រាល​ទេ​។


មើល៍! ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​យាង​មក​ប្រកបដោយ​ព្រះចេស្ដា ហើយ​ព្រះពាហុ​របស់ព្រះអង្គ​នឹង​គ្រប់គ្រង​ឲ្យ​ព្រះអង្គ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


ព្រះអង្គ​ទត​ឃើញ​ថា គ្មាន​អ្នកណា​ម្នាក់​ឡើយ ព្រះអង្គ​ទ្រង់​នឹកឆ្ងល់​ថា គ្មានអ្នកណា​អង្វរជំនួស ដូច្នេះ​ព្រះពាហុ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​ព្រះអង្គ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ក៏​ទ្រទ្រង់​ព្រះអង្គ​។


ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម