ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
ហូសេ 10:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសាបព្រោះសេចក្ដីសុចរិតសម្រាប់ខ្លួន ចូរច្រូតកាត់សេចក្ដីសប្បុរស ចូរធ្វើឲ្យដីរបស់អ្នករាល់គ្នាផុលឡើង ដ្បិតនេះជាពេលដែលត្រូវស្វែងរកព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គយាងមក ហើយបង្អុរភ្លៀងជាសេចក្ដីសុចរិតលើអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯអ្នករាល់គ្នាវិញ ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត អ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌! ចូរកាប់គាស់ដីចម្ការថ្មី! ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមក ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសាបព្រោះសំរាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្ដីសប្បុរស ចូរកំសុលដីរបស់ឯងរាល់គ្នាឡើង ដ្បិតដល់ពេលដែលគួរស្វែងរកព្រះយេហូវ៉ា ទាល់តែទ្រង់យាងមកបង្អុរ ឲ្យភ្លៀងជាសេចក្ដីសុចរិតមកលើឯងរាល់គ្នា អាល់គីតាប ចំណែកឯអ្នករាល់គ្នាវិញ ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត អ្នករាល់គ្នានឹងច្រូតបានភក្ដីភាពយ៉ាងបរិបូណ៌! ចូរកាប់គាស់ដីចម្ការថ្មី! ដល់ពេលត្រូវស្វែងរកអុលឡោះតាអាឡាហើយ គឺចាប់ពីពេលនេះ រហូតដល់ទ្រង់មក ចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។ |
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
សូមឲ្យព្រះរាជាបានដូចជាភ្លៀងបង្អុរ មកលើវាលដែលច្រូតស្មៅហើយ គឺដូចជាភ្លៀងដែលស្រោចស្រពផែនដី!
មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។
ទោះទាំងសេចក្ដីស្លាប់ និងជីវិត ក៏នៅក្នុងអំណាចនៃអណ្ដាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្ដាតនោះឯង។
នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។
យ៉ាងនោះ ព្រះអង្គនឹងប្រទានឲ្យមានភ្លៀងធ្លាក់មកសម្រាប់ពូជអ្នក ដើម្បីឲ្យអ្នកបានសាបព្រោះនៅដី ហើយអាហារជាផលចម្រើនពីដី នោះនឹងមានឱជារស ហើយសម្បូរ។ នៅគ្រានោះ ហ្វូងសត្វរបស់អ្នកនឹងរកស៊ីនៅវាលស្មៅធំទូលាយ។
វេទនាដល់ពួកអ្នកដែលចុះទៅឯស្រុកអេស៊ីព្ទ ដើម្បីរកគេជួយ ព្រមទាំងពឹងដល់សេះ ហើយទុកចិត្តនឹងរទេះចម្បាំង ដោយព្រោះគេមានជាច្រើន ហើយនឹងពលសេះផង ដោយព្រោះគេមានកម្លាំងណាស់ ឥតសង្ឃឹមដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ឬស្វែងរកព្រះយេហូវ៉ាសោះ។
មានពរហើយ អ្នករាល់គ្នាដែលសាបព្រោះ ក្បែរគ្រប់ទាំងផ្លូវទឹក ហើយលែងគោ និងលាឲ្យដើររកស៊ីតាមចិត្ត។
ដ្បិតយើងនឹងចាក់ទឹកទៅលើអ្នកណាដែលកំពុងស្រេក ព្រមទាំងបង្ហូរទឹកទៅលើដីហួតហែង យើងនឹងចាក់វិញ្ញាណយើងទៅលើពូជពង្សរបស់អ្នក និងពររបស់យើងទៅលើកូនចៅរបស់អ្នក។
ឱផ្ទៃមេឃអើយ ចូរស្រក់ទឹកពីលើមក ហើយឲ្យពពកចាក់សេចក្ដីសុចរិតចុះមក ចូរឲ្យផែនដីហាឡើង ឲ្យបានបង្កើតផលជាសេចក្ដីសង្គ្រោះ ហើយឲ្យសេចក្ដីសុចរិតពន្លកឡើងជាមួយគ្នា យើងនេះហើយជាយេហូវ៉ា ដែលបានបង្កើតសេចក្ដីនោះឡើង។
ឱ បើអ្នកបានស្តាប់តាមបញ្ញត្តិទាំងប៉ុន្មានរបស់យើង នោះសេចក្ដីសុខរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកនៃសមុទ្រ។
យើងនឹងបំផ្លាញអស់រលីង នឹងគ្មានអ្នកណាកាត់លួស ឬជ្រួយដីទៀតឡើយ គឺនឹងកើតមានអញ្ចាញ ហើយនឹងបន្លាដុះឡើងវិញ ហើយយើងនឹងបង្គាប់ដល់មេឃ ហាមមិនឲ្យធ្លាក់ភ្លៀងមកលើចម្ការនោះតទៅ
អ្នកនឹងបានតាំងមាំមួននៅដោយសេចក្ដីសុចរិត ហើយនឹងនៅឆ្ងាយពីការសង្កត់សង្កិន ដ្បិតអ្នកនឹងមិនខ្លាចអ្វីសោះ ក៏នឹងនៅឆ្ងាយពីសេចក្ដីស្ញែងខ្លាចដែរ ព្រោះសេចក្ដីនោះនឹងមិនមកជិតអ្នកឡើយ។
ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកព្រះអង្គឃើញ ហើយអំពាវនាវដល់ព្រះអង្គ ក្នុងកាលដែលព្រះអង្គគង់នៅជិតចុះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នៅគ្រានោះ គឺនៅវេលានោះឯង ពួកកូនចៅអ៊ីស្រាអែលនឹងមក ទាំងខ្លួនគេ និងពួកកូនចៅយូដាទាំងអស់គ្នា គេនឹងដើរតាមផ្លូវ ទាំងយំបណ្តើរ ហើយស្វែងរកព្រះយេហូវ៉ាជាព្រះរបស់គេ។
យើងនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់យើង ជាទីឲ្យពរ យើងនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ។
ដូច្នេះ ចូរវិលមករកព្រះរបស់អ្នកវិញចុះ ចូរកាន់ចិត្តសប្បុរស និងយុត្តិធម៌ ហើយរង់ចាំព្រះរបស់អ្នកជានិច្ចផង។
ឱអ៊ីស្រាអែលអើយ ចូរវិលមករកព្រះយេហូវ៉ា ជាព្រះរបស់អ្នកវិញ ដ្បិតអ្នកបានជំពប់ដួល ព្រោះតែអំពើទុច្ចរិតរបស់អ្នក។
ត្រូវឲ្យយើងស្គាល់ព្រះយេហូវ៉ា ត្រូវឲ្យយើងសង្វាតនឹងស្គាល់ព្រះអង្គ ឯដំណើរដែលព្រះអង្គយាងចេញមក គឺពិតដូចអរុណរះ ព្រះអង្គនឹងយាងមករកពួកយើង ដូចទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរតាំងឲ្យមានយុត្តិធម៌នៅត្រង់ទ្វារក្រុង នោះប្រហែលជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គនឹងសម្ដែងព្រះគុណដល់សំណល់នៃពួកយ៉ូសែប។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ ពូជពង្សអ៊ីស្រាអែលដូច្នេះថា ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងរស់នៅ
ចូរស្វែងរកព្រះយេហូវ៉ាវិញ នោះអ្នករាល់គ្នានឹងរស់នៅ ក្រែងព្រះអង្គឆាបឆេះឡើង ដូចជាភ្លើងនៅក្នុងពូជពង្សយ៉ូសែប ហើយបញ្ឆេះអស់រលីងទៅ ឥតមានអ្នកណានៅបេត-អែល អាចនឹងពន្លត់បានឡើយ។
ព្រះអង្គដែលបានបង្កើតផ្កាយកូនមាន់ និងផ្កាយនាយព្រាន ក៏ធ្វើឲ្យភាពអន្ធការប្រែទៅជាព្រលឹមស្រាង ហើយធ្វើឲ្យថ្ងៃត្រឡប់ទៅជាយប់ ព្រមទាំងហៅទឹកសមុទ្រមកចាក់ស្រោចលើផែនដី ព្រះនាមរបស់ព្រះអង្គ គឺព្រះយេហូវ៉ា
«ចូរខំប្រឹងឲ្យអស់ពីចិត្ត ដើម្បីបានចូលទៅតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនខំប្រឹងចូលដែរ តែនឹងចូលមិនបានទេ។
នៅគ្រានោះ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី ហើយគេនឹងថ្លែងទំនាយ។
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។