ទំនុកតម្កើង 105:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ចូរប្រឹងរកព្រះយេហូវ៉ា និងព្រះចេស្ដារបស់ព្រះអង្គ ចូរស្វែងរកព្រះភក្ត្ររបស់ព្រះអង្គជានិច្ច សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ចូររកព្រះយេហូវ៉ា នឹងព្រះចេស្តារបស់ទ្រង់ ចូររកព្រះភក្ត្រទ្រង់ជានិច្ច សូមមើលជំពូកអាល់គីតាប4 ចូរស្វែងរកអុលឡោះតាអាឡាប្រកបដោយអំណាច ចូរស្វែងរកទ្រង់ឥតឈប់ឈរឡើយ! សូមមើលជំពូក |
ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមព្រះអង្គឈរឡើង សូមព្រះអង្គ និងហិបនៃឥទ្ធានុភាពរបស់ព្រះអង្គ យាងចូលទៅឯទីសម្រាករបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមឲ្យពួកសង្ឃរបស់ព្រះអង្គបានប្រដាប់ខ្លួន ដោយសេចក្ដីសង្គ្រោះ ហើយឲ្យពួកបរិសុទ្ធរបស់ព្រះអង្គ បានរីករាយសប្បាយ ដោយសេចក្ដីល្អ។