សាស្តា 11:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 នៅពេលព្រឹក ចូរព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើង ទោះបើខាងនេះ ឬខាងនោះក្តី ឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 នៅពេលព្រឹក ចូរសាបព្រោះគ្រាប់ពូជរបស់អ្នកចុះ ហើយនៅពេលល្ងាច ក៏កុំសម្រាកដៃរបស់អ្នកដែរ ដ្បិតអ្នកមិនដឹងថាមួយណានឹងចម្រើនឡើងឡើយ ថាតើការនេះ ឬការនោះ ឬបើការទាំងពីរនឹងបានល្អដូចគ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ត្រូវសាបព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្តី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង សូមមើលជំពូកអាល់គីតាប6 ត្រូវសាបព្រោះគ្រាប់ពូជរបស់អ្នក តាំងពីព្រលឹម ហើយនៅពេលល្ងាចក៏មិនត្រូវទំនេរដៃដែរ ដ្បិតអ្នកពុំដឹងថា កិច្ចការណាមួយនឹងបង្កើតផល ឬអ្នកទទួលផលប្រយោជន៍ពីកិច្ចការទាំងអស់ឡើយ។ សូមមើលជំពូក |
គ្រប់ការទាំងនេះ យើងបានពិចារណានៅក្នុងចិត្ត ដើម្បីឲ្យបានយល់ច្បាស់ ឃើញថាមនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការរបស់គេទាំងប៉ុន្មាន សុទ្ធតែនៅក្នុងអំណាចព្រះហស្តរបស់ព្រះ ទោះបើការនោះមកដោយស្រឡាញ់ ឬសម្អប់ក្តី នោះមនុស្សមិនយល់ទេ ប៉ុន្តែ ការទាំងអស់ឃើញច្បាស់នៅចំពោះមុខគេ