Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ព្រះ‌អង្គឆាប​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​ពូជ‌ពង្សយ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល អាច​នឹង​ពន្លត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កូន​ចៅ​លោក​យ៉ូសែប​អើយ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ព្រះអង្គ​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា​វិញ នោះ​ឯង​រាល់​គ្នា​នឹង​រស់​នៅ ក្រែង​ទ្រង់​កាត់​ឆេះ​ឡើង ដូច​ជា​ភ្លើង​នៅ​ក្នុង​វង្ស​យ៉ូសែប ហើយ​បញ្ឆេះ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​នៅ​បេត-អែល ដែល​អាច​នឹង​ពន្លត់​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កូន​ចៅ​យូសុះ​អើយ ចូរ​ស្វែង​រកអុលឡោះ‌តាអាឡា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត! ចូរ​ប្រយ័ត្ន ក្រែង​ទ្រង់​ឆាប‌ឆេះ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​នៅ​បេត‌អែល អាច​នឹង​ពន្លត់​បាន​ឡើយ។

សូមមើលជំពូក ចម្លង




អេម៉ុស 5:6
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទូល‌បង្គំ​ជា​បាវ​បម្រើ​របស់​ព្រះ‌ករុណា​យល់​ឃើញ​ថា បាន​ធ្វើ​អា‌ក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មក​ដល់​នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្ដា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ»។


យេរ៉ូ‌បោម​ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ ព្រះបាទ​សាឡូម៉ូន​បាន​ឃើញ​ថា អ្នក​កំលោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើការ​ទាំង​អស់​របស់​ពូជ‌ពង្ស​យ៉ូសែប។


ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោលយើង ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​យើង​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន។


កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ស្វែង​រក​មុខ​យើង!» នោះ​ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្វែង​រក​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ហើយ»។


ដ្បិត​ព្រះ‌យេហូវ៉ា ព្រះ​សណ្ដាប់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​មិន​មើល‌ងាយ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដែល​ជាប់​ឃុំ​ឃាំង​ឡើយ។


ប្រសិន‌បើ​អ្នក​ណា​ដុត​គុម្ព​បន្លា ហើយ​ភ្លើង​រាល​ទៅ​ឆេះ​កណ្តាប់​ស្រូវ ឬ​ស្រូវ​មិន​ទាន់​ច្រូត ឬ​វាល​ស្មៅ​ក្តី នោះ​អ្នក​ដែល​ដុត ត្រូវ​តែ​សង​ទៅ​ម្ចាស់​ស្រែ។


មនុស្ស​ខ្លាំង​ពូកែ​នឹង​ដូច​ជា​អាចម៍​បន្ទោះ ការ​គេ​ធ្វើ​នឹង​ដូច​ជា​ផ្កា​ភ្លើង ហើយ​ទាំង​ពីរ​យ៉ាង​នឹង​ឆេះ​ជា‌មួយ​គ្នា ឥត​ដែល​មាន​អ្នក​ណា​ពន្លត់​សោះ​ឡើយ។


ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​យើង ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​អ្នក​នឹង​បាន​រស់ យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​អ្នក​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ជា​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ។


ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​ចុះ។


ប៉ុន្តែ ហោរា​យេរេមា​ទូល​តប​ថ៖ «គេ​មិន​ប្រគល់​ទ្រង់​ទៅ​ទេ ទូល‌បង្គំអង្វរ សូម​ទ្រង់​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ទូល‌បង្គំ​ទូល​ដល់​ទ្រង់​ចុះ នោះ​ទ្រង់​នឹង​បាន​សេចក្ដី​សុខ ហើយ​នឹង​មាន​ព្រះ‌ជន្ម​គង់​នៅ។


ឱ​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​អ្នក​រាល់​គ្នា​កាត់​ស្បែក​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា ចូរ​កាត់​យក​ស្បែក​ចិត្ត​អ្នក​ចោល​ចុះ ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​មក​ដូច​ជា​ភ្លើង ហើយ​ឆេះ​ឥត​មាន​អ្នក​ណា​ពន្លត់​បាន ដោយ​ព្រោះ​សេចក្ដី​អាក្រក់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នោះ»។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង កំហឹង​នោះ​នឹង​ឆេះ​ឡើង​ឥត​រលត់​ឡើយ។


ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា: ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ទាស់​ទទឹង​នឹង​អ្នក យើង​នឹង​ហូត​ដាវ​របស់​យើង​ចេញ​ពី​ស្រោម ហើយ​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​អ្នក​ផង។


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ។ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់?


ត្រូវ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍! យើង​នឹង​យក​បន្ទះ​ឈើ​របស់​យ៉ូសែប ដែល​នៅ​ដៃ​អេប្រាអិម និង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​គូកន​របស់​គេ ដាក់​ភ្ជាប់​ជា‌មួយ​បន្ទះ​ឈើ​របស់​យូដា ឲ្យ​រួម​ជា​បន្ទះ​ឈើ​តែ​មួយ​វិញ ដើម្បី​ឲ្យ​គេ​រួម​មក​តែ​មួយ​នៅ​ក្នុង​ដៃ​របស់​យើង។


នៅ​ថ្ងៃ​ដែល​យើង​ដាក់​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​អ៊ីស្រា‌អែល យើង​ក៏​នឹង​ដាក់​ទោស​អាសនា​នៅ​បេត-អែល​ដែរ ហើយ​ស្នែង​អាសនា​ទាំង​នោះ នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី។


ចូរ​ស្វែង​រក​អំពើ​ល្អ កុំ​ស្វែង​រក​អំពើ​អាក្រក់​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់​នៅ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​និយាយ​ហើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់ ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដូច្នេះ​ថា ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ


ក៏​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ចាន​គោម ហើយ​លាប​ខ្លួន​ដោយ​ប្រេង​ដ៏​វិសេស តែ​មិន​ព្រួយ​នឹង​ការ​វិនាស​របស់​យ៉ូសែប​ទេ។


អ្នក​ទាំង​អស់​គ្នា​ដែលរាប​សា​នៅ​ក្នុង​ស្រុក ដែល​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ព្រះ‌អង្គ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​រាប​សា​ចុះ ប្រហែល​ជា​ឯង​រាល់​គ្នា​នឹង​បាន​បិទ​បាំង នៅ​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា។


«យើង​នឹង​ចម្រើន​កម្លាំង​ពួក​វង្ស​យូដា យើង​នឹង​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នាំ​គេ​មក​វិញ ដ្បិត​យើង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ នោះ​គេ​នឹង​មាន​សណ្ឋាន​ដូច​ជា យើង​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​របស់​គេ ហើយ​យើង​នឹង​ស្តាប់​គេ។


ដ្បិត​ភ្លើង​កំហឹង​របស់​យើង​បាន​ឆួល​ឡើង ក៏​ឆេះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​លេប​ត្របាក់​ផែន‌ដី និង​សេចក្ដី​ចម្រើន​របស់​ផែនដី ហើយ​បង្កាត់​គ្រឹះ​ភ្នំ​ទាំង​ប៉ុន្មាន​ឲ្យ​ឆេះ​ឡើង។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​បន្សុស ជា​ព្រះ​ដែល​ប្រច័ណ្ឌ។


គេ​ត្រូវ​ចែក​ទឹក​ដី​នោះ​ជា​ប្រាំពីរ​ចំណែក គឺ​ពួក​យូដា​ត្រូវ​នៅ​ជាប់​ក្នុង​ទឹក​ដី​របស់​គេ​នៅ​ខាង​ត្បូង ហើយ​ពួក​វង្ស​យ៉ូសែប​ត្រូវ​នៅ​ជាប់​ក្នុង​ទឹក​ដី​របស់​គេ​នៅ​ខាង​ជើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម