Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ព្រះអង្គ​នឹង​ប្រទាន​ទឹកភ្លៀង​សម្រាប់​គ្រាប់ពូជ​ដែល​អ្នក​បាន​សាបព្រោះ​លើ​ដី ព្រមទាំង​ស្បៀងអាហារ ជា​ផល​ពី​ដី ដែល​នឹង​មាន​បរិបូរ ហើយ​សម្បូរ​ផង​។ នៅ​ថ្ងៃ​នោះ ហ្វូងសត្វ​របស់អ្នក​នឹង​ស៊ីស្មៅ​នៅ​វាលស្មៅ​ដ៏​ធំទូលាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌អម្ចាស់​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 យ៉ាង​នោះ ទ្រង់​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ពូជ​ឯង ដើម្បី​ឲ្យ​ឯង​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចំរើន​ពី​ដី នោះ​នឹង​មាន​ឱជារស ហើយ​សម្បូរ​ផង នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​ឯង​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អុលឡោះ​នឹង​ប្រទាន​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក លើ​គ្រាប់​ពូជ​ដែល​អ្នក​បាន​សាប​ព្រោះ ហើយ​ដី​នឹង​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង យ៉ាង​បរិបូណ៌ និង​ឆ្ងាញ់​ពិសា​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ហ្វូង​សត្វ​របស់​អ្នក នឹង​ស៊ី​ស្មៅ​ក្នុង​វាល​ស្មៅ​ដ៏​ល្វឹង‌ល្វើយ។

សូមមើលជំពូក ចម្លង




អេសាយ 30:23
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​គោ​ញី​ប្រាំពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ​នីល​មក​ស៊ី​ស្មៅ​នៅទី​វាល។


គោ​ញី​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ គឺ​ប្រាំពីរ​ឆ្នាំ ហើយ​កួរ​ស្រូវ​ល្អ​ៗ​ទាំង​ប្រាំពីរ​នោះ ក៏​ប្រាំពីរ​ឆ្នាំ​ដែរ នេះ​ជា​សុបិន​តែ​មួយ​ទេ។


ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ​ដ៏​សម្បូរ​ហូរ​ហៀរ​នោះ ដី​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូរ


គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យ​រីក​រាយ​របស់​ព្រះ‌អង្គ។


ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!


នៅ​ថ្ងៃ​នោះ បន្ទុក​ដែល​គេ​ដាក់​លើ​អ្នក នឹង​បាត់​ចេញ​ពី​ស្មា​អ្នក ហើយ​នឹម​ដែល​គេ​ដាក់​លើ​អ្នក នឹង​ត្រូវ​បំផ្លាញ​ចេញ​ពី​ក​អ្នក​ដែរ។


មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ និង​លា​ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។


នៅ​គ្រា​នោះ ខ្នែង​របស់​ព្រះ‌យេហូវ៉ា​នឹង​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី​នឹង​បាន​ប្រសើរ ហើយ​ជា​លម្អ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​បាន​រួច។


យើង​នឹង​បំផ្លាញ​អស់​រលីង នឹង​គ្មាន​អ្នក​ណា​កាត់​លួស ឬ​ជ្រួយ​ដី​ទៀត​ឡើយ គឺ​នឹង​កើត​មាន​អញ្ចាញ ហើយ​នឹង​បន្លា​ដុះ​ឡើង​វិញ ហើយ​យើង​នឹង​បង្គាប់​ដល់​មេឃ ហាម​មិន​ឲ្យ​ធ្លាក់​ភ្លៀង​មក​លើ​ចម្ការ​នោះ​ត​ទៅ


ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។


គ្រា​នោះ មនុស្ស​នឹង​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ ក៏​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​បរិ‌ភោគ​ផល​ដែរ។


ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ? តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​មួយ​មេ​បាន​ឬ​ទេ? ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ? ដូច្នេះ យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ព្រះ‌អង្គ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។


ដ្បិត​អ៊ីស្រា‌អែល​រឹង​ចចេសដូច​គោ​ក្រមុំ​ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ត្រូវ​ឃ្វាល​គេ ដូច​ឃ្វាល​កូន​ចៀម នៅ​វាល​ស្មៅ​ដ៏​ទូលំ​ទូលាយ​បាន​ឬ?


ហើយ​ស្រុក​នឹង​បង្កើត​ផល​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត អ្នក​រាល់​គ្នា​នឹង​បាន​នៅ​ដោយ​សុខ‌សាន្ត។


បើ​អ្នក​រាល់​គ្នា​ដើរ​តាម​អស់​ទាំង​ច្បាប់ ហើយ​រក្សា​អស់​ទាំង​បញ្ញត្តិ​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម


ការ​បញ្ជាន់​ស្រូវ​របស់​អ្នក​រាល់​គ្នា នឹង​នៅ​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ហើយ​ការ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​នឹង​នៅ​រហូត​ដល់​រដូវ​សាប‌ព្រោះ​ទៀត អ្នក​រាល់​គ្នា​នឹង​បាន​អាហារ​បរិ‌ភោគ​ជា​បរិបូរ ហើយ​នៅ​ក្នុង​ស្រុក​របស់​អ្នក​ដោយ​សុខ‌សាន្ត។


ចូរទូល​សូម​ទឹក​ភ្លៀង​ពី​ព្រះ‌យេហូវ៉ា​នៅចុង​រដូវ គឺ​សូម​ពី​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន ឲ្យ​មាន​ភ្លៀងបរិបូរ​ដល់​អ្នក ឲ្យ​គ្រប់​គ្នា​មាន​ស្មៅ​នៅ​ចម្ការ​របស់​ខ្លួន។


ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ប៉ុន្តែ ព្រះ‌អាទិត្យ​នៃ​សេចក្ដី​សុចរិត​នឹង​រះ​ឡើង មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ចំអេង​ស្លាប សម្រាប់អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​ដល់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ លោត​កព្ឆោង​ដូច​ជា​កូន​គោ ដែល​លែង​ចេញ​ពី​ក្រោល។


ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។


នោះ​ព្រះ‌អង្គ នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​របស់​អ្នក​រាល់​គ្នា​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ដើម​រដូវ និង​ភ្លៀង​ចុង​រដូវ ដើម្បី​ឲ្យអ្នករាល់​គ្នា​អាច​ប្រមូល​ផលស្រូវ ផ្លែ​ទំពាំង‌បាយ‌ជូរ និង​ប្រេង


ដ្បិត​ការ​បង្ហាត់​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្តិច​បន្តួច​ប៉ុណ្ណោះ តែ​ឯ​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ក៏​មាន​សេចក្ដី​សន្យា ទាំង​សម្រាប់​ជីវិត​នៅ​បច្ចុប្បន្ន ទាំង​សម្រាប់​ជីវិត​នៅ​បរលោក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម