ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 1:19 - អាល់គីតាប

លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែល‌កាណា​រួម​រស់​ជា​មួយ​នាង​ហា‌ណា ជា​ប្រពន្ធ ហើយអុលឡោះ‌តាអាឡា​ក៏​នឹក​ឃើញ​នាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ក្រោក​ពី​ព្រលឹម​ស្រាង នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ។ អែល‌កា‌ណា​ក៏​រួម​រស់​ជា‌មួយ​ហា‌ណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ​នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែលកា‌ណា​រួម​រស់​ជា​មួយ​នាង​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌អម្ចាស់​ក៏​នឹក​ឃើញ​នាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ព្រលឹម​ស្រាង​ឡើង គេ​ក៏​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ ឯ​អែល‌កាណា ក៏​ស្គាល់​ហាណា​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹក​ចាំ​ពី​នាង

សូមមើលជំពូក



១ សាំ‌យូ‌អែល 1:19
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រណី​សារ៉ា ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក គឺ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​បន្ទូល​របស់​ទ្រង់។


អុលឡោះ​មិន​ភ្លេច​រ៉ាជែល​ទេ ទ្រង់​ស្តាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។


អាដាមរួម​រស់​ជា​មួយ​នាង​ហាវ៉ា​ជា​ភិរយា នាង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​មួយ ឈ្មោះ​កបេល នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​មនុស្ស​ម្នាក់ ព្រោះអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ»។


អុលឡោះ​នឹក​ដល់​ណុះហ៍ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​គាត់ អុលឡោះ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្តើម​ស្រក។


ស្ត្រី​នោះ​ក៏​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ នៅ​ឆ្នាំ​បន្ទាប់​ក្នុង​ខែ​ដដែល​នោះ ដូច​អេលី‌យ៉ាសាក់​ប្រាប់​នាង។


ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ តាំង​ពី​មុន​ថ្ងៃ​រះ​ទៅ​ទៀត ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ទ្រង់​មាន​បន្ទូល។


នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ទ្រង់​តែងតែ​នឹក​ដល់​យើង​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ខ្ញុំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែង​មាន​ចិត្ត មេត្តា‌ករុណា និង​ចិត្ត​សប្បុរស​ជា‌និច្ច សូម​កុំ​បំភ្លេច​ខ្ញុំ​ឡើយ!។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! នៅ​ពេល​ព្រឹក ទ្រង់​ស្តាប់​សំឡេង​របស់​ខ្ញុំ ខ្ញុំ​ចូល​មក​ជួប ហើយ​នៅ​រង់‌ចាំ​ទ្រង់ តាំង​ពី​ព្រលឹម។


ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ទ្រង់ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ទ្រង់​ស្តាប់​ពាក្យ​ខ្ញុំ។


ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ អ៊ីសា​ក្រោក​ឡើង គាត់​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​ទូរអា​នៅ​ទី​នោះ។


បន្ទាប់​មក គាត់​សុំ​អ៊ីសា​ថា៖ «ឱ​អ៊ីសា​អើយ! ពេល​លោក​ម្ចាស់​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ខ្ញុំ»។


បន្ទាប់​មក មាន​ក្រុង​គីបៀន រ៉ាម៉ា បៀរ៉ុត


មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-សូភីម ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ​ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ​លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម។


នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។


សាំយូ‌អែល​វិល​ទៅ​រ៉ាម៉ា​វិញ ហើយ​ស្តេច​សូល​ក៏​វិល​ទៅ​‌ម៉ាស្ទិទ នៅ​គីបៀរ​ដែរ។


សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។


ពេល​នោះ​ទត​រត់​គេច​ខ្លួន ទៅ​ជ្រក​ជា​មួយ​សាំយូ‌អែល​នៅ​ភូមិ​រ៉ាម៉ា ហើយ​រៀប​រាប់​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ស្តេច​សូល​បាន​ប្រព្រឹត្ត​ចំពោះ​រូប​គាត់។ បន្ទាប់​មក អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅ​នៅ​កន្លែង​មួយ​ឈ្មោះ​ណា‌យ៉ូត។


បន្ទាប់​មក លោក​អែល‌កាណា​ក៏​វិល​ទៅ​ផ្ទះ​របស់​គាត់​នៅ​ភូមិ​រ៉ាម៉ា​វិញ រីឯ​កុមារ​សាំយូ‌អែល​នៅ​បម្រើអុលឡោះ‌តាអាឡា ជា​មួយ​អ៊ីមុាំ​អេលី។


នៅ​គ្រា​នោះ សាំយូ‌អែល​ទទួល​មរណ‌ភាព។ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​មក​ជួប​ជុំ​គ្នា ធ្វើ​ពិធី​កាន់​ទុក្ខ​សព​គាត់។ គេ​យក​សព​គាត់​ទៅ​បញ្ចុះ​ក្នុង​ភូមិ​ដ្ឋាន​របស់​គាត់​នៅ​រ៉ាម៉ា។ បន្ទាប់​មក ទត​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​បារ៉ា‌សន​វិញ។


បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​គេ‌ហដ្ឋាន​របស់​គាត់​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​គាត់​កាត់​ក្តី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា។


ហេតុ​នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​សាំយូ‌អែល​នៅ​រ៉ាម៉ា។


លោក​សូល និង​អ្នក​បម្រើ​ក្រោក​ឡើង​តាំង​ពី​ព្រលឹម។ នៅ​ពេល​ថ្ងៃ​រះ​សាំយូ‌អែល​និយាយ​ទៅ​កាន់​លោក​សូល​ដែល​នៅ​ខាង​លើ​ផ្ទះ​ថា៖ «សូម​រៀប‌ចំ​ខ្លួន ខ្ញុំ​នឹង​ជូន​ដំណើរ​អ្នក!»។ កាល​លោក​សូល​រៀប‌ចំ​ខ្លួន​រួច​ហើយ អ្នក​ទាំង​ពីរ​ក៏​ចេញ​មក​ក្រៅ​ជា​មួយ​គ្នា។