Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 8:1 - អាល់គីតាប

1 អុលឡោះ​នឹក​ដល់​ណុះហ៍ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​គាត់ អុលឡោះ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្តើម​ស្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះ‌ជាម្ចាស់​នឹក​ដល់​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​លោក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្ដើម​ស្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ព្រះ‌ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ នឹង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 8:1
35 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​អុលឡោះ​រំលាយ​ក្រុង​ទាំង​ប៉ុន្មាន នៅ​តំបន់​វាល​រាប​នោះ អុលឡោះ​បាន​នឹក​គិត​ដល់​អ៊ីព្រហ៊ីម គឺ​អុលឡោះ​បាន​ប្រោស​ឡូត​ឲ្យ​រួច​ផុត​ពី​មហន្តរាយ ក្នុង​ពេល​ទ្រង់​រំលាយ​ក្រុង​ដែល​ឡូត​រស់​នៅ​នោះ។


អុលឡោះ​មិន​ភ្លេច​រ៉ាជែល​ទេ ទ្រង់​ស្តាប់​ពាក្យ​របស់​គាត់ ដោយ​ប្រោស​ឲ្យ​គាត់​មាន​កូន។


ជា​មួយ​សត្វ​មាន​ជីវិត​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មាន​បក្សា​បក្សី​សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​នៅ​លើ​ផែនដី ពោល​គឺ​សត្វ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​ទូក​ធំ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ដំណាក់​របស់​ទ្រង់ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ទ្រង់។


ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​អ្នក​ទាំង​នោះ ដែល​បាន​ធ្វើ​ឲ្យ​មុខ‌ងារ​របស់​ខ្លួន​ជា​អ៊ីមុាំ​ទៅ​ជា​សៅ‌ហ្មង ហើយ​ធ្វើ​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​បាន​ចង​ជា​មួយ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ទៅ​ជា​ស្មៅ‌ហ្មង​ដែរ។


ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជា‌ជន​យក​អុស​មក​ជូន​តាម​ពេល​កំណត់ ព្រម​ទាំង​ជំនូន​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ខ្ញុំ ហើយ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​សន្ដោស​ផង៕


ប្រសិន​បើ​ទ្រង់​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួត ប្រសិន​បើ​ទ្រង់​បើក នោះ​ទឹក​នឹង​លិច​ផែនដី។


សូម​ទ្រង់​មេត្តា​ឲ្យ​ខ្ញុំ​ជ្រក នៅ​ក្នុង​ផ្នូរ​ខ្មោច សូម​លាក់​ខ្ញុំ​នៅ​ទី​នោះ រហូត​ដល់​ទ្រង់​ស្ងប់​កំហឹង ហើយ​សូម​កំណត់​ពេល​មួយ ដែល​ទ្រង់​នឹក​ចាំ​ពី​ខ្ញុំ​ឡើង​វិញ។


ទ្រង់​នឹក​ដល់​បន្ទូល​ដ៏‌វិសុទ្ធ ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​អ្នក​បម្រើ​របស់​ទ្រង់។


ឱ​អុលឡោះ‌តាអាឡា​អើយ ពេល​ណា​ទ្រង់ ពេញ​ចិត្ត​នឹង​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ សូម​នឹក​ដល់​ខ្ញុំ​ផង! ពេល​ណា​ទ្រង់​សង្គ្រោះ​ពួក​គេ សូម​ជួយ​ខ្ញុំ


អុលឡោះ‌តាអាឡា​មិន​ភ្លេច​យើង​ទេ ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​យើង ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ អ៊ីស្រ‌អែល ទ្រង់​នឹង​ប្រទាន​ពរ​ឲ្យ​កូន​ចៅ​ហារូន


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​នឹក​ដល់​ស្តេច​ទត និង​ការ​នឿយ‌ហត់​ទាំង​ប៉ុន្មាន​របស់​គាត់​ផង។


នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ទ្រង់​តែងតែ​នឹក​ដល់​យើង​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​នូវ​អំពើ ដែល​ជន‌ជាតិ​អេដុម បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ គឺ​ពួក​គេ​ពោល​ថា: «ចូរ​កំទេច​ក្រុង​នេះ​ទៅ! ចូរ​កំទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។


អុលឡោះ‌តាអាឡា​គ្រប់‌គ្រង​លើ​ទឹក​ជំនន់​ធំ អុលឡោះ‌តាអាឡា​គ្រង​រាជ្យ​រហូត​ត​ទៅ


ចិត្ត​សុចរិត​របស់​ទ្រង់ មាន​កំពស់​ដូច​ភ្នំ​ដ៏​ខ្ពស់​បំផុត តម្រិះ​របស់​ទ្រង់​ជ្រៅ​ដូច​មហា‌សាគរ។ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​សង្គ្រោះ​ទាំង​មនុស្ស​លោក ទាំង​សត្វ​តិរច្ឆាន!។


ម៉ូសា​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ ពេញ​មួយ​យប់​នោះ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​ពី​ទិស​ខាង​កើត​យ៉ាង​ខ្លាំង រុញ​ច្រាន​ទឹក​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង​ស្ងួត។ ផ្ទៃ​ទឹក​ក៏​ញែក​ចេញ​ពី​គ្នា


ទ្រង់​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។


អុលឡោះ​ឮ​សំរែក​ថ្ងូរ​របស់​ពួក​គេ។ ទ្រង់​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​ទ្រង់​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។


ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង​រមែង​នាំ​ទឹក​ភ្លៀង​មក​ជា​មួយ​ផង រីឯ​ការ​និយាយ​ដើម​គេ​រមែង​នាំ​ឲ្យ​គេ​ខឹង។


យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។


ចូរ​យក​ដាវ​ទៅ​វាយ​ទឹក​ទន្លេ​របស់​ពួក​គេ ឲ្យ​រីង​ស្ងួត! ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​រូប​បដិមា ពួក​គេ​វង្វេង‌វង្វាន់​ទៅ​តាម​រូប​ទីង‌មោង ដ៏​គំរក់​របស់​ខ្លួន។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ដោយ​យក​ទឹក​ដី ដែល​ជា​មោទន‌ភាព របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ជា​សាក្សី​ថា: យើង​នឹង​មិន​ភ្លេច​អំពើ​អាក្រក់​ណា​មួយ ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នោះ​ឡើយ។


រីឯ​យើង​វិញ តើ​មិន​ឲ្យ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជា‌ជន​ជាង​ដប់‌ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។


ទ្រង់​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួត ទ្រង់​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែង ហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។


ឱអុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ឮ​សេចក្ដី ដែល​គេ​ថ្លែង​អំពី​ទ្រង់ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​កោត​ស្ញប់‌ស្ញែង ស្នា​ដៃ​ដែល​ទ្រង់​បាន​ធ្វើ។ សូម​សំដែង​ឲ្យ​មនុស្ស​លោក​ស្គាល់ ស្នា​ដៃ​ទាំង​នេះ ត​ទៅ​មុខ​ទៀត! ប៉ុន្តែ ពេល​ទ្រង់​ខឹង សូម​នឹក​ដល់​ចិត្ត​អាណិត​មេត្តា របស់​ទ្រង់​ផង។


ពួក​គេ​នឹង​ឆ្លង​កាត់​សមុទ្រ​គ្រោះ​ភ័យ យើង​នឹង​វាយ​រលក​សមុទ្រ ហើយ​សូម្បី​តែ​បាត​ទន្លេ​នីល ក៏​រីង​ស្ងួត​ដែរ។ យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​អាស្ស៊ីរី​បាក់​អំនួត ហើយ​ធ្វើ​ឲ្យ​ស្រុក​អេស៊ីប​បាត់​បង់​អំណាច។


ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នៅ​ពេល​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​បច្ចា‌មិត្ត​ដែល​មក​ឈ្លាន​ពាន​អ្នក​រាល់​គ្នា ត្រូវ​ផ្លុំ​ត្រែ​យ៉ាង​រន្ថាន់ ដើម្បី​ឲ្យអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​នឹក​ដល់​អ្នក​រាល់​គ្នា ហើយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​និយាយ​មក​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​វាយ​លា​របស់​គាត់​ដល់​ទៅ​បី​ដង​ដូច្នេះ? ខ្ញុំ​បាន​ចេញ​មក​ឃាត់​គាត់ ដ្បិត​ផ្លូវ​ដែល​អ្នក​តម្រង់​ទៅ​នេះ​ជា​ផ្លូវ​នាំ​ឲ្យ​វិនាស។


មហា​នគរ​នោះ​បាន​បែក​ជា​បី រីឯ​ក្រុង​នានា​របស់​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​បាន​រលំ​អស់ ពេល​នោះ អុលឡោះ​បាន​នឹក​ដល់​មហា​នគរ​បាប៊ី‌ឡូន ទ្រង់​បាន​ឲ្យ​ក្រុង​នេះ​ផឹក​ស្រា​ពី​ពែង​នៃ​កំហឹង​ដ៏​ខ្លាំង​បំផុត​របស់​ទ្រង់។


ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ អុលឡោះ​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។


លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែល‌កាណា​រួម​រស់​ជា​មួយ​នាង​ហា‌ណា ជា​ប្រពន្ធ ហើយអុលឡោះ‌តាអាឡា​ក៏​នឹក​ឃើញ​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម