Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 8:4 - អាល់គីតាប

4 ហេតុ​នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​សាំយូ‌អែល​នៅ​រ៉ាម៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 នៅ​គ្រា​នោះ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​លោកសាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ហេតុ​នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា ហើយ​ទៅ​ជួប​លោក​សាំយូ‌អែល​នៅ​រ៉ាម៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នៅ​គ្រា​នោះពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​សាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 8:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អប៊ី‌នើរ​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដោយ​ពោល​ថា៖ «អស់​លោក​ចង់​បាន​ទត ជា​ស្តេច តាំង​ពី​យូរ​ណាស់​មក​ហើយ។


ដូច្នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ចូល​មក​ជួប​ស្តេច​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ ចំពោះអុលឡោះ‌តាអាឡា​នៅ​ក្រុង​ហេ‌ប្រូន រួច​ហើយ​ពួក​គេ​តែង​តាំង​ទត ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​នាំ​ហារូន ណាដាប អប៊ី‌ហ៊ូវ និង​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ចំនួន​ចិត‌សិប​នាក់ ឡើង​មក​ជួបអុលឡោះ‌តាអាឡា​នៅ​លើ​ភ្នំ។ ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ពី​ចម្ងាយ។


ចូរ​ទៅ​ប្រមូល​ចាស់​ទុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា គឺ​ម្ចាស់​របស់​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ។ អុលឡោះ​មាន​បន្ទូល​ថា: យើង​បាន​ឃើញ​គេ​ជិះ​ជាន់​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីប។


លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែល‌កាណា​រួម​រស់​ជា​មួយ​នាង​ហា‌ណា ជា​ប្រពន្ធ ហើយអុលឡោះ‌តាអាឡា​ក៏​នឹក​ឃើញ​នាង។


អស់​លោក​អះលី‌ជំអះ​នៅ​ក្រុង​យ៉ាបេស​បាន​អង្វរ​ថា៖ «សូម​ស្តេច​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ​ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រ‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ជូន​ស្តេច»។


បន្ទាប់​មក គាត់​វិល​ត្រឡប់​ទៅ​គេ‌ហដ្ឋាន​របស់​គាត់​នៅ​រ៉ាម៉ា​វិញ គឺ​ទី​នោះ​ហើយ​ដែល​គាត់​កាត់​ក្តី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​សង់​អាសនៈ​មួយ​ជូនអុលឡោះ‌តាអាឡា។


សាំយូ‌អែល​បាន​នាំ​យក​បន្ទូល​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា មក​ថ្លែង​ប្រាប់​ប្រជា‌ជន​ដែល​ទាម​ទារ​សុំ​ឲ្យ​មាន​ស្តេច​នោះ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម