Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 16:13 - អាល់គីតាប

13 សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​តែង​តាំង​ទត នៅ​ចំពោះ​មុខ​បងៗ។ រស​របស់អុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​ទត ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 លោក​សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​មុខ​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ។ ស្រេច​ហើយ លោក​សាំយូ‌អែល​ក៏​ក្រោក​ឡើង​ទៅ​រ៉ាម៉ា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​សាំយូ‌អែល​យក​ស្នែង​ប្រេង​មក ហើយ​ចាក់​ប្រេង​អភិសេក​យុវជន​ដាវីឌ នៅ​ចំពោះ​មុខ​បងៗ។ ព្រះ‌វិញ្ញាណ​របស់ព្រះ‌អម្ចាស់​យាង​មក​សណ្ឋិត​លើ​យុវជន​ដាវីឌ ចាប់​តាំង​ពី​ពេល​នោះ​មក។ បន្ទាប់​មក លោក​សាំយូ‌អែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​រ៉ាម៉ា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 16:13
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ណាថាន​ជម្រាប​ស្តេច​ទត​វិញ​ថា៖ «បុរស​នោះ គឺ​អ្នក​ហ្នឹង​ហើយ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា “យើង​បាន​តែង‌តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ដែរ។


ពេល​នោះ អ្នក​ស្រុក​យូដា​នាំ​គ្នា​មក​ក្រុង​ហេ‌ប្រូន ហើយ​តែង​តាំង​ទត ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា។ មាន​គេ​នាំ​ដំណឹង​មក​ជម្រាប​ស្តេច​ទត​ថា អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ បាន​នាំ​គ្នា​បញ្ចុះ​សព​ស្តេច​សូល។


នេះ​ជា​ពាក្យ​បណ្តាំ​ចុង​ក្រោយ​បង្អស់ របស់​ស្តេច​ទត។ នេះ​ជា​បន្ទូល​របស់​អុលឡោះ ថ្លែង​ដោយ​ស្តេច​ទត ជា​កូន​របស់​លោក​អ៊ីសាយ ជា​មនុស្ស​ដែល​អុលឡោះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​លើក​តម្កើង ជា​ស្តេច​ដែល​អុលឡោះ​ជា​ម្ចាស់​របស់​ណាពី​យ៉ាកកូប បាន​តែង​តាំង ជា​ស្តេច​ដែល ប្រជា‌ជន​អ៊ីស្រ‌អែល​តែងតែ​ច្រៀង​សរសើរ។


ដូច្នេះ អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ចូល​មក​ជួប​ស្តេច​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ ចំពោះអុលឡោះ‌តាអាឡា​នៅ​ក្រុង​ហេ‌ប្រូន រួច​ហើយ​ពួក​គេ​តែង​តាំង​ទត ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


លោក​យេហ៊ូវ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវ‌បុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​គាត់ ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​តែង‌តាំង​អ្នក​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។


ដូច្នេះ​អះលី‌ជំអះ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ចូល​មក​ជួប​ស្តេច​ទត នៅ​ក្រុង​ហេប្រូន។ ស្តេច​ទត​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អះលី‌ជំអះ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះអុលឡោះ‌តាអាឡា រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​តែង‌តាំង​ទត ជា​ស្តេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រ‌អែល ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បាន​ថ្លែង​ទុក​តាម​រយៈ​ណាពី​សាំយូ‌អែល។


គឺ​យើង​រក​បាន​ទត​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​តែង‌តាំង​គាត់ ដោយ​ប្រេង​ដ៏‌វិសុទ្ធ​របស់​យើង​


កម្លាំង​របស់​យើង​នឹង​ជួយ​ជ្រោម‌ជ្រែង​គាត់ អំណាច​របស់​យើង​នឹង​ធ្វើ​ឲ្យ គាត់​បាន​ខ្លាំង​ពូកែ។


យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​រស​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ចូរ​នាំ​យ៉ូស្វេ ជា​កូន​របស់​នូន ជា​មនុស្ស​ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ​មក ហើយ​ដាក់​ដៃ​លើ​គាត់។


គាត់​ដែល​អុលឡោះ​ចាត់​ឲ្យ​មក ថ្លែង​បន្ទូល​របស់​អុលឡោះ ព្រោះ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​គាត់​យ៉ាង​បរិបូណ៌។


ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ស្តេច​សូល អុលឡោះ​ប្រទាន​ឲ្យ​ទត​ឡើង​គ្រង​រាជ្យ។ អុលឡោះ​ប្រទាន​សក្ខីភាព​អំពី​ទត​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ទត​ជា​កូន​របស់​អ៊ីសាយ ដ្បិត​ទត​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។


អ្នក​ពេញ​ចិត្ត​តែ​នឹង​សេចក្ដី​សុចរិត អ្នក​មិន​គាប់​ចិត្ត​នឹង​អំពើ​ទុច្ចរិត​ទេ។ ហេតុ​នេះ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក បាន​តែង​តាំង​អ្នក ឲ្យ​មាន​អំណរ​សប្បាយ​ដ៏​លើស‌លប់ គឺ​ឲ្យ​អ្នក​បាន​ប្រសើរ​ជាង មិត្ដ‌ភក្ដិ​របស់​អ្នក»។


តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំ‌សុន លោក​យ៉ែបថា ទត​ណាពី​សាំយូ‌អែល និង​ណាពី​នានា​ទេ។


គ្រា​នោះ រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​យែបថា គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក គាត់​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។


រស​នៃអុលឡោះ‌តាអាឡា​បាន​ចាប់​ផ្តើម​ធ្វើ​សកម្ម‌ភាព​ក្នុង​ជីវិត​គាត់ ពេល​ដែល​គាត់​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។


រំពេច​នោះ រស​នៃអុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​គាត់ គាត់​ក៏​ចាប់​ហែក​សិង្ហ​នោះ​ដោយ​ដៃ ដូច​គេ​ហែក​កូន​ពពែ។ លោក​មិន​បាន​រៀប​រាប់​ហេតុ‌ការណ៍​នេះ​ប្រាប់​ឪពុក‌ម្តាយ​ទេ។


រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​អូធ្នាល គាត់​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។


លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែល‌កាណា​រួម​រស់​ជា​មួយ​នាង​ហា‌ណា ជា​ប្រពន្ធ ហើយអុលឡោះ‌តាអាឡា​ក៏​នឹក​ឃើញ​នាង។


សាំយូ‌អែល​យក​ដប​ប្រេង​មក ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​សូល រួច​គាត់​ឱប​លោក​សូល ទាំង​និយាយ​ថា៖ «អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​អ្នក ឲ្យ​ដឹក​នាំ​ប្រជា‌ជន​ផ្ទាល់​របស់​ទ្រង់។


រស​របស់អុលឡោះ‌តាអាឡា​នឹង​មក​សណ្ឋិត​លើ​អ្នក អ្នក​ក៏​ថ្លែង​បន្ទូល​របស់​អុលឡោះ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​អ្នក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​ម្នាក់​ខុស​ពី​មុន។


កាល​ស្តេច​ឮ​ពាក្យ​ទាំង​នោះ រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​ស្តេច ហើយ​ស្តេច​ខឹង​យ៉ាង​ខ្លាំង។


អ្នក​បម្រើ​ម្នាក់​ប្រាប់​ថា៖ «ខ្ញុំ​ស្គាល់​យុវជន​ម្នាក់ ជា​កូន​របស់​លោក​អ៊ីសាយ អ្នក​ភូមិ​បេថ្លេ‌ហិម។ គេ​ចេះ​លេង​ភ្លេង ជា​អ្នក​ក្លាហាន​អង់​អាច ជា​អ្នក​ចំបាំង​ដ៏​ខ្លាំង‌ក្លា ឈ្លាស‌វៃ​ក្នុង​ការ​និយាយ​ស្តី មាន​រូប​សម្បត្តិ​ល្អ​ស្អាត ហើយអុលឡោះ‌តាអាឡា​ក៏​នៅ​ជា​មួយ​ដែរ»។


ស្តេច​សូល​ខ្លាច​ទត ព្រោះអុលឡោះ‌តាអាឡា​បាន​បោះ​បង់​ចោល​ស្តេច ហើយ​ទៅ​នៅ​ជា​មួយ​ទត។


បន្ទាប់​មក យើង​ជ្រើស​រើស​យក​អ៊ីមុាំ​ម្នាក់ ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​ប្រព្រឹត្ត​តាម​ចិត្ត និង​តាម​គោល​គំនិត​របស់​យើង។ យើង​នឹង​ឲ្យ​គេ​មាន​ពូជ‌ពង្ស​មួយ​ដែល​មាន​ស្ថិរ‌ភាព គេ​នឹង​បម្រើ​ស្តេច​ដែល​យើង​តែង​តាំង​ជា​រៀង​រហូត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម