យើងមិនដកយកអាណាចក្រទាំងមូលចេញពីស៊ូឡៃម៉ានទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ទត ជាអ្នកបម្រើដែលយើងបានជ្រើសរើស ព្រោះទតបានកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង។
១ ពង្សាវតារក្សត្រ 3:3 - អាល់គីតាប ស្តេចស៊ូឡៃម៉ានស្រឡាញ់អុលឡោះតាអាឡា និងប្រព្រឹត្តតាមដំបូន្មានដែលស្តេចទត ជាបិតាបានផ្តែផ្តាំ ប៉ុន្តែ គាត់ក៏ធ្វើពិធីគូរបាន និងជូនគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ ហើយបានប្រព្រឹត្តតាមដំបូន្មានទាំងប៉ុន្មានរបស់ព្រះបាទដាវីឌជាបិតារបស់ទ្រង់ ប៉ុន្តែ ការដែលថ្វាយយញ្ញបូជា និងការដុតកំញាននោះ គឺធ្វើនៅលើទីខ្ពស់ៗប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនស្រឡាញ់ព្រះអម្ចាស់ និងប្រព្រឹត្តតាមដំបូន្មានដែលព្រះបាទដាវីឌ ជាបិតាបានផ្ដែផ្ដាំ ប៉ុន្តែ ព្រះរាជាក៏ធ្វើពិធីថ្វាយយញ្ញបូជា និងគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសាឡូម៉ូន ទ្រង់ស្រឡាញ់ដល់ព្រះយេហូវ៉ា ហើយបានកាន់តាមបញ្ញត្តទាំងប៉ុន្មានរបស់ដាវីឌ ជាព្រះវរបិតាទ្រង់ វៀរតែការដែលថ្វាយយញ្ញបូជា នឹងដុតកំញាន នៅលើអស់ទាំងទីខ្ពស់ប៉ុណ្ណោះ។ |
យើងមិនដកយកអាណាចក្រទាំងមូលចេញពីស៊ូឡៃម៉ានទេ យើងឲ្យគេកាន់អំណាចអស់មួយជីវិត ដោយយល់ដល់ទត ជាអ្នកបម្រើដែលយើងបានជ្រើសរើស ព្រោះទតបានកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង។
ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទតជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះទតដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រអែលដល់អ្នក។
ពេលស្តេចស៊ូឡៃម៉ានមានអាយុកាន់តែចាស់ជរាណាស់ហើយ ប្រពន្ធ និងស្រីស្នំបានអូសទាញចិត្តគាត់ឲ្យទៅគោរពព្រះដទៃ។ ស្តេចស៊ូឡៃម៉ានលែងស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចស្តេចទតជាបិតាទៀតហើយ។
ស្តេចស៊ូឡៃម៉ានបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់បំណងអុលឡោះតាអាឡា ហើយមិនដើរតាមមាគ៌ារបស់ទ្រង់ទាំងស្រុង ដូចស្តេចទត ជាបិតាឡើយ។
ពួកគេនាំគ្នាសង់កន្លែងសក្ការៈ នៅតាមទួលខ្ពស់ៗ ព្រមទាំងសង់ស្តូប និងបង្គោលព្រះអាសេរ៉ានៅតាមកំពូលភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី។
យើងបានដកហូតរាជ្យសម្បត្តិពីពូជពង្សទត ហើយប្រគល់ឲ្យអ្នក។ ក៏ប៉ុន្តែ អ្នកមិនបានកាន់តាមបទបញ្ជារបស់យើង និងគោរពបម្រើយើងដោយចិត្តស្មោះឡើយ ហើយអ្នកក៏មិនបានប្រព្រឹត្តអំពើសុចរិត ដែលគាប់ចិត្តយើង ដូចទតជាអ្នកបម្រើរបស់យើងដែរ។
ស្តេចអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡាដូចស្តេចទត ជាអយ្យកោដែរ។
ក៏ប៉ុន្តែ ទោះបីស្តេចស្រឡាញ់អុលឡោះតាអាឡាដោយស្មោះក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
ស្តេចអប៊ីយ៉ាប្រព្រឹត្តអំពើបាបគ្រប់យ៉ាង ដូចបិតាធ្លាប់ប្រព្រឹត្តដែរ។ ស្តេចពុំមានចិត្តស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដូចទតជាអយ្យកោឡើយ។
ដ្បិតស្តេចទតបានប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡា ហើយពុំងាកចេញពីសេចក្តីដែលទ្រង់បានបង្គាប់ឲ្យធ្វើឡើយ លើកលែងតែកំហុស ដែលគាត់បានប្រព្រឹត្តចំពោះលោកអ៊ូរី ជាជនជាតិហេតមួយប៉ុណ្ណោះ។
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាបិតា ដោយមិនងាករេឡើយ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់បំណងអុលឡោះតាអាឡា។ ប៉ុន្តែ គាត់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
មួយវិញទៀត ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រតិបត្តិតាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទត ជាបិតារបស់អ្នក នោះយើងនឹងឲ្យអ្នកមានអាយុវែង»។
ស្តេចស៊ូឡៃម៉ានឆ្លើយថា៖ «ទ្រង់បានសំដែងចិត្តសប្បុរសដ៏ធំធេងចំពោះបិតាខ្ញុំ គឺស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ ព្រោះបិតាខ្ញុំរស់នៅដោយភក្តីភាពសុចរិត និងមានចិត្តស្មោះត្រង់ចំពោះទ្រង់។ ទ្រង់នៅតែសំដែងចិត្តសប្បុរសដ៏ធំធេងចំពោះបិតាខ្ញុំ ដោយប្រោសប្រទានឲ្យគាត់មានកូនម្នាក់ ឡើងស្នងរាជ្យនៅថ្ងៃនេះ។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! ឥឡូវនេះ សូមទ្រង់ប្រោសប្រណីដល់អ្នកបម្រើទ្រង់ គឺស្តេចទត ជាបិតារបស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់បានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រអែលនៅចំពោះមុខយើងជានិច្ច។
ចូរមានចិត្តស្មោះត្រង់ចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើង ហើយប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
រីឯអ្នកវិញ ប្រសិនបើអ្នកដើរនៅចំពោះមុខយើង ដោយចិត្តស្មោះស្ម័គ្រ និងចិត្តទៀងត្រង់ដូចស្តេចទតជាបិតារបស់អ្នក គឺប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់ ហើយប្រសិនបើអ្នកកាន់តាមហ៊ូកុំ និងវិន័យរបស់យើង
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។
ស្តេចយ៉ូអាសបញ្ជាទៅកាន់ពួកអ៊ីមុាំថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកជូនជាជំនូន ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ដំណាក់ ប្រាក់បានមកពីជំនូនលោះមនុស្ស ស្របតាមការវាយតម្លៃ និងជំនូនស្ម័គ្រចិត្ត ដែលគេយកមកជូនដំណាក់របស់អុលឡោះតាអាឡា
ស្តេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ចិត្តអុលឡោះតាអាឡា តែពុំបានដូចស្តេចទត ជាអយ្យកោឡើយ ស្តេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចស្តេចយ៉ូអាសជាបិតាដែរ។
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ព ស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ ស្តេចយ៉ូថាមបានសង់ទ្វារខាងលើដំណាក់របស់អុលឡោះតាអាឡា។
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
ប្រហែលជាស្តេចមានប្រសាសន៍ថា “យើងទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់យើង!”។ ប៉ុន្តែ តើស្តេចពុំបានឲ្យគេកំទេចកន្លែងសក្ការៈ និងអាសនៈរបស់ព្រះនេះ ហើយថែមទាំងបញ្ជាឲ្យអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ក្រាបថ្វាយបង្គំ តែនៅមុខអាសនៈ នៅក្រុងយេរូសាឡឹមនេះទេឬ?”
ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែងក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងកំទេចរូបពស់លង្ហិន ដែលណាពីម៉ូសាបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រអែលនាំគ្នាដុតគ្រឿងក្រអូបជូនរូបពស់ ហើយហៅរូបនោះថា «នេហ៊ូសថាន់»។
ប៉ុន្តែ ទោះបីស្តេចស្រឡាញ់អុលឡោះតាអាឡាដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
អ្នករាល់គ្នាដែលគោរពបម្រើអុលឡោះតាអាឡាអើយ ចូរស្រឡាញ់ទ្រង់! អុលឡោះតាអាឡាថែរក្សាអ្នកជឿ តែទ្រង់ធ្វើទោសយ៉ាងតឹងរ៉ឹង ដល់មនុស្សព្រហើន។
ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រអែលមិនឲ្យសម្លាប់សត្វ ធ្វើគូរបាននៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនអ៊ីមុាំនៅចំពោះអុលឡោះតាអាឡា ត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយជូនដល់អុលឡោះតាអាឡាទុកជាគូរបានមេត្រីភាព។
អ៊ីសាឆ្លើយថា៖ «“ត្រូវស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ឲ្យអស់ពីចិត្ដគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា”
«ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ
អ្នកណាមានបទបញ្ជារបស់ខ្ញុំ និងប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ អុលឡោះជាបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ទ្រង់ បានទទួលផលល្អ គឺអ្នកដែលទ្រង់បានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ទ្រង់
ឥឡូវនេះ អ៊ីស្រអែលអើយ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ពេញចិត្តឲ្យអ្នក គោរពកោតខ្លាចទ្រង់ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ទ្រង់ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
អុលឡោះតាអាឡាពេញចិត្តឲ្យអ្នកកាន់តាមបទបញ្ជា និងហ៊ូកុំផ្សេងៗរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ ដើម្បីអ្នកមានសុភមង្គល។
ប្រសិនបើអ្នករាល់គ្នាកាន់តាមបទបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នាថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ហើយគោរពបម្រើទ្រង់អស់ពីចិត្ត អស់ពីគំនិត
ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយដើរតាមមាគ៌ារបស់ទ្រង់ កាន់តាមបទបញ្ជា ហ៊ូកុំរបស់ទ្រង់។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនច្រើនឡើង ហើយអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។
ចូរស្រឡាញ់អុលឡោះតាអាឡាជាម្ចាស់របស់អ្នក ចូរស្តាប់តាមបន្ទូលរបស់ទ្រង់ និងជំពាក់ចិត្តលើទ្រង់។ ទ្រង់ជាជីវិតរបស់អ្នក ទ្រង់ប្រទានឲ្យអ្នកមានអាយុយឺនយូរ ដើម្បីឲ្យអ្នករស់នៅលើទឹកដីដែលអុលឡោះតាអាឡាបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រទានឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបជាបុព្វបុរសរបស់អ្នក»។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ជូនចិត្តគំនិតដល់ទ្រង់ ដើម្បីឲ្យអ្នកស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
អ្នកត្រូវស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
នាងទាំងនោះឆ្លើយថា៖ «ចា៎ស! គាត់នៅខាងមុខនុ៎ះ! សូមប្រញាប់ប្រញាល់ទៅ ថ្ងៃនេះគាត់អញ្ជើញមកភូមិយើង ព្រោះប្រជាជនត្រូវធ្វើគូរបាននៅកន្លែងសក្ការៈលើទួលខ្ពស់!