Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 31:23 - អាល់គីតាប

23 អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​អុលឡោះ‌តាអាឡា​អើយ ចូរ​ស្រឡាញ់​ទ្រង់! អុលឡោះ‌តាអាឡា​ថែ‌រក្សា​អ្នក​ជឿ តែ​ទ្រង់​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង ដល់​មនុស្ស​ព្រហើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អស់ទាំង​វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ​ចុះ​! ព្រះយេហូវ៉ា​ការពារ​អ្នកដែល​ស្មោះត្រង់ ប៉ុន្តែ​ព្រះអង្គ​តបសង​ឲ្យគ្រប់បរិបូរ ដល់​អ្នកដែល​ប្រព្រឹត្ត​ដោយ​អំនួត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ឱ​អស់​អ្នក​ដែល​ជា​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​អើយ ចូរ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ការពារ​មនុស្ស​ស្មោះ‌ត្រង់ តែ​ព្រះ‌អង្គ​សង​ដល់​មនុស្ស​ព្រហើន​ជា​បរិបូរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​រាល់​គ្នា​ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់​អើយ ចូរ​ស្រឡាញ់​ព្រះអង្គ! ព្រះ‌អម្ចាស់​ថែ‌រក្សា​អ្នក​ជឿ តែ​ព្រះអង្គ​ធ្វើ​ទោស​យ៉ាង​តឹង‌រ៉ឹង ដល់​មនុស្ស​ព្រហើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឱ​អស់​អ្នក​បរិសុទ្ធ​របស់​ទ្រង់​អើយ ចូរ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​ការ‌ពារ​មនុស្ស​ស្មោះ‌ត្រង់ ហើយ​ក៏​សង​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ​ជា​បរិបូរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 31:23
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សត្វ​លោក​ដែល​ទ្រង់ បាន​បង្កើត​មក នឹង​នាំ​គ្នា​លើក​តម្កើង​ទ្រង់ ហើយ​ប្រជា‌ជន​របស់​ទ្រង់ ក៏​នឹង​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់​ដែរ។


អុលឡោះ‌តាអាឡា​ការពារ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ តែ​ទ្រង់​បំផ្លាញ​មនុស្ស​អាក្រក់​វិញ។


អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ របស់​ទ្រង់​អើយ ចូរ​ច្រៀង គីតាបសាបូរ​អុលឡោះ‌តាអាឡា! ចូរ​លើក​តម្កើង​នាម​ដ៏‌វិសុទ្ធ*​របស់​ទ្រង់!


អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌រាស្ត្រ​ទ្រង់​អើយ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ដ្បិត​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ នឹង​មិន​ខ្វះ​អ្វី​ឡើយ។


ទ្រង់​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ចិត្ត​ស្មោះ ត្រង់​របស់​ទ្រង់!


អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ នាំ​គ្នា​ស្ញែង​ខ្លាច​ទ្រង់ ហើយ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ទ្រង់ ក៏​កោត​ស្ញប់‌ស្ញែង​ទ្រង់​ដែរ។


ឱ​អុលឡោះ​ដែល​ជា​ចៅ‌ក្រម​នៃ​ពិភព​លោក​អើយ សូម​ក្រោក​ឡើង! សូម​ដាក់​ទោស​មនុស្ស​ព្រហើន ឲ្យ​សម​នឹង​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត!


អស់​អ្នក​ដែល​ស្រឡាញ់​អុលឡោះ‌តាអាឡា​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ទ្រង់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​អស់​អ្នក ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ ទ្រង់​ដោះ​លែង​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។


«ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។


រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ឆ្អឹង​ទាំង​អស់​នេះ​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​តែង​ពោល​ថា “ឆ្អឹង​របស់​យើង​ស្ងួត​ហួត‌ហែង​អស់ យើង​ផុត​សង្ឃឹម​ហើយ! យើង​វិនាស​ហើយ!”


លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​ត្រូវ​បាន​ទៅ​ជា​ប្រពន្ធ​របស់​អ្នក​ណា បើ​ប្រាំ​ពីរ​នាក់​សុទ្ធ​តែ​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ?»។


ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ពេញ​ចិត្ត​ឲ្យ​អ្នក គោរព​កោត​ខ្លាច​ទ្រង់ ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ហើយ​ឲ្យ​អ្នក​ស្រឡាញ់ និង​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត។


ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។


យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់ គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើង ហើយ​សង​សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​រក្សា​ប្រជា‌ជន​បរិសុទ្ធ​របស់​ទ្រង់ ពួក​គេ​ក្រាប​ដល់​ដី ដើម្បី​ទទួល​បន្ទូល​របស់​ទ្រង់។


បង​ប្អូន​អើយ បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ ហើយ​បាន​ប្រព្រឹត្ដ​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត​យើង​សូម​អង្វរ និង​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​ឲ្យ​បង​ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។


ចូរ​សង​ទៅ​ក្រុង​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ បើ​គេ​ប្រព្រឹត្ដ​យ៉ាង​ណា​ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ!


ទ្រង់​ថែ​រក្សា​ដំណើរ​ជីវិត របស់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ទ្រង់ រីឯ​មនុស្ស​អាក្រក់​វិញ គេ​នឹង​ត្រូវ​វិនាស​ក្នុង​ភាព​ងងឹត ដ្បិត​មនុស្ស​មិន​អាច​មាន​ជ័យ​ជំនះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម