Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 22:44 - អាល់គីតាប

44 ស្តេច​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 យេ‌ហូសា‌ផាត​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 យ៉ូសា‌ផាត​ទ្រង់​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រាអែល​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 22:44
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​បី ស្តេច​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា បាន​ទៅ​សួរ​សុខ​ទុក្ខ​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


នៅ​គ្រា​នោះ ប្រជា‌ជន​តែងតែ​ធ្វើ​គូរបាន​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រោះ​គេ​ពុំ​ទាន់​បាន​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា​នៅ​ឡើយ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ស្រឡាញ់អុលឡោះ‌តាអាឡា និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ស្តេច​ទត ជា​បិតា​បាន​ផ្តែ‌ផ្តាំ ប៉ុន្តែ គាត់​ក៏​ធ្វើ​ពិធី​គូរបាន និង​ជូន​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


នៅ​ឆ្នាំ​ទី​ប្រាំ នៃ​រជ្ជកាល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​យ៉ូសា‌ផាត​បាន​ឡើង​សោយ​រាជ្យ​នៅ​ស្រុក​យូដា


ស្តេច​យ៉ូរ៉ាម​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល និង​ប្រព្រឹត្ត​ដូច​រាជ​វង្ស​របស់​ស្តេច​អហាប់​ដែរ ព្រោះ​គាត់​បាន​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​អហាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។


លោក​យេហ៊ូវ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាណា‌នី ជា​អ្នក​ទាយ បាន​ចេញ​មក​ជួប​ស្តេច​យ៉ូសា‌ផាត ជម្រាប​ស្តេច​ថា៖ «ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​ជួយ​មនុស្ស​អាក្រក់ ហើយ​ស្រឡាញ់​អស់​អ្នក​ដែល​ស្អប់អុលឡោះ‌តាអាឡា​ដូច្នេះ? ដោយ​ស្តេច​ប្រព្រឹត្ត​បែប​នេះ អុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច។


ស្តេច​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល និង​ប្រព្រឹត្ត​ដូច​រាជ‌វង្ស​របស់​ស្តេច​អហាប់​ដែរ ព្រោះ​ស្តេច​បាន​រៀប​ការ​ជា​មួយ​បុត្រី​របស់​ស្តេច​អហាប់ ហើយ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នា និង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នា ដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ភ្នំ​ទាំង‌ឡាយ ហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។ យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែល អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។


សូម​កុំ​សេព​គប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម