Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 3:14 - អាល់គីតាប

14 មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​យើង ដូច​ទត ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​យើង កាន់​តាម​បញ្ញត្តិ និង​ក្រឹត្យ‌ក្រម​របស់​យើង​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ បិតា​របស់​អ្នក​បាន​ប្រព្រឹត្ត នោះ​យើង​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​អាយុ​វែង​ថែម​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ‌បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​វែង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ‌សិន​ជា​ឯង​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ដើម្បី​នឹង​កាន់​តាម​បញ្ញត្ត នឹង​ក្រឹត្យ‌ក្រម​អញ​ទាំង​ប៉ុន្មាន ដូច​ជា​ដាវីឌ ជា​ឪពុក​ឯង បាន​ប្រព្រឹត្ត នោះ​អញ​នឹង​ចំរើន​អាយុ​ឯង ឲ្យ​បាន​វែង​ថែម​ទៀត​ដែរ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 3:14
25 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​មិន​ដក​យក​អាណា‌ចក្រ​ទាំង​មូល​ចេញ​ពី​ស៊ូ‌ឡៃម៉ាន​ទេ យើង​ឲ្យ​គេ​កាន់​អំណាច​អស់​មួយ​ជីវិត ដោយ​យល់​ដល់​ទត ជា​អ្នក​បម្រើ​ដែល​យើង​បាន​ជ្រើស​រើស ព្រោះ​ទត​បាន​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​យើង។


ដ្បិត​ស្តេច​ទត​បាន​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ពុំ​ងាក​ចេញ​ពី​សេចក្តី​ដែល​ទ្រង់​បាន​បង្គាប់​ឲ្យ​ធ្វើ​ឡើយ លើក‌លែង​តែ​កំហុស ដែល​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត​មួយ​ប៉ុណ្ណោះ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ស្រឡាញ់អុលឡោះ‌តាអាឡា និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ស្តេច​ទត ជា​បិតា​បាន​ផ្តែ‌ផ្តាំ ប៉ុន្តែ គាត់​ក៏​ធ្វើ​ពិធី​គូរបាន និង​ជូន​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​ថា៖ «ទ្រង់​បាន​សំដែង​ចិត្ត​សប្បុរស​ដ៏​ធំ​ធេង​ចំពោះ​បិតា​ខ្ញុំ គឺ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រោះ​បិតា​ខ្ញុំ​រស់​នៅ​ដោយ​ភក្តី‌ភាព​សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ទ្រង់​នៅ​តែ​សំដែង​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ខ្ញុំ ដោយ​ប្រោស​ប្រទាន​ឲ្យ​គាត់​មាន​កូន​ម្នាក់ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។


ប្រសិន​បើ​គេ​គោរព ហើយ​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា និង​វិន័យ​របស់​យើង​យ៉ាង​ខ្ជាប់‌ខ្ជួន​ដូច​សព្វ​ថ្ងៃ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​របស់​គេ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច”។


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​ទត​ជា​អយ្យ‌កោ ឥត​ខុស​ត្រង់​ណា​ឡើយ។


ស្តេច​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ហើយ​ដើរ​តាម​មាគ៌ា​របស់​ស្តេច​ទត​ជា​អយ្យ‌កោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​ឡើយ។


ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​


ពេល​ស្តេច​ទូរអា​សូម​ជីវិត ទ្រង់​ប្រទាន​ឲ្យ​ស្ដេច​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​ជា​អង្វែង​ត​រៀង​ទៅ។


ដោយ​ទ្រង់​សង្គ្រោះ ស្តេច​បាន​ទទួល​សិរី‌រុង‌រឿង​យ៉ាង​ខ្លាំង ទ្រង់​ប្រទាន​ឲ្យ​គាត់​បាន​ថ្កុំ‌ថ្កើង ឧត្ដុង្គ‌ឧត្ដម។


យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ម្ចាស់‌សង្គ្រោះ​មែន»។


ប្រាជ្ញា​ផ្ដល់​ឲ្យ​មាន​អាយុ​យឺន‌យូរ ព្រម​ទាំង​នាំ​ឲ្យ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុង‌រឿង​ទៀត​ផង។


ឱវាទ​របស់​ឪពុក​នឹង​ផ្ដល់​ឲ្យ​កូន​មាន​អាយុ​យឺន‌យូរ ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: «ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​យើង​បង្គាប់ អ្នក​នឹង​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង ហើយ​ថែ‌រក្សា​ទី‌លាន​របស់​យើង​ដែរ។ យើង​នឹង​ឲ្យ​អ្នក​ចូល​រួម​ក្នុង​ចំណោម​អស់​អ្នក​ដែល​នៅ​ទី​នេះ។


ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ស្តេច​សូល អុលឡោះ​ប្រទាន​ឲ្យ​ទត​ឡើង​គ្រង​រាជ្យ។ អុលឡោះ​ប្រទាន​សក្ខីភាព​អំពី​ទត​នេះ​ថាៈ “យើង​រក​បាន​មនុស្ស​ម្នាក់ ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ទត​ជា​កូន​របស់​អ៊ីសាយ ដ្បិត​ទត​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។


អ្នក​ត្រូវ​តែ​មាន​កូន​ទម្ងន់ និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប្រគល់​ឲ្យ។


ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក បាន​បង្គាប់​អ្នក ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ និង​មាន​សុភ‌មង្គល នៅ​លើ​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ប្រទាន​ដល់​អ្នក។


ត្រូវ​ដើរ​តាម​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា មាន​ជីវិត មាន​សុភ‌មង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។


ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្ដួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​បន្ទូល​សន្យា​នៃ​អុលឡោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម