ទ្រង់បានប្រទានឲ្យគេនូវអាហារ ដែលគេទាមទារ គឺទ្រង់ធ្វើឲ្យពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។
អេសាយ 24:16 - អាល់គីតាប យើងបានឮសូរចំរៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងអុលឡោះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! ព្រះគម្ពីរខ្មែរសាកល យើងបានឮចម្រៀងពីចុងបំផុតនៃផែនដីថា៖ “សូមឲ្យមានសិរីរុងរឿងដល់អង្គដ៏សុចរិតយុត្តិធម៌!”។ ប៉ុន្តែខ្ញុំនិយាយថា៖ “ខ្ញុំរលាយហើយ ខ្ញុំរលាយហើយ វេទនាដល់ខ្ញុំហើយ! មនុស្សក្បត់បានក្បត់ មនុស្សក្បត់បានក្បត់ពេញទំហឹងហើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឮសូរចម្រៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងព្រះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានឮបទចំរៀងមកពីចុងផែនដីបំផុតថា សិរីសួស្តីចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំៗកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ អើ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង |
ទ្រង់បានប្រទានឲ្យគេនូវអាហារ ដែលគេទាមទារ គឺទ្រង់ធ្វើឲ្យពួកគេបានឆ្អែត រហូតដល់ធុញទ្រាន់។
ពេលខ្ញុំឃើញមនុស្សក្បត់ ខ្ញុំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមបន្ទូល របស់ទ្រង់ទេ។
បើអ្នកសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យអ្នកទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យអ្នកទុកជាកម្មសិទ្ធិដែរ។
រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច ដោយឃើញទីសំគាល់ដ៏អស្ចារ្យរបស់ទ្រង់ ទ្រង់បានធ្វើឲ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច មានអំណរសប្បាយដ៏លើសលប់។
សូមអុលឡោះប្រទានពរឲ្យយើង សូមឲ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចទ្រង់!
ទ្រង់តែងតែសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះកូនចៅអ៊ីស្រអែលជានិច្ច។ មនុស្សម្នាដែលរស់នៅគ្រប់ទី ដាច់ស្រយាលនៃផែនដី បានឃើញការសង្គ្រោះនៃអុលឡោះជាម្ចាស់របស់យើង។
អុលឡោះតាអាឡាអើយ តើមានអ្វីអាចផ្ទឹមនឹងទ្រង់បាន? តើនរណាមានភាពថ្កុំថ្កើងបរិសុទ្ធដូចទ្រង់។ ទ្រង់ជាម្ចាស់គួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ទ្រង់សំដែងទីសំគាល់ដ៏អស្ចារ្យ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
ទ្រង់នឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ទ្រង់នឹងប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។
នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់ កូនចៅយ៉ាកកូបនឹងត្រូវចុះអោនថយ គេនឹងបាត់បង់ភោគទ្រព្យ ហើយក្លាយទៅជាក្រខ្សត់។
ខ្ញុំបានឃើញហេតុការណ៍មួយគួរឲ្យព្រឺខ្លាច គឺសម្ពន្ធមិត្តនឹងក្បត់គ្នាឯង មេបំផ្លាញនឹងបំផ្លិចបំផ្លាញ។ កងទ័ពអេឡាមអើយ ចូរនាំគ្នាវាយលុកទៅ កងទ័ពមេឌីអើយ ចូរនាំគ្នាឡោមព័ទ្ធទៅ ដ្បិតអុលឡោះតាអាឡានឹងធ្វើឲ្យពួកគេបាក់អំនួត ទាំងអស់គ្នា។
ឱអុលឡោះតាអាឡាអើយ ទ្រង់បានធ្វើឲ្យ ប្រជាជាតិយើងកើនចំនួនច្រើនឡើង ទ្រង់លើកតម្កើងសិរីរុងរឿងរបស់ទ្រង់ ហើយពង្រីកព្រំប្រទល់ទឹកដីរបស់យើងខ្ញុំ។
នៅថ្ងៃនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងបានដូចជាភួងផ្កាដ៏ស្រស់បំព្រង ជាមកុដ និងជាគ្រឿងអលង្ការ សម្រាប់ប្រជាជនរបស់ទ្រង់ដែលនៅសេសសល់។
អ្នកបានបំផ្លាញអ្នកដទៃ តែគ្មាននរណាបំផ្លាញអ្នកវិញ អ្នកមុខជាត្រូវវេទនាពុំខាន! អ្នកបានក្បត់អ្នកដទៃ តែគ្មាននរណាក្បត់អ្នកវិញទេ។ ពេលណាអ្នកបំផ្លាញអ្នកដទៃចប់ហើយ នោះនឹងមានគេបំផ្លាញអ្នកវិញ ពេលណាអ្នកក្បត់អ្នកដទៃចប់ហើយ នោះនឹងមានគេក្បត់អ្នករាល់គ្នាវិញ។
អស់អ្នកដែលរស់នៅទីដាច់ស្រយាលនៃផែនដី អស់អ្នកដែលធ្វើដំណើរតាមសមុទ្រ និងអ្វីៗទាំងអស់ដែលនៅក្នុងសមុទ្រ កោះទាំងឡាយ ព្រមទាំងអស់អ្នកដែលរស់នៅតាមកោះអើយ ចូរច្រៀងបទថ្មីជូនអុលឡោះតាអាឡា ចូរសរសើរតម្កើងទ្រង់!
អ្នកមិនព្រមចង់ដឹងចង់ឮ ហើយតាំងពីដើមមក អ្នកមិនដែលយកចិត្តទុកដាក់ស្ដាប់ឡើយ យើងស្គាល់អ្នកច្បាស់ណាស់ថា អ្នកជាមនុស្សដែលមិនអាចទុកចិត្តបាន គេហៅអ្នកថាជាមេបះបោរ តាំងពីក្នុងផ្ទៃម្ដាយមក។
អុលឡោះតាអាឡាសំដែងអំណាចដ៏វិសុទ្ធ របស់ទ្រង់ឲ្យប្រជាជាតិទាំងអស់ឃើញ មនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដី នឹងឃើញការសង្គ្រោះរបស់ម្ចាស់នៃយើង។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញស្តេច ជាអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល»។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
អុលឡោះតាអាឡាអើយ! ទ្រង់សុចរិតពន់ពេកណាស់ ខ្ញុំពុំអាចតវ៉ារកខុសត្រូវ ជាមួយទ្រង់បានទេ។ ប៉ុន្តែ ខ្ញុំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ទ្រង់ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?
សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
ប៉ុន្តែ ជនជាតិអ៊ីស្រអែលអើយ អ្នករាល់គ្នាបានក្បត់ចិត្តយើង ដូចស្ត្រីក្បត់ចិត្តប្ដីដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រជាជនអ៊ីស្រអែល និងប្រជាជនយូដា សុទ្ធតែបានក្បត់យើងទាំងស្រុង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅពេលយប់ នាងយំឥតស្រាកស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សំរាលទុក្ខនាងឡើយ មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
ពួកគេបានក្បត់អុលឡោះតាអាឡា ដោយបង្កើតកូនឥតខាន់ស្លា។ ឥឡូវនេះ បុណ្យចូលខែថ្មីក្លាយទៅជា មហន្តរាយដល់ពួកគេ និងទឹកដីរបស់ពួកគេ។
ផ្ទុយទៅវិញ អ្នករាល់គ្នារំលោភលើ សម្ពន្ធមេត្រី ដូចអាដាម គឺអ្នករាល់គ្នាបានក្បត់យើង។
ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់នឹងត្រូវវិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ព្រោះតែអំពើបាបរបស់ខ្លួន និងអំពើបាបរបស់ដូនតា។
ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
ភ្នែករបស់ទ្រង់បរិសុទ្ធពេក ទ្រង់ទ្រាំមើលអំពើអាក្រក់មិនបានទេ ទ្រង់ក៏ពុំអាចមើលការជិះជាន់បានដែរ។ ហេតុអ្វីបានជាទ្រង់ទ្រាំមើលជនក្បត់ ហេតុអ្វីបានជាទ្រង់ធ្វើព្រងើយ ពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែល សុចរិតជាងខ្លួន?
ហេតុអ្វីបានជាទ្រង់ឲ្យខ្ញុំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាទ្រង់ឃើញការសង្កត់សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំវិញខ្ញុំ មានតែការលួចប្លន់ អំពើឃោរឃៅ និងការប្ដឹងផ្តល់ ទាស់ទែងគ្នា។
គាត់នឹងចាត់ពួកម៉ាឡាអ៊ីកាត់របស់គាត់ឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលអុលឡោះបានជ្រើសរើស»។
ដ្បិតអុលឡោះជាអម្ចាស់បានបង្គាប់មកយើងខ្ញុំថាៈ “យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី»។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!