អេសាយ 24:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 យើងបានឮបទចំរៀងមកពីចុងផែនដីបំផុតថា សិរីសួស្តីចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំៗកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ អើ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល16 យើងបានឮចម្រៀងពីចុងបំផុតនៃផែនដីថា៖ “សូមឲ្យមានសិរីរុងរឿងដល់អង្គដ៏សុចរិតយុត្តិធម៌!”។ ប៉ុន្តែខ្ញុំនិយាយថា៖ “ខ្ញុំរលាយហើយ ខ្ញុំរលាយហើយ វេទនាដល់ខ្ញុំហើយ! មនុស្សក្បត់បានក្បត់ មនុស្សក្បត់បានក្បត់ពេញទំហឹងហើយ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 យើងបានឮសូរចម្រៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងព្រះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! សូមមើលជំពូកអាល់គីតាប16 យើងបានឮសូរចំរៀង ពីចុងខាងនាយផែនដីមកថា: «សូមលើកតម្កើងអុលឡោះដ៏សុចរិត!»។ ប៉ុន្តែ ចំពោះខ្ញុំវិញ ខ្ញុំពោលថា: ខ្ញុំវិនាសបាត់បង់ហើយ! ខ្ញុំវេទនាហើយ! ពួកក្បត់ចេះតែប្រព្រឹត្តអំពើក្បត់ច្រើនឡើងៗ! សូមមើលជំពូក |