ទំនុកតម្កើង 67 - អាល់គីតាបសូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងអុលឡោះ គីតាបសាបូរ។ ចំរៀងតម្កើងអុលឡោះ។ 1 ឱអុលឡោះអើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង! - សម្រាក 2 ដូច្នេះ មនុស្សនៅលើផែនដី នឹងស្គាល់មាគ៌ារបស់ទ្រង់ ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ គេនឹងស្គាល់ការសង្គ្រោះរបស់ទ្រង់! 3 ឱអុលឡោះអើយ សូមឲ្យប្រជាជន ទាំងឡាយនាំគ្នាលើកតម្កើងទ្រង់ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងទ្រង់! 4 មហាជននាំគ្នាសប្បាយរីករាយ នាំគ្នាស្រែកជយឃោស ដ្បិតទ្រង់គ្រប់គ្រងប្រជារាស្ត្រនានា ដោយយុត្តិធម៌ ហើយទ្រង់ដឹកនាំមហាជនទាំងឡាយ នៅលើផែនដី។ - សម្រាក 5 ឱអុលឡោះអើយ សូមឲ្យប្រជាជនទាំងឡាយ នាំគ្នាលើកតម្កើងទ្រង់ សូមឲ្យប្រជាជនទាំងអស់រួមគ្នា លើកតម្កើងទ្រង់! 6 ផែនដីបានបង្កើតភោគផល ព្រោះអុលឡោះ ជាម្ចាស់នៃយើងបានប្រទានពរឲ្យយើង។ 7 សូមអុលឡោះប្រទានពរឲ្យយើង សូមឲ្យប្រជាជនទាំងប៉ុន្មាន ដែលរស់នៅទីដាច់ស្រយាលនៃផែនដី គោរពកោតខ្លាចទ្រង់! |
© 2014 United Bible Societies, UK.
United Bible Societies