អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
យ៉ូប 1:21 - អាល់គីតាប ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ អុលឡោះតាអាឡាប្រទានអ្វីៗមកខ្ញុំ ហើយទ្រង់ក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងនាមអុលឡោះតាអាឡា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយពោលថា៖ «ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាបានប្រទានមក ហើយព្រះអង្គក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយពាក្យថា ទូលបង្គំបានចេញពីផ្ទៃម្តាយមកដោយខ្លួនទទេ ហើយនឹងត្រឡប់ទៅវិញដោយទទេដែរ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ |
អ្នកត្រូវរកស៊ីចិញ្ចឹមជីវិត ទាំងបង្ហូរញើស រហូតដល់ថ្ងៃដែលអ្នកត្រឡប់ទៅជាដីវិញ ដ្បិតអ្នកមានកំណើតមកពីដី។ អ្នកកើតពីធូលីដី អ្នកត្រូវតែត្រឡប់ទៅជាធូលីដីវិញ»។
យ៉ាកកូបខឹងនឹងរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាអុលឡោះឬ? គឺអុលឡោះទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។
ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី ហើយក៏កុំស្តាយក្រោយ ព្រោះតែបានលក់ប្អូននោះឡើយ ដ្បិតអុលឡោះបានចាត់ប្អូនឲ្យមកទីនេះមុន ដើម្បីការពារអាយុជីវិតរបស់បងៗ។
ប្រហែលជាអុលឡោះតាអាឡាឃើញទុក្ខវេទនារបស់យើង ហើយធ្វើឲ្យពាក្យបណ្តាសានៅថ្ងៃនេះ ក្លាយទៅជាពាក្យជូនពរទៅវិញ»។
ស្តេចមិនព្រមស្តាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតអុលឡោះតាអាឡាបណ្តាលឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមបន្ទូលដែលទ្រង់បានថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាតតាមរយៈអហ៊ីយ៉ានៅស៊ីឡូ។
ស្តេចហេសេគាបានតបទៅណាពីអេសាយវិញថា៖ «បន្ទូលរបស់អុលឡោះតាអាឡា ដែលលោកថ្លែងនេះ ល្អហើយ»។ ស្តេចមានប្រសាសន៍ទៀតថា៖ «ក្នុងពេលដែលយើងនៅមានជីវិតនោះនៅតែមានសន្តិភាព និងសុខសាន្តត្រាណ មែនទេ?»។
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «អុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមលើកតម្កើង នាមដ៏រុងរឿងរបស់ទ្រង់ ជានាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
ប្រសិនបើទ្រង់បំផ្លាញអ្វីៗទាំងអស់ដែលគាត់មាន នោះគាត់មុខជាប្រមាថទ្រង់មិនខាន»។
អៃយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីអុលឡោះយ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីទ្រង់យ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសំដីឡើយ។
ពេលទ្រង់ដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ទ្រង់បានទេ ហើយក៏គ្មាននរណាអាចពោលទៅទ្រង់ថា “ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ” ដែរ។
ខ្ញុំនឹងអរគុណអុលឡោះតាអាឡា គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងទ្រង់ឥតឈប់សោះឡើយ។
ខ្ញុំនឹងបានខ្ពស់មុខដោយសារទ្រង់! ចូរឲ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។
ដ្បិតពេលស្លាប់ទៅ គេពុំអាចយកអ្វីទៅជាមួយបានទេ គឺគេមិនអាចយកទ្រព្យសម្បត្តិ ចុះទៅក្នុងរណ្ដៅជាមួយឡើយ។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។
អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។
អ្នកណាដែលអុលឡោះប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានឲ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់អុលឡោះ។
អស់អ្នកដែលរស់នៅទិសបូព៌ា នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះតាអាឡា ហើយអស់អ្នកដែលរស់នៅតាមកោះទាំងឡាយ ក៏លើកតម្កើងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលដែរ!
តើនរណាបានប្រគល់ពូជពង្សយ៉ាកកូប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺអុលឡោះតាអាឡាដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងចិត្តរបស់ទ្រង់ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនព្រមស្ដាប់ហ៊ូកុំរបស់ទ្រង់ទេ។
យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាអុលឡោះតាអាឡា ដែលប្រព្រឹត្តការទាំងនេះ។
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើអុលឡោះតាអាឡាមិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?”។
គេនាំគ្នាប្រព្រឹត្ដដូចអុលឡោះបានកំណត់ទុកជាមុន តាមអំណាច និងតាមតម្រិះរបស់ទ្រង់។
ត្រូវអរគុណអុលឡោះ ជាបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។
ចូរអរគុណអុលឡោះគ្រប់កាលៈទេសៈទាំងអស់ ដ្បិតទ្រង់គាប់ចិត្តឲ្យបងប្អូន ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសាធ្វើដូច្នេះឯង។
ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។
គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីសូរ៉កាទាំងអស់ គឺមកពីអុលឡោះជាបិតាដែលបង្កើតពន្លឺ។ ទ្រង់មិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងទ្រង់ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។
យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា ណាពីអៃយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត អុលឡោះជាអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតអុលឡោះជាអម្ចាស់អាណិតអាសូរ និងមេត្ដាករុណាយ៉ាងក្រៃលែង។
ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ អុលឡោះតាអាឡាបានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី”ទៀត ដ្បិតអុលឡោះតាអាឡាបានប្រឆាំងនឹងខ្ញុំអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។
មនុស្សយើងមាន ឬក្រ ស្រេចតែលើអុលឡោះតាអាឡា ទ្រង់បន្ទាបនរណាក៏បាន ឬលើកនរណាឡើងក៏បាន។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។
កុមារសាំយូអែលក៏រៀបរាប់បន្ទូលរបស់អុលឡោះទាំងអស់ប្រាប់លោកអេលី ដោយឥតលាក់លៀមពាក្យណាមួយឡើយ។ គាត់និយាយថា៖ «ទ្រង់ជាអុលឡោះតាអាឡាសូមទ្រង់សម្រេចតាមបំណងរបស់ទ្រង់ចុះ!»។