Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:12 - អាល់គីតាប

12 ពេល​ទ្រង់​ដក​យក​អ្វី​ទៅ​ហើយ គ្មាន​នរណា​អាច​ឃាត់​ទ្រង់​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ទ្រង់​ថា “ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ដូច្នេះ” ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 បើ​ព្រះ‌អង្គ​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ព្រះ‌អង្គ​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ថា "តើ​ព្រះ‌អង្គ​ធ្វើ​អ្វី​នោះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​ព្រះអង្គ​ដក​យក​អ្វី​ទៅ​ហើយ គ្មាន​នរណា​អាច​ឃាត់​ព្រះអង្គ​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ពោល​ទៅ​ព្រះអង្គ​ថា “ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ធ្វើ​ដូច្នេះ” ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។

សូមមើលជំពូក ចម្លង




យ៉ូប 9:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ប្រាប់​ថា៖ «លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា​អើយ ចូរ​កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​អី! ប្រសិន​បើអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ដាក់​បណ្តាសា​យើង​ដូច្នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្តី​បន្ទោស​គាត់​ឡើយ!»។


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។


ទ្រង់​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ក៏​គ្មាន​នរណា​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​អំណាច​របស់​ទ្រង់​បាន​ដែរ។


បើ​ទ្រង់​មក​ចាប់​អ្នក​មាន​ទោស នាំ​ទៅ​តុលា​ការ តើ​នរណា​អាច​ជំទាស់​នឹង​ទ្រង់​បាន?


ប្រសិន​បើ​ទ្រង់​សម្រេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ទ្រង់​បាន​ទេ ទ្រង់​ចង់​ធ្វើ​អ្វី​មួយ ទ្រង់​ធ្វើ​ការ​នោះ។


ហេតុ​អ្វី​បាន​ជា​អ្នក​ចោទ​ប្រកាន់​ទ្រង់​ថា ទ្រង់​មិន​ឆ្លើយ​តប​នឹង​ពាក្យ របស់​អ្នក​ដូច្នេះ?


ប្រសិន​បើ​អុលឡោះ​សំងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ទ្រង់? ប្រសិន​បើ​ទ្រង់​លាក់​បាំង​នោះ តើ​នរណា​មើល​ទ្រង់​ឃើញ? ទ្រង់​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ


ស្តេច​មាន​ប្រសាសន៍​យ៉ាង​ណា​ក្តី ក៏​សុទ្ធ​តែ​មាន​អំណាច។ គ្មាន​នរណា​អាច​សួរ​ស្តេច​ថា “ហេតុ​អ្វី​បាន​ជា​ស្តេច​ធ្វើ​ដូច្នេះ” បាន​ឡើយ។


អំណើះ​ត​ទៅ​យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មាន​តែ​យើង​ទេ​ដែល​ពិត​ជា​អុលឡោះ‌តាអាឡា គ្មាន​នរណា​អាច​រំដោះ​ពី​កណ្ដាប់​ដៃ របស់​យើង​បាន​ទេ អ្វីៗ​ដែល​យើង​ធ្វើ​រួច​ហើយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​បាន​ជា​ដាច់​ខាត។


អ្នក​ណា​ប្រឆាំង​នឹង​ម្ចាស់​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំ‌ខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!


«កូន​ចៅ​អ៊ីស្រ‌អែល​អើយ! យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច​ជាង​ស្មូន​នេះ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - អ្នក​រាល់​គ្នា​នៅ​ក្នុង​ដៃ​យើង ដូច​ដី​ឥដ្ឋ​នៅ​ក្នុង​ដៃ​របស់​ជាង​ស្មូន។


គេ​នឹង​ដេញ​អ្នក​ចេញ​ពី​ចំណោម​មនុស្ស​លោក ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​សត្វ​ព្រៃ ហើយ​គេ​នឹង​ឲ្យ​អ្នក​ស៊ី​ស្មៅ​ដូច​គោ រហូត​ដល់​គំរប់​ប្រាំ‌ពីរ​រយៈ​កាល គឺ​ទាល់​តែ​អ្នក​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​មនុស្ស​លោក ហើយ​ទ្រង់​ប្រគល់​រាជ​សម្បត្តិ​ទៅ​នរណា​ក៏​បាន ស្រេច​តែ​ចិត្ត​របស់​ទ្រង់»។


មនុស្ស​ទាំង​អស់​នៅ​ផែនដី​ដូច​ជា​គ្មាន​តម្លៃ​អ្វី​សោះ។ ទ្រង់​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឡា‌អ៊ីកាត់ និង​ចំពោះ​មនុស្ស​លោក តាម​បំណង​របស់​ទ្រង់ គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​កិច្ចការ​របស់​ទ្រង់ ដោយ​ពោល​ថា “ម្ដេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ?” បាន​ឡើយ។


មែន​ហើយ! ទ្រង់​ពេញ​ចិត្ត​សម្រេច​ដូច្នេះ។


តើ​ខ្ញុំ​គ្មាន​សិទ្ធិ​នឹង​យក​ប្រាក់​របស់​ខ្ញុំ ទៅ​ធ្វើ​អ្វី​តាម​បំណង​ចិត្ដ​ខ្ញុំ​ទេ​ឬ? ឬ​មួយ​អ្នក​ច្រណែន មក​ពី​ឃើញ​ខ្ញុំ​មាន​ចិត្ដ​សប្បុរស?”។


តើ​នរណា​ស្គាល់​គំនិត​របស់​អុលឡោះ‌ជាអម្ចាស់? តើ​នរណា​បាន​ជូន​យោបល់​ទៅ​អុលឡោះ​?


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ទុក​ដោយ​ឡែក ក្នុង​អាល់ម៉ា‌ហ្សៀស ទ្រង់​បាន​តំរូវ​យើង​ទុក​ជា​មុន​ដូច្នេះ ស្រប​តាម​ផែន​ការ​របស់​ទ្រង់ ដែល​សម្រេច​គ្រប់​កិច្ចការ​ទាំង​អស់​តាម​បំណង​របស់​ទ្រង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម