Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 3:18 - អាល់គីតាប

18 កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​បន្ទូល​របស់​អុលឡោះ​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់​លៀម​ពាក្យ​ណា​មួយ​ឡើយ។ គាត់​និយាយ​ថា៖ «ទ្រង់​ជាអុលឡោះ‌តាអាឡា​សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 សាំយូ‌អែល​ក៏​ជម្រាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​លោកអេលី​និយាយ​ថា៖ «នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ព្រះ‌អង្គ​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គិត​ឃើញ​ថា​ល្អ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​ព្រះ‌បន្ទូល​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់‌លៀម​ពាក្យ​ណា​មួយ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះអង្គ​ជា​ព្រះ‌អម្ចាស់ សូម​ព្រះអង្គ​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 សាំយូ‌អែល​ក៏​ជំរាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​អេលី​និយាយ​ថា នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ឲ្យ​ទ្រង់​សំរេច​តាម​តែ​ទ្រង់​គិត​ឃើញ​ថា​ល្អ​ចុះ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 3:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ទ្រង់​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅ​ក្រម​នៃ​ផែនដី​ទាំង​មូល តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ សូមអុលឡោះ‌តាអាឡា សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទ្រង់​មិន​គាប់​ចិត្ត​នឹង​យើង​ទៀត​ទេ សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


ស្តេច​ហេ‌សេគា​បាន​តប​ទៅ​ណាពី​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ស្តេច​មាន​ប្រសាសន៍​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ការ‌ពារ​ក្រុង​នានា​របស់​ម្ចាស់​នៃ​យើង។ សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។


អៃយ៉ូប​តប​ថា៖ «អូន​និយាយ​ដូច​ជា​ស្រី​មិន​ដឹង​ខុស​ត្រូវ! យើង​ទទួល​សុភ‌មង្គល​ពី​អុលឡោះ​យ៉ាង​ណា យើង​ក៏​ត្រូវ​តែ​ទទួល​ទុក្ខ​វេទនា​ពី​ទ្រង់​យ៉ាង​នោះ​ដែរ!»។ ក្នុង​ស្ថាន‌ភាព​ទាំង​នេះ អៃយ៉ូប​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពាក្យ​សំដី​ឡើយ។


ខ្ញុំ​នៅ​ស្ងៀម មិន​និយាយ​ស្តី​អ្វី​ទេ ដ្បិត​ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ​ទោស​ខ្ញុំ។


អុលឡោះ‌តាអាឡា​បាន​ចុះ​មក​ក្នុង​ពពក ហើយ​នៅ​ទី​នោះ ក្បែរ​ម៉ូសា ទាំង​ប្រកាស​ឈ្មោះអុលឡោះ‌តាអាឡា។


ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​តប​ទៅ​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា​ដែល​អ្នក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ស្តេច​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ»។


ណាពី​យេរេមា​ក៏​នាំ​បន្ទូល​ទាំង​នោះ​ទៅ​ជម្រាប​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា នៅ​ក្រុង​យេរូ‌សាឡឹម។


ស្តេច​សេដេ‌គា​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​ណាពី​យេរេមា​មក​ជួប នៅ​ក្លោង​ទ្វារ​ទី​បី​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​យេរេមា​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​នូវ​សំណួរ​តែ​មួយ កុំ​លាក់​អ្វី​នឹង​ខ្ញុំ​ឲ្យ​សោះ!»។


ណាពី​យេរេមា​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ខ្ញុំ​យល់​ព្រម​ហើយ ខ្ញុំ​នឹង​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា រួច​ហើយ ខ្ញុំ​នឹង​ជម្រាប​ឲ្យ​អ្នក​រាល់​គ្នា​ដឹង នូវ​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​ឆ្លើយ​មក​អ្នក​រាល់​គ្នា​វិញ ឥត​លាក់‌លៀម​ត្រង់​ណា​ឡើយ»។


ទោះ​បី​មនុស្ស​ម្នាក់ៗ​ប្រព្រឹត្ត​អំពើ​បាប​ក្ដី ក៏​ទ្រង់​ទុក​ឲ្យ​គេ​នៅ​រស់​ដដែល ដូច្នេះ ហេតុ​អ្វី​បាន​ជា​នាំ​គ្នា​រអ៊ូ‌រទាំ!


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ហារូន​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្រាប់​ហើយ​ថា “យើង​ចង់​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង គោរព​នូវ​ភាព​បរិសុទ្ធ​របស់​យើង ហើយ​ឲ្យ​ពួក​គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល”»។ ហារូន​ក៏​នៅ​ស្ងៀម។


ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ដៃ​ដ៏​មាន​អំណាច​របស់​អុលឡោះ ដើម្បី​ឲ្យ​ទ្រង់​លើក​តម្កើង​បង​ប្អូន នៅ​ពេល​ដែល​ទ្រង់​បាន​កំណត់​ទុក។


ជន‌ជាតិ​អ៊ីស្រ‌អែល​ជម្រាប​អុលឡោះ​វិញ​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ចិត្ត​របស់​ទ្រង់​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម