អុលឡោះធ្វើឲ្យឈឺចាប់ តែទ្រង់នឹងព្យាបាលឡើងវិញ ទ្រង់ធ្វើឲ្យរបួស តែទ្រង់នឹងព្យាបាលមុខរបួសនេះ ដោយអំណាចរបស់ទ្រង់ផ្ទាល់។
យេរេមា 30:17 - អាល់គីតាប យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។ |
អុលឡោះធ្វើឲ្យឈឺចាប់ តែទ្រង់នឹងព្យាបាលឡើងវិញ ទ្រង់ធ្វើឲ្យរបួស តែទ្រង់នឹងព្យាបាលមុខរបួសនេះ ដោយអំណាចរបស់ទ្រង់ផ្ទាល់។
ទ្រង់បានអត់ទោសនូវកំហុសទាំងប៉ុន្មាន ដែលខ្ញុំបានប្រព្រឹត្ត ទ្រង់ប្រោសខ្ញុំឲ្យបានជាពីជំងឺគ្រប់យ៉ាង
ដោយទ្រង់មើលឃើញមនុស្សទុគ៌ត ត្រូវគេជិះជាន់ និងឮសំរែករបស់ជនក្រីក្រដែលរងទុក្ខលំបាក អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងត្រូវតែក្រោកឡើង យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ មើលងាយបន្ទាបបន្ថោក»។
សូមមើលជុំវិញខ្ញុំមើល៍ គ្មាននរណាម្នាក់អើពើនឹងខ្ញុំទេ ខ្ញុំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងខ្ញុំដែរ។
ទ្រង់ប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ទ្រង់នាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់កិត្តិនាមរបស់ទ្រង់។
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
ទ្រង់នឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ទ្រង់នឹងប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។
នៅថ្ងៃដែលអុលឡោះតាអាឡារុំរបួសឲ្យ ប្រជារាស្ត្ររបស់ទ្រង់ នៅពេលដែលទ្រង់ព្យាបាលគេ ឲ្យបានជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
នៅក្រុងយេរូសាឡឹម គ្មាននរណាម្នាក់ពោលថា «ខ្ញុំមានជំងឺ» ទៀតឡើយ ព្រោះអុលឡោះបានលើកលែងទោសឲ្យ ប្រជាជននៅក្នុងទីក្រុងរួចពីបាប។
អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោល ហើយកើតទុក្ខក្រៀមក្រំ តែឥឡូវនេះ អុលឡោះតាអាឡាត្រាស់ហៅអ្នក ឲ្យវិលមកវិញហើយ។ អុលឡោះជាម្ចាស់របស់អ្នកមានបន្ទូលថា: “បុរសពុំអាចបោះបង់ចោលភរិយាដែល ខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
អុលឡោះតាអាឡាជាម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រអែល ដែលត្រូវនិរទេសឲ្យមកជួបជុំគ្នា ទ្រង់មានបន្ទូលថា: យើងនឹងប្រមែប្រមូលអ្នកឯទៀតៗ ឲ្យមកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះ ថែមទៀត។
យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងដឹកនាំគេ ព្រមទាំងសំរាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។
អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងដាក់ពាក្យសរសើរតម្កើង នៅក្នុងមាត់ពួកគេ។ ចូរឲ្យសេចក្ដីសុខសាន្តកើតមានដល់ អ្នកដែលនៅឆ្ងាយៗក៏ដូចជាអ្នកដែលនៅជិត យើងនឹងប្រោសពួកគេឲ្យ បានជាសះស្បើយមែន!
បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នក នឹងលេចចេញមកដូចថ្ងៃរះ ស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័ស សេចក្ដីសុចរិតរបស់អ្នក នឹងស្ថិតនៅពីមុខអ្នកជានិច្ច ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
ពីមុន គេបានបោះបង់ចោលអ្នក គេស្អប់អ្នក ហើយគ្មាននរណាដើរកាត់ តែយើងនឹងធ្វើឲ្យអ្នកប្រែទៅជា ក្រុងមួយដ៏ថ្លៃថ្នូរ ជាក្រុងដ៏សប្បាយរហូតអស់កល្ប ជាអង្វែងតរៀងទៅ។
ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់ រីឯខ្សែចងជំរំក៏ដាច់អស់ដែរ កូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយ គ្មាននរណាជួយដំឡើងជំរំ និងជួយធ្វើជំរកឲ្យខ្ញុំសាជាថ្មីឡើយ។
ឱអុលឡោះតាអាឡាអើយ សូមប្រោសខ្ញុំឲ្យជា នោះខ្ញុំនឹងបានជា សូមសង្គ្រោះខ្ញុំ នោះខ្ញុំនឹងរួចជីវិត ដ្បិតទ្រង់តែងប្រោសប្រទានឲ្យ ខ្ញុំសរសើរតម្កើងទ្រង់!
កូនចៅដែលក្បត់ចិត្តយើងអើយ! ចូរនាំគ្នាវិលត្រឡប់មកវិញ យើងប្រោសឲ្យអ្នករាល់គ្នា លែងមានចិត្តសាវាទៀត។ “យើងខ្ញុំមករកទ្រង់ហើយ ដ្បិតទ្រង់ជាអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។
គ្មាននរណារកយុត្តិធម៌ឲ្យអ្នក និងរុំរបួសឲ្យអ្នកទេ ហើយក៏គ្មានថ្នាំដ៏ស័ក្ដិសិទ្ធិណា អាចផ្សះរបួសរបស់អ្នកបានដែរ។
«តើអ្នកឮពាក្យរបស់ប្រជាជននេះឬទេ? ពួកគេពោលថា: “អុលឡោះតាអាឡាបានបោះបង់ចោលអំបូរទាំងពីរដែលទ្រង់បានជ្រើសរើសនោះហើយ”។ អ្នកណាពោលដូច្នេះ អ្នកនោះមើលងាយប្រជាជនរបស់យើង ហើយលែងរាប់ពួកគេជាប្រជាជាតិមួយទៀតផង»។
ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។
តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
អស់អ្នកដើរកាត់តាមនេះ គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ សរសើរថាស្អាតបំផុត និងសប្បាយបំផុត នៅលើផែនដី?”។
យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
អ្នកនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងឮពាក្យទាំងប៉ុន្មានដែលអ្នកជេរប្រមាថអ៊ីស្រអែល គឺអ្នកពោលថា “ពួកវាវិនាសអន្តរាយអស់ហើយ! ពួកយើងចាប់យកស្រុករបស់ពួកវាបាន!”។
ពេលទៅដល់ស្រុករបស់ប្រជាជាតិទាំងឡាយ ពួកគេបានបង្អាប់បង្អោននាមដ៏វិសុទ្ធរបស់យើង ហើយម្ចាស់ស្រុកនិយាយអំពីពួកគេថា “ពួកនេះជាប្រជារាស្ត្ររបស់អុលឡោះតាអាឡា ពួកគេចាកចេញពីស្រុករបស់ទ្រង់មក”។
យើងនេះហើយដែលបានកាន់ដៃ និងបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។ ទ្រង់បានធ្វើឲ្យពួកយើងរបួស ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ ទ្រង់បានប្រហារពួកយើង ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។
រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។
អាល់ម៉ាហ្សៀសបានផ្ទុកបាបរបស់យើង ក្នុងរូបកាយរបស់គាត់ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងលែងជំពាក់ជំពិន នឹងបាបតទៅមុខទៀត ហើយឲ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិ។ បងប្អូនបានជាសះស្បើយដោយសារ ស្នាមរបួសរបស់គាត់
នៅចំកណ្ដាលលានក្រុងនិងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះ ជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យបានជា។