Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 12:5 - អាល់គីតាប

5 ដោយ​ទ្រង់​មើល​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ក្រោក​ឡើង​ឥឡូវ ព្រោះ​មាន​គេ​សង្កត់‌សង្កិន​មនុស្ស​ក្រីក្រ ហើយ​ព្រោះ​តែ​សម្រែក​របស់​មនុស្ស​កម្សត់​ទុគ៌ត យើង​នឹង​ដាក់​ពួក‌គេ​ឲ្យ​នៅ​ទី​សុវត្ថិភាព ដែល​គេ​ដង្ហក់​រក​នោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ឥឡូវ ដោយ​ព្រោះ​មាន​ការ​សង្កត់‌សង្កិន​ដល់​មនុស្ស​ក្រ​លំបាក ហើយ​ដោយ​ព្រោះ​ដំងូរ​របស់​មនុស្ស​កំសត់​ទុគ៌ត អញ​នឹង​ដាក់​គេ​ឲ្យ​នៅ​ទី​សាន្ត‌ត្រាណ ដែល​គេ​ដង្ហក់​រក​នោះ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 12:5
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ទ្រង់​សង្គ្រោះ​ជន​ទុគ៌ត ឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូម និង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។


ទ្រង់​នឹង​ការពារ​អ្នក​ពី​ពាក្យ បរិហារ​របស់​អ្នក​ដទៃ ហើយ​អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ ដែល​កើត​ឡើង​ដែរ។


អុលឡោះ‌តាអាឡា​អើយ សូម​ក្រោក​ឡើង បង្ហាញ​អំណាច​របស់​ទ្រង់ សូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ!


ទ្រង់​តែងតែ​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់ ហើយ​ទ្រង់​រក​យុត្តិធម៌​ឲ្យ​គេ ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត​ ។


អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចំរុង​ចំរើន​ជា‌និច្ច គេ​គិត​មិន​ដល់​សោះ​ថា ទ្រង់​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះ គេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។


ឱ​អុលឡោះ‌តាអាឡា​អើយ! ចិត្ត​សប្បុរស​របស់​ទ្រង់ ល្អ​វិសេស‌វិសាល​ណាស់! ទ្រង់​បម្រុង​ទុក សម្រាប់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ មនុស្ស​គ្រប់ៗ​គ្នា​ដឹង​ថា ទ្រង់​ប្រោស‌ប្រណី​អស់ អ្នក​ដែល​មក​ជ្រក​កោន​ជា​មួយ​ទ្រង់។


មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។


គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​និយាយ​ក្ដែងៗ ពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។


ស្តេច​ហ្វៀរ៉អ៊ូន​តប​ថា៖ «តើ អុលឡោះ‌តាអាឡាជា​នរណា បាន​ជា​យើង​ត្រូវ​ស្តាប់​តាម ហើយ​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​នោះ? យើង​មិន​ស្គាល់ អុលឡោះ‌តាអាឡា​ទេ យើង​មិន​អនុ‌ញ្ញាត​ឲ្យ​ពួក​អ៊ីស្រ‌អែល​ចេញ​ទៅ​ឡើយ។


អ្នក​ណា​សង្កត់‌សង្កិន​ជន​ក្រីក្រ អ្នក​នោះ​ប្រមាថ​អុលឡោះ​ដែល​បាន​បង្កើត​ពួក​គេ អ្នក​ណា​ជួយ​ជន​ក្រីក្រ អ្នក​នោះ​លើក​តម្កើង​ទ្រង់​វិញ។


ស្លាប់ ឬ​រស់ ព្រោះ​តែ​សំដី អ្នក​ណា​ចូល​ចិត្ត​និយាយ អ្នក​នោះ​ត្រូវ​ទទួល​ផល​ពី​ពាក្យ​សំដី​របស់​ខ្លួន។


មួយ​វិញ​ទៀត ខ្ញុំ​បាន​ឃើញ​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​ផែនដី​នេះ។ ខ្ញុំ​ឃើញ​ទឹក​ភ្នែក​របស់​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន តែ​គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ពួក​គេ​ទេ ដ្បិត​អំណាច​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​សង្កត់‌សង្កិន ដូច្នេះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ពួក​គេ​ឡើយ។


ប្រសិន​បើ​អ្នក​ឃើញ​គេ​ជិះ‌ជាន់​ប្រជា‌ជន​ក្រីក្រ​នៅ​ក្នុង​ស្រុក ឬ​ក៏​ឃើញ​គេ​រំលោភ​ច្បាប់ និង​បំពាន​លើ​យុត្តិធម៌ មិន​ត្រូវ​ងឿង‌ឆ្ងល់​ឡើយ។ អ្នក​ធំ​តែងតែ​គាំទ្រ​អ្នក​ធំ​ដូច​គ្នា ហើយ​មាន​អ្នក​ធំ​ផ្សេង​ទៀត​ត្រួត​ពី​លើ​អ្នក​ទាំង​ពីរ។


ទុក​ជា​សញ្ញា​បញ្ជាក់​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ក្នុង​ស្រុក​អេស៊ីប។ ពេល​ជន‌ជាតិ​អេស៊ីប​ទូរអា​សូមអុលឡោះ‌តាអាឡា​ជួយ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ជិះ‌ជាន់​ពួក​គេ ទ្រង់​នឹង​ចាត់​អ្នក​សង្គ្រោះ​ម្នាក់​ឲ្យ​មក​ការពារ និង​រំដោះ​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ក្រោក​ឡើង យើង​ត្រូវ​ងើប​ឡើង ដើម្បី​បង្ហាញ​អំណាច​របស់​យើង។


ឪពុក​របស់​អ្នក​នោះ​ជា​មនុស្ស​ជិះ‌ជាន់ លួច​ទ្រព្យ​សម្បត្តិ​បង​ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​មិន​គួរ​គប្បី ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន​ដូច្នេះ គឺ​ឪពុក​នោះ​ហើយ​ដែល​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​ខ្លួន​ផ្ទាល់។


ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ ព្រោះ​ពាក្យ​សំដី​ព្រហើន​កោង​កាច​របស់​ខ្លួន។ ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។


ឥត​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​កម្មករ​ដែល​ច្រូត​កាត់ ក្នុង​ស្រែ​របស់​អ្នក​រាល់​គ្នា​ឡើយ មើល៍! សំរែក​អ្នក​ច្រូត​ទាំង​នោះ​បាន​លាន់​ទៅ​ដល់​អុលឡោះ‌ជាអម្ចាស់​នៃ​ពិភព​ទាំង​មូល។


ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើអុលឡោះ‌តាអាឡា​វិញ ធ្វើ​ឲ្យ​ទ្រង់​រំជួល​ចិត្ត ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម