យេរេមា 30:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងមើលឯងឲ្យជា ហើយនឹងធ្វើឲ្យរបួសឯងបានសះទៅ ពីព្រោះគេបានហៅឯងជាពួកបំបរបង់ ដោយពាក្យថា នេះក្រុងស៊ីយ៉ូនដែលឥតមានអ្នកណាស្វែងរកសោះ។ សូមមើលជំពូកអាល់គីតាប17 យើងនឹងលើកអ្នកឡើងវិញ យើងនឹងប្រោសឲ្យមុខរបួសអ្នក បានជាសះស្បើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ ពួកគេហៅអ្នកថា “ក្រុងដែលគេបោះបង់ចោល” គឺក្រុងស៊ីយ៉ូនដែលគ្មាននរណារាប់រក»។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់តាមព្រះសូរសៀងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រព្រះអង្គ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបទបញ្ជាព្រះអង្គ ក៏កាន់តាមច្បាប់ទាំងប៉ុន្មានរបស់ព្រះអង្គ នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចយើងបានធ្វើឲ្យកើតឡើងដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតយើងជាយេហូវ៉ា ជាព្រះដែលប្រោសអ្នករាល់គ្នាឲ្យជា»។