ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូមអុលឡោះតាអាឡាមើល ហើយរកយុត្តិធម៌ចុះ!»។
យេរេមា 20:12 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ខ្ញុំនឹងឃើញទ្រង់សងសឹកពួកគេ ជំនួសខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតទាំងស្រុងលើទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ នៃទូលបង្គំដល់ព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើល ចិត្តគំនិតរបស់មនុស្សសុចរិត ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេ ជំនួសទូលបង្គំ ដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត នឹងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ |
ស្តេចយ៉ូអាសពុំនឹកឃើញសេចក្តីសប្បុរសដែលលោកយេហូយ៉ាដា ជាឪពុករបស់លោកសាការីយ៉ា បានសំដែងចំពោះស្តេចទេ គឺស្តេចប្រហារជីវិតកូនរបស់គាត់។ នៅពេលស្លាប់លោកសាការីយ៉ា ពោលថា៖ «សូមអុលឡោះតាអាឡាមើល ហើយរកយុត្តិធម៌ចុះ!»។
អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។
ឱអុលឡោះអើយ សូមពិនិត្យមើលខ្ញុំ ដើម្បីឲ្យស្គាល់ចិត្តខ្ញុំ សូមល្បងលមើលខ្ញុំ ដើម្បីឲ្យជ្រាបអ្វីៗដែលខ្ញុំគិត!
ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។
ទ្រង់បានរំដោះខ្ញុំ ឲ្យរួចផុតពីអាសន្នគ្រប់បែបយ៉ាង ហើយខ្ញុំនឹងឃើញខ្មាំងសត្រូវ របស់ខ្ញុំបរាជ័យ ។
រីឯមនុស្សសុចរិតវិញ គេនឹងរីករាយ ដោយបានឃើញអុលឡោះ សងសឹកជំនួសពួកគេ ហើយគេលាងជើងនៅក្នុងឈាម របស់មនុស្សអាក្រក់។
អុលឡោះជាម្ចាស់របស់ខ្ញុំដែលប្រកបដោយចិត្ត មេត្តាករុណា ទ្រង់មករកខ្ញុំ ទ្រង់ឲ្យខ្ញុំបានសប្បាយ ដោយឃើញខ្មាំងសត្រូវបរាជ័យ។
ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើទ្រង់ គ្រប់ពេលវេលាទៅ ចូរជម្រាបទ្រង់ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតអុលឡោះជាជំរករបស់យើង។
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
សូមប្រោសអ្នកបម្រើរបស់ទ្រង់ ឲ្យមានអំណរសប្បាយ អុលឡោះតាអាឡាអើយ ខ្ញុំផ្ចង់ចិត្តគំនិតទៅរកទ្រង់
ស្តេចហេសេគាទទួលលិខិតពីអ្នកនាំសារ មកអាន រួចស្ដេចឡើងទៅដំណាក់ យកលិខិតនោះលាតបង្ហាញអុលឡោះតាអាឡា។
ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱអុលឡោះតាអាឡាអើយ ខ្ញុំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ខ្ញុំផង!
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! ទ្រង់ជាចៅក្រមដ៏សុចរិត ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស យ៉ាងច្បាស់ ខ្ញុំនឹងឃើញទ្រង់រកយុត្តិធម៌ ដោយដាក់ទោសពួកគេជាមិនខាន ខ្ញុំប្រគល់រឿងហេតុរបស់ខ្ញុំ លើទ្រង់ទាំងស្រុង។
ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។
អុលឡោះតាអាឡាមានបន្ទូលថា: យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឲ្យមនុស្សម្នាក់ៗ តាមកិរិយាមារយាទរបស់ខ្លួន និងតាមអំពើដែលខ្លួនបានប្រព្រឹត្ត។
សូមឲ្យអស់អ្នកដែលបៀតបៀនខ្ញុំ ត្រូវអាម៉ាស់ តែកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ! សូមឲ្យពួកគេញ័ររន្ធត់ តែកុំឲ្យខ្ញុំញ័ររន្ធត់ឡើយ! សូមឲ្យថ្ងៃលំបាកវេទនាធ្លាក់មកលើពួកគេ សូមប្រហារពួកគេឲ្យវិនាសអន្តរាយទៅ!
ទោះបីគេជេរប្រមាថគាត់ ក៏គាត់មិនតបតទៅគេវិញដែរ គាត់បានរងទុក្ខលំបាក តែគាត់ពុំបានគំរាមកំហែងគេវិញទេ គាត់ផ្ញើជីវិតទៅលើអុលឡោះ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។
ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមបំណងអុលឡោះ ត្រូវប្រព្រឹត្ដអំពើល្អ ហើយផ្ញើជីវិតលើអុលឡោះដែលស្មោះត្រង់។
សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
អ្នកទាំងនោះស្រែកអង្វរយ៉ាងខ្លាំងៗថាៈ «ឱអុលឡោះដ៏ជាចៅហ្វាយ អុលឡោះដ៏វិសុទ្ធ និងស្មោះត្រង់អើយ! តើពេលណាទ្រង់រកយុត្ដិធម៌ និងសងសឹកពួកនៅលើផែនដី ដែលបានបង្ហូរឈាមយើងខ្ញុំ?»។
នាងហាណាឆ្លើយតបថា៖ «ទេ លោកម្ចាស់! នាងខ្ញុំជាស្ត្រីមានទុក្ខ នាងខ្ញុំពុំបានទទួលទានស្រា ឬគ្រឿងស្រវឹងណាទេ។ នាងខ្ញុំនៅទីនេះ ដើម្បីជម្រាបអុលឡោះតាអាឡាពីទុក្ខព្រួយរបស់នាងខ្ញុំ។