Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 54 - អាល់គីតាប


សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ណាពី​ទត នៅ​ពេល​ដែល​ជន‌ជាតិ​ស៊ីភ​មក​ជម្រាប​ស្តេច​សូល​ថា ស្តេច​ទត​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ។​

1 ឱ​អុលឡោះ​អើយ សូម​សង្គ្រោះ​ខ្ញុំ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​យល់​ដល់​អំណាច​របស់​ទ្រង់។

2 ឱ​អុលឡោះ​អើយ សូម​ស្ដាប់​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ផង

3 ដ្បិត​ជន​បរទេស​ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ខ្ញុំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវី‌រវល់​នឹង​អុលឡោះ​ទេ​ ។ - សម្រាក

4 ក៏​ប៉ុន្តែ អុលឡោះ​នឹង​សង្គ្រោះ​ខ្ញុំ អុលឡោះ‌តាអាឡា​នឹង​ការពារ​ជីវិត​ខ្ញុំ។

5 ទ្រង់​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ សូម​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ ដោយ​យល់​ដល់​ចិត្ត​ស្មោះ ត្រង់​របស់​ទ្រង់!

6 ខ្ញុំ​នឹង​ធ្វើ​គូរបាន​ជូន​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹង​លើក​តម្កើង​នាម​ទ្រង់ ព្រោះ​ទ្រង់​មាន​ចិត្ត​សប្បុរស។

7 ទ្រង់​បាន​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង ហើយ​ខ្ញុំ​នឹង​ឃើញ​ខ្មាំង​សត្រូវ របស់​ខ្ញុំ​បរា‌ជ័យ​ ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម