ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 74:1 - អាល់គីតាប

អុលឡោះ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ទ្រង់​ ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​យើងខ្ញុំ​ចោល​ជារៀងរហូត​ដូច្នេះ​? ហេតុអ្វីបានជា​ព្រះពិរោធ​របស់ព្រះអង្គ​ហុយឡើង​ទាស់នឹង​ហ្វូងចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែង ទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះអង្គ ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ហេតុ​អ្វី​បាន​ជា ទ្រង់​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើង ទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ

សូមមើលជំពូក



ទំនុកតម្កើង 74:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ។ ខ្មាំង​សត្រូវ​នឹង​ប្លន់​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​ពួក​គេ


អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ឆ្ងាយ​ម៉្លេះ? នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ហេតុ​អ្វី​បាន​ជា​ទ្រង់​សំងំ​ស្ងៀម​ដូច្នេះ?


ចូរ​ដឹង​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន! ទ្រង់​បាន​បង្កើត​យើង​មក យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ជា​ប្រជា‌ជន​ដែល​ទ្រង់​ថែ‌រក្សា។


មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ទ្រង់ ទ្រង់​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មក ហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក ពី​ទ្រង់​ដែរ។


ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ ហើយ​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ។


ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។


ក៏​ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ​បង់​ចោល យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ ទ្រង់​មិន​ទៅ​ជា​មួយ​កង‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ទេ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​មាន​បន្ទូល​កោះ​ហៅ ផែនដី​ទាំង​មូល ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច


ឱ​អុលឡោះ​អើយ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ​ក៏​ដោយ ទ្រង់​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។


ឱ​អុលឡោះ​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ក៏​ប៉ុន្តែ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​ឈប់​ទៅ​ជា​មួយ កង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។


តើ​អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​យើង​រហូត​ឬ? តើ​ទ្រង់​មិន​ពេញ​ចិត្ត នឹង​យើង​ទៀត​ទេ​ឬ?


តើ​ទ្រង់​លែង​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ហើយ​ឬ? តើ​ទ្រង់​នៅ​ស្ងៀម​លែង​មាន​បន្ទូល មក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?


ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។


រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​របស់​ទ្រង់ នឹង​នាំ​គ្នា​លើក​តម្កើង​ទ្រង់​អស់‌កល្ប​ជា‌និច្ច យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ខឹង នឹង​យើង​ខ្ញុំ​ដូច្នេះ រហូត​ដល់​កាល​ណា? តើ​ទ្រង់​នៅ​តែ​មាន​ចិត្ត ក្ដៅ​ឆេះ‌ឆួល​នឹង​យើង​ខ្ញុំ​ដល់​កាល​ណា​ទៀត?​


ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​សោក​សង្រេង ឥត​ស្រាក‌ស្រាន្ត ឲ្យ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។


តើ​ទ្រង់​មិន​មក​វិញ ប្រទាន​ឲ្យ​យើង​ខ្ញុំ​រស់​រាន​មាន​ជីវិត ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ មាន​អំណរ​សប្បាយ​រួម​ជា​មួយ​ទ្រង់​ទេ​ឬ?


ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ទ្រង់​ដឹក​នាំ។ ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង របស់​ទ្រង់


ប៉ុន្តែ ម៉ូសា​អង្វរ សូម​ការ​ប្រោស​ប្រណី​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​ដោយ​មាន​ប្រសាសន៍​ថា៖ «អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​នឹង​ប្រជា‌រាស្ត្រ ដែល​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​ការ​អស្ចារ្យ និង​អំណាច​ដ៏​ខ្លាំង​ពូកែ​ដូច្នេះ? ដ្បិត​ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


ឱអុលឡោះ‌តាអាឡា​អើយ សូម​កុំ​ខឹង នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


«ពួក​គង្វាល​ដែល​មិន​ថែ​ទាំ​ហ្វូង​ចៀម​របស់​យើង តែ​ធ្វើ​ឲ្យ​គេ​ខ្ចាត់‌ខ្ចាយ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «ប្រសិន​បើ​គេ​អាច​វាស់​បណ្ដោយ​ផ្ទៃ​មេឃ និង​ជម្រៅ​ផែនដី​បាន នោះ​យើង​ក៏​បោះ​បង់​ចោល​ពូជ‌ពង្ស​អ៊ីស្រ‌អែល ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ប្រព្រឹត្ត​ដែរ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


តើ​ទ្រង់​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ តើ​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ ហួស​កំរិត​បែប​នេះ​ឬ?


អ្នក​រាល់​គ្នា​ជា​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​យើង​ថែ‌រក្សា ហើយ​យើង​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប មាន​បន្ទូល​ដូច​ត​ទៅ៖ «ហ្វូង​ចៀម​របស់​យើង​ត្រូវ​គេ​លួច​ប្លន់ ត្រូវ​សត្វ​ព្រៃ​ចាប់​ស៊ី ព្រោះ​តែ​គ្មាន​នរណា​ឃ្វាល រីឯ​ពួក​អ្នក​ដែល​យើង​ប្រើ​ឲ្យ​ឃ្វាល មិន​រវី‌រវល់​ដើរ​រក​ហ្វូង​ចៀម​របស់​យើង​ទេ គឺ​ពួក​គេ​គិត​តែ​ពី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ឥត​គិត​ឃ្វាល​ហ្វូង​ចៀម​ឡើយ»។


«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា គាប់​ចិត្ត​ប្រទាន​នគរ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។


អុលឡោះ‌តាអាឡា​នឹង​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​កុល‌សម្ព័ន្ធ​នា​នា​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​ឲ្យ​រង​ទុក្ខ​វេទនា​ស្រប​តាម​បណ្តាសា​ទាំង​ប៉ុន្មាន​នៃ​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ។