ទំនុកតម្កើង 85:6 - អាល់គីតាប6 តើទ្រង់មិនមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ មានអំណរសប្បាយរួមជាមួយទ្រង់ទេឬ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 តើព្រះអង្គនឹងមិនធ្វើឲ្យយើងខ្ញុំមានជីវិតឡើងវិញម្ដងទៀត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គអរសប្បាយក្នុងព្រះអង្គទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 តើព្រះអង្គមិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យប្រជារាស្ត្រព្រះអង្គ បានរីករាយក្នុងព្រះអង្គទេឬ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 តើព្រះអង្គមិនយាងមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គ មានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី សូមមើលជំពូក |
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។