Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:28 - អាល់គីតាប

28 រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សុភ‌មង្គល តែ​នៅ​ពេល​ណា​ខ្ញុំ នៅ​ជា​មួយ​ទ្រង់​ប៉ុណ្ណោះ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ ខ្ញុំ​នឹង​ប្រកាស​អំពី​ស្នា‌ដៃ ទាំង​ប៉ុន្មាន​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 រីឯ​ទូលបង្គំ​វិញ ការដែលចូលទៅជិត​ព្រះ គឺជាការ​ល្អ​សម្រាប់​ទូលបង្គំ​; ទូលបង្គំ​បាន​យក​ព្រះអម្ចាស់​នៃទូលបង្គំ គឺ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ទូលបង្គំ ដើម្បី​ប្រកាស​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 រីឯ​ទូល‌បង្គំ​វិញ ជា​ការ​ប្រពៃ​ណាស់ ដែល​ទូល‌បង្គំបាន​នៅ​ជិត​ព្រះ ទូល‌បង្គំ​បាន​យក​ព្រះ‌អម្ចាស់‌យេហូវ៉ា ជា​ទី​ជ្រកកោន ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់ ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​មាន​សុភមង្គល តែ​នៅ​ពេល​ណា​ទូលបង្គំ នៅ​ជា​មួយ​ព្រះអង្គ​ប៉ុណ្ណោះ ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ ទូលបង្គំ​នឹង​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ទូលបង្គំ ដែល​ទូលបង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូលបង្គំ ទូលបង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:28
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ត្រូវ​តែ​ធ្វើ​គូរបាន ដើម្បី​អរ​គុណ​ទ្រង់ ហើយ​ថ្លែង​អំពី​ស្នា‌ដៃ​របស់​ទ្រង់ ដោយ​បទ​ចំរៀង​ដ៏​សប្បាយ!


ខ្ញុំ​នឹង​លែង​ខ្វល់​ខ្វាយ​អ្វី​ទៀត​ហើយ ដ្បិត​អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ បាន​សុខ‌សាន្ត។


ខ្ញុំ​នឹង​មាន​ជីវិត ខ្ញុំ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ខ្ញុំ​នឹង​រៀប​រាប់​អំពី ស្នា‌ដៃ​របស់​អុលឡោះ‌តាអាឡា។


«អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ជា​ជំរក​របស់​គេ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​បាន​សំដែង​ការ​អស្ចារ្យ ជា​ច្រើន​ចំពោះ​យើង​ខ្ញុំ ទ្រង់​ក៏​មាន​គម្រោង‌ការ​ជា​ច្រើន សម្រាប់​យើង​ខ្ញុំ​ដែរ។ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ទេ ការ​អស្ចារ្យ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ឥត​គណនា ខ្ញុំ​មិន​អាច​ពណ៌នា​អស់​ឡើយ។


មាន​សុភ‌មង្គល​ហើយ​អស់​អ្នក ដែល​ទ្រង់​ជ្រើស​រើស ហើយ​នាំ​ចូល​មក​រស់​នៅ​ក្នុង​ទី‌សក្ការៈ របស់​ទ្រង់។ យើង​ខ្ញុំ​នឹង​ស្កប់​ចិត្ត​ដោយ​បាន​ទទួល​ពរ នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ គឺ​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។


អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច អុលឡោះ​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​ខ្ញុំ។


ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នឹង​ថ្លែង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត និង​ការ​សង្គ្រោះ​របស់​ទ្រង់ ដែល​មាន​ចំនួន ដ៏​ច្រើន​ឥត​គណនា។


អុលឡោះ​អើយ ទ្រង់​បាន​ប្រៀន‌ប្រដៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង រហូត​មក​ទល់​ពេល​នេះ ខ្ញុំ​នៅ​តែ​ប្រកាស អំពី​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដដែល។


ខ្ញុំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិត របស់​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ខ្ញុំ​វេទនា ត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!


មួយ​ថ្ងៃ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់


សូម​ចូល​ទៅ​ជិត​អុលឡោះ នោះ​ទ្រង់​នឹង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទៅ! មនុស្ស​មាន​ចិត្ដ​ពីរ​អើយ ចូរ​ជម្រះ​ចិត្ដ​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!


សូម្បី​តែ​អាល់ម៉ា‌ហ្សៀស ក៏​គាត់​បាន​ស្លាប់​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ម្ចាស់​ដ៏​សុចរិត​បាន​ស្លាប់ ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បង​ប្អូន​ទៅ​ជូន​អុលឡោះ។ កាល​អ៊ីសា​មាន​ឋានៈ​ជា​មនុស្ស គាត់​ត្រូវ​ស្លាប់ តែ​អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់ ដោយ‌សារ​រស‌អុលឡោះ​វិញ។


ស្តេច​សូល​បាន​បញ្ជា​ថា៖ «យប់​នេះ ចូរ​យើង​នាំ​គ្នា​ដេញ​តាម​ពួក​ភីលី‌ស្ទីន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ពួក​គេ​រហូត​ដល់​ថ្ងៃ​រះ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ»។ ពួក​ទាហាន​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​សម្រេច​តាម​តម្រិះ​របស់​ស្តេច​ចុះ»។ ប៉ុន្តែ អ៊ីមុាំ​និយាយ​ថា៖ «យើង​គួរ​តែ​ទូរអា​សួរ​អុលឡោះ​សិន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម