ស្តេចហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ស្តេចហាដារេស៊ើរ ជាអ្នកដឹកនាំ។
ទំនុកតម្កើង 60:1 - អាល់គីតាប ឱអុលឡោះអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីទ្រង់ខឹងនឹងយើងខ្ញុំក៏ដោយ ទ្រង់អើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ព្រះអង្គបានកម្ទេចយើងខ្ញុំ ព្រះអង្គបានក្រេវក្រោធ; សូមព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំបានដូចដើមវិញផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ បានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ព្រះអង្គខ្ញាល់នឹងខ្ញុំ ឱសូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ព្រះអង្គបានបោះបង់ចោលយើងខ្ញុំ ព្រះអង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំក៏ដោយ ព្រះអង្គអើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានទំលាយទំលុះយើងខ្ញុំហើយ ទ្រង់បានមានសេចក្ដីខ្ញាល់ ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ |
ស្តេចហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ស្តេចហាដារេស៊ើរ ជាអ្នកដឹកនាំ។
ស្តេចទតក៏ទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក គាត់និយាយថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។
ស្តេចទតបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមក៏ធ្លាក់ខ្លួនចំណុះគាត់។ អុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះនៅគ្រប់កន្លែងដែលគាត់ទៅ។
ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាបុត្ររបស់ស្តេចរេហូប និងជាស្តេចស្រុកសូបា ក្នុងពេលដែលស្តេចហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
ស្តេចអម៉ាស៊ីយ៉ាបានប្រហារកងទ័ពអេដុមមួយម៉ឺននាក់នៅជ្រលងភ្នំអំបិល ហើយនៅពេលច្បាំងគ្នានោះ ស្តេចដណ្តើមយកបានក្រុងសេឡា ដែលស្តេចដាក់ឈ្មោះថាក្រុងយុគធាល គឺឈ្មោះដែលមានរហូតដល់សព្វថ្ងៃ។
ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលស្តេចហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
ស្តេចអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។
ឱអុលឡោះអើយ! មានតែទ្រង់ទេដែលអាចនាំយើងខ្ញុំ ប៉ុន្តែ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់ឈប់ទៅជាមួយកងទ័ព យើងខ្ញុំទៀតហើយ។
ក៏ប៉ុន្តែ ឥឡូវនេះ ទ្រង់បានបោះបង់ចោល យើងខ្ញុំ ទ្រង់បានធ្វើឲ្យយើងខ្ញុំបាក់មុខ ទ្រង់មិនទៅជាមួយកងទ័ព របស់យើងខ្ញុំទៀតទេ។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ! សូមរំដោះខ្ញុំឲ្យរួចពី ខ្មាំងសត្រូវរបស់ខ្ញុំផង សូមការពារខ្ញុំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប៉ុនប៉ងធ្វើបាបខ្ញុំ។
ឱអុលឡោះតាអាឡាជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនខ្ញុំ ភ្លេចអំពីជ័យជំនះរបស់ទ្រង់ តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារអំណាចរបស់ទ្រង់!។
ឱអុលឡោះអើយ! មានតែទ្រង់ទេដែលអាចនាំយើងខ្ញុំ ក៏ប៉ុន្តែ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់ឈប់ទៅជាមួយ កងទ័ពយើងខ្ញុំទៀតហើយ។
អុលឡោះអើយ ហេតុអ្វីបានជាទ្រង់បោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ខឹងនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ទ្រង់ ?
អុលឡោះតាអាឡាអើយ តើទ្រង់ខឹង នឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា? តើទ្រង់នៅតែមានចិត្ត ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំ ដោយយល់ដល់ សិរីរុងរឿងនៃនាមរបស់ទ្រង់ សូមរំដោះយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាប ដោយយល់ដល់នាមរបស់ទ្រង់។
ឱអុលឡោះដែលជាអ្នកគង្វាល នៃជនជាតិអ៊ីស្រអែលអើយ សូមស្តាប់យើងខ្ញុំ ទ្រង់ដឹកនាំពូជពង្សរបស់យូសុះ ដូចអ្នកគង្វាលដឹកនាំហ្វូងចៀម ឱអុលឡោះដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ សូមសំដែងអំណាចដ៏រុងរឿងរបស់ទ្រង់
ឱអុលឡោះអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
នៅថ្ងៃមួយ អុលឡោះមានបន្ទូល មកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ទ្រង់ តាមការនិមិត្តឃើញមួយថា: «យើងបានជួយគាំទ្រអ្នកចំបាំងមួយនាក់ដ៏ចំណាន យើងបានលើកតម្កើងយុវជនមួយនាក់ ក្នុងចំណោមប្រជាជន
អុលឡោះតាអាឡាមានបន្ទូលថា «យើងបានចងសម្ពន្ធមេត្រីជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានចុះខសន្យាជាមួយស្តេចទត ជាអ្នកបម្រើរបស់យើងថា:
ប៉ុន្តែ អុលឡោះបានបោះបង់ចោល ទ្រង់បានកាត់កាល់ ទ្រង់ខឹងនឹងស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។
អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចទ្រង់ ហើយអស់អ្នកដែលនៅជុំវិញទ្រង់ ក៏កោតស្ញប់ស្ញែងទ្រង់ដែរ។
អុលឡោះតាអាឡាអើយ សូមមកវិញ តើទ្រង់នៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង!
«យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយូសុះ យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។
សាំយូអែលសួរថា៖ «តើលោកធ្វើអ្វីហ្នឹង?»។ ស្តេចសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោត ក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្តុំគ្នានៅមីកម៉ាស់
បុរសដែលនាំដំណឹងមកនោះ ជម្រាបគាត់ថា៖ «ពួកអ៊ីស្រអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់តា គឺ ហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់អុលឡោះក៏ត្រូវគេដណ្តើមយកទៅដែរ»។