Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:17 - អាល់គីតាប

17 បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​គាត់​ថា៖ «ពួក​អ៊ីស្រ‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលី‌ស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​តា គឺ ហូប‌នី និង​ភីនេ‌ហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​អុលឡោះ​ក៏​ត្រូវ​គេ​ដណ្តើម​យក​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​នាំ​ដំណឹង​នោះ​ក៏​ឆ្លើយ​ថា៖ «ពួក​អ៊ីស្រា‌អែល​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហុបនី និង​ភីនេ‌ហាស កូន​លោក​ទាំង​ពីរ​នាក់​ក៏​ស្លាប់​ដែរ ហើយ​ហិប​នៃ​ព្រះ ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​បាត់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បុរស​ដែល​នាំ​ដំណឹង​មក​នោះ ជម្រាប​លោក​ថា៖ «ពួក​អ៊ីស្រា‌អែល​យើង​បាន​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន គឺ​យើង​ទទួល​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ កូន​ប្រុស​ទាំង​ពីរ​របស់​លោក គឺ​ហូប‌នី និង​ភីនេ‌ហាស​ក៏​ស្លាប់ រីឯ​ហិប​របស់​ព្រះ‌ជាម្ចាស់​ក៏​ត្រូវ​គេ​ដណ្ដើម​យក​ទៅ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អ្នក​ដែល​នាំ​ដំណឹង​មក​ក៏​ឆ្លើយ​ថា ពួក​អ៊ីស្រាអែល​យើង​បាន​រត់ ពី​ចំពោះ​ពួក​ភីលីស្ទីន​ចេញ មាន​ពល‌ទ័ព​ខាង​យើង​ស្លាប់​អស់​សន្ធឹក ហើយ​ហុបនី នឹង​ភីនេ‌ហាស កូន​លោក​ទាំង​២​ក៏​ស្លាប់​ទៅ​ដែរ ឯ​ហឹប​នៃ​ព្រះ គេ​ក៏​បាន​ចាប់​យក​ទៅ​ហើយ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​និមិត្ត‌រូប​នៃ​អំណាច និង​សិរី‌រុង‌រឿង​របស់​ទ្រង់​ ។


ពួក​អ៊ីមុាំ​បាន​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ស្ត្រី​មេម៉ាយ មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។


អ្នក​នឹង​ឃើញ​ការ​ដែល​កើត​មាន​ចំពោះ​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក គឺ​ហូប‌នី និង​ភីនេ‌ហាស ទុក​ជា​ទី​សំគាល់។ ពួក​គេ​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រ‌អែល។ នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។


នៅ​ថ្ងៃ​នោះ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អេលី​ស្រប​តាម​សេចក្តី​ទាំង​អស់ ដែល​យើង​បាន​ព្រមាន​គ្រួសារ​គាត់​តាំង​ពី​ដើម​ដល់​ចប់។


បុរស​នោះ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?»។


ពេល​គេ​រៀប​រាប់​អំពី​ហិប​របស់​អុលឡោះ​មិន​ទាន់​ចប់​ស្រួល​បួល​ផង លោក​អេលី​ធ្លាក់​ពី​កៅ​អី បោក​ត្រូវ​លើ​ជ្រុង​ទ្វារ បាក់​ក​ស្លាប់​មួយ​រំពេច ព្រោះ​គាត់​មាន​វ័យ​ចាស់​ជរា ព្រម​ទាំង​ធាត់​ទៀត​ផង។ លោក​អេលី​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម