Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:11 - អាល់គីតាប

11 ស្តេច​អម៉ា‌ស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កង‌ទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម អស់​មួយ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​មាន​ព្រះ‌ហឫ‌ទ័យ​ក្លាហាន ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សម្លាប់​ពួក​កូន​ចៅ​សៀរអស់​មួយ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​តាំង​ចិត្ត​ក្លាហាន នាំ​មុខ​កង‌ទ័ព ឆ្ពោះ​ទៅ​ជ្រលង​ភ្នំ​អំបិល ហើយ​ប្រហារ​ទាហាន​អេដុម អស់​មួយ​ម៉ឺន​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង ក៏​លើក​ទ័ព​ចេញ​ទៅ​ឯ​ច្រក​ភ្នំ​អំបិល ប្រហារ​សំឡាប់​ពួក​កូន​ចៅ​សៀរអស់​១​ម៉ឺន​នាក់

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​ទត​វិល​មក​ពី​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី​វិញ គាត់​ប្រហារ​ជន‌ជាតិ​អេដុម អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល ដែល​ធ្វើ​ឲ្យ​កិត្តិ‌នាម​របស់​គាត់​រឹត​តែ​ល្បី‌ល្បាញ​ថែម​ទៀត។


ស្តេច​អម៉ា‌ស៊ីយ៉ា​បាន​ប្រហារ​កង‌ទ័ព​អេដុម​មួយ​ម៉ឺន​នាក់​នៅ​ជ្រលង​ភ្នំ​អំបិល ហើយ​នៅ​ពេល​ច្បាំង​គ្នា​នោះ ស្តេច​ដណ្តើម​យក​បាន​ក្រុង​សេឡា ដែល​ស្តេច​ដាក់​ឈ្មោះ​ថា​ក្រុង​យុគ‌ធាល គឺ​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។


ពេល​នោះ ស្តេច​អម៉ា‌ស៊ីយ៉ា​បំបែក​ទាហាន​អេ‌ប្រា‌អ៊ីម​ចេញ​ពី​ជួរ​ទ័ព ឲ្យ​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ។ ទាហាន​ទាំង​នោះ​ខឹង​ជន‌ជាតិ​យូដា​យ៉ាង​ខ្លាំង គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ក្តៅ​ក្រហាយ។


ទាហាន​យូដា​ចាប់​បាន​ខ្មាំង​មួយ​ម៉ឺន​នាក់​ទៀត ហើយ​នាំ​ឡើង​ទៅ​លើ​ចំណោត​ថ្មមួយ រួច​ច្រាន​ទម្លាក់​ចុះ​មក ធ្វើ​ឲ្យ​ពួក​គេ​ស្លាប់​ទាំង​អស់​គ្នា។


ពេល​នោះអុលឡោះ‌តាអាឡា​ខឹង​នឹង​ស្តេច​អម៉ា‌ស៊ីយ៉ា​យ៉ាង​ខ្លាំង ទ្រង់​ចាត់​ណាពី​ឲ្យ​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ព្រះ​ទាំង​នេះ​មិន​បាន​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ទេ ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​ស្តេច​បែរ​ទៅ​គោរព​ព្រះ​របស់​សាសន៍​នោះ​ដូច្នេះ!»។


ឱ​អុលឡោះ​អើយ ទ្រង់​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ​ក៏​ដោយ ទ្រង់​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។


ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កន្លែង​ខ្ពស់ៗ អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ ចុះ​ទៅ​ដី​បាន​ទេ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម