ទំនុកតម្កើង 89:38 - អាល់គីតាប38 ប៉ុន្តែ អុលឡោះបានបោះបង់ចោល ទ្រង់បានកាត់កាល់ ទ្រង់ខឹងនឹងស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 ប៉ុន្តែសព្វថ្ងៃនេះ ព្រះអង្គបានបោះបង់ចោល និងបានបដិសេធ; ព្រះអង្គបានព្រះពិរោធយ៉ាងខ្លាំងចំពោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ៙ ប៉ុន្តែ ឥឡូវនេះ ព្រះអង្គបានបោះបង់ចោល ហើយបានកាត់កាល់គេ ព្រះអង្គខ្ញាល់នឹងអ្នក ដែលព្រះអង្គបានចាក់ប្រេងតាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ប៉ុន្តែ ព្រះអង្គបានបោះបង់ចោល ព្រះអង្គបានកាត់កាល់ ព្រះអង្គទ្រង់ព្រះពិរោធនឹងព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ៙ ប៉ុន្តែទ្រង់បានបោះបង់ចោល ហើយបណ្តេញទៅ ទ្រង់មានសេចក្ដីក្រោធនឹងអ្នកដែលទ្រង់ចាក់ប្រេងតាំងឲ្យ សូមមើលជំពូក |
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
អុលឡោះតាអាឡាអើយ! ទ្រង់សុចរិតពន់ពេកណាស់ ខ្ញុំពុំអាចតវ៉ារកខុសត្រូវ ជាមួយទ្រង់បានទេ។ ប៉ុន្តែ ខ្ញុំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ទ្រង់ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចំរុងចំរើន ក្នុងគ្រប់គម្រោងការដែលគេគិតគូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ?