ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 4:1 - អាល់គីតាប

«ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​កាន់​កាប់​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត ដែល​អញ​បង្រៀន​ដល់​ឯង​រាល់​គ្នា ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​រស់​នៅ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង ទ្រង់​ប្រទាន​មក

សូមមើលជំពូក



ចោទិយ‌កថា 4:1
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ទ្រង់ និង​ធ្វើ​តាម​ហ៊ូកុំ​របស់​ទ្រង់។ ចូរ​សរសើរ‌តម្កើង​អុលឡោះ​!


ទ្រង់​បាន​ប្រទាន​ឱវាទ​មក ដើម្បី​ឲ្យ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម។


ចូរ​បង្រៀន​ពួក​គេ អំពី​ហ៊ូកុំ​ទាំង​ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «ចូរ​នាំ​ពាក្យ​ទាំង​អស់​នេះ​ទៅ​ប្រកាស​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ថា: “ចូរ​ស្ដាប់​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ហើយ​នាំ​គ្នា​ប្រតិបត្តិ​តាម​ទៅ”!


ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​តាម​ហ៊ូកុំ​របស់​យើង ហើយ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​វិន័យ​របស់​យើង។ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ក៏​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ។


យើង​បាន​ប្រគល់​ហ៊ូកុំ​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។


ប៉ុន្តែ អ្នក​ទាំង​នោះ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង​ដែរ។ ពួក​គេ​ពុំ​ធ្វើ​តាម​ហ៊ូកុំ​របស់​យើង​ទេ ពួក​គេ​ក៏​ពុំ​បាន​គោរព និង​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង ដើម្បី​ឲ្យ​មាន​ជីវិត​ដែរ។ ពួក​គេ​រំលោភ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​យើង។ យើង​មាន​បំណង​ដាក់​ទោស​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន តាម​កំហឹង​របស់​យើង​ទាល់​តែ​អស់​ចិត្ត។


យើង​នឹង​ដាក់​រស​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ហ៊ូកុំ ហើយ​កាន់​តាម​វិន័យ​របស់​យើង។


ពេល​នោះ ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ហ៊ូកុំ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង​ទៀត​ផង។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ណា​ដែល​ប្រតិ‌បត្តិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត ដោយ​សារ​អំពើ​ទាំង​នោះ។ យើង​ជាអុលឡោះ‌តាអាឡា។


ចូរ​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រភេទ​ខុស​គ្នា​មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក​ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ​មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀក​បំពាក់​ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។


ចូរ​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ ចូរ​នាំ​គ្នា​ប្រតិ‌បត្តិ​តាម។ យើង​ជាអុលឡោះ‌តាអាឡា»។


ត្រូវ​កាន់ និង​អនុវត្ត​តាម​ហ៊ូកុំ​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ស្វាមី‌ភរិយា​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​អុលឡោះ‌ជាអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។


ម៉ូសា​បាន​សរសេរ​ទុក​អំពី​សេចក្ដី​សុចរិត​ដែល​មក​ពី​ហ៊ូកុំ​ថាៈ «អ្នក​ណា​ប្រតិបត្ដិ​តាម​អ្វីៗ​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ អ្នក​នោះ​នឹង​មាន​ជីវិត​ដោយ‌សារ​អំពើ​ទាំង​នោះ»។


នៅ​ឆ្នាំ​ទី​សែ‌សិប ថ្ងៃ​ទី​មួយ ខែ​ទី​ដប់​មួយ ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល នូវ​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​គាត់​ថ្លែង​ប្រាប់​ពួក​គេ


មើល​ចុះ! យើង​ប្រគល់​ស្រុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ គឺ​ស្រុក​ដែល​យើង​ជាអុលឡោះ‌តាអាឡា​បាន​សន្យា​ប្រគល់​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប ជា​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ។ ដូច្នេះ ចូរ​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់​ស្រុក​នោះ​ទៅ”។


«ត្រូវ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ចូរ​ស្តាប់​តាម​បង្គាប់ កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​ទ្រង់​ជា​និច្ច។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ»។


«ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន​បើ​មាន​ណាពី ឬ​អ្នក​ទាយ​ឆុត​ណា​ម្នាក់ ប្រកាស​អំពី​ទី​សំគាល់ ឬ​ការ​អស្ចារ្យ​អ្វី​មួយ


ត្រូវ​ស្វែង​រក​តែ​យុត្តិធម៌ ដើម្បី​ឲ្យ​អ្នក​មាន​ជីវិត ហើយ​កាន់​កាប់​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ឲ្យ»។


ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។


ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្តី​ស្លាប់ ពរ ឬ​បណ្តាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​បាន​រស់​រាន។


ចូរ​ស្រឡាញ់អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ចូរ​ស្តាប់​តាម​បន្ទូល​របស់​ទ្រង់ និង​ជំពាក់​ចិត្ត​លើ​ទ្រង់។ ទ្រង់​ជា​ជីវិត​របស់​អ្នក ទ្រង់​ប្រទាន​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ ដើម្បី​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡាបាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ជា​បុព្វ‌បុរស​របស់​អ្នក»។


អ្នក​ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​របស់​ទ្រង់ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​ក្នុង​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​មាន​សុភ‌មង្គល គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ នៅ​លើ​ទឹក​ដី​ដែលអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​រហូត​តទៅ»។


ម៉ូសា​បាន​ប្រកាស​អំពី​ដំបូន្មាន ហ៊ូកុំ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ មាន​ហ៊ូកុំ និង​វិន័យ​ត្រឹម​ត្រូវ តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។


ម៉ូសា​បាន​កោះ​ហៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ៈ នេះ​ជា​ហ៊ូកុំ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ។ ចូរ​រៀន​សេចក្តី​ទាំង​នេះ​ឲ្យ​បាន​ច្បាស់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម។


ត្រូវ​ដើរ​តាម​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា មាន​ជីវិត មាន​សុភ‌មង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។


«នេះ​ជា​បទ​បញ្ជា គឺ​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


អុលឡោះ‌តាអាឡា​បាន​បញ្ជា​ឲ្យ​យើង​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នេះ ព្រម​ទាំង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ដើម្បី​ឲ្យ​យើង​មាន​សុភ‌មង្គល​ជា​រៀង​រាល់​ថ្ងៃ និង​ឲ្យ​ទ្រង់​ថែ​រក្សា​អាយុ​ជីវិត​របស់​យើង ដូច​ទ្រង់​ថែ​រក្សា​នៅ​ថ្ងៃ​នេះ។


ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ​បញ្ជា ហ៊ូកុំ និង​វិន័យ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។


«ចូរ​កាន់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត កើន​ចំនួន​ច្រើន​ឡើង ហើយ​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។


ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ​បញ្ជា ហ៊ូកុំ​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។


«អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់! ថ្ងៃ​នេះ​អ្នក​នឹង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ចាប់​យក​ទឹក​ដី​របស់​ប្រជា‌ជាតិ​ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក។ ក្រុង​របស់​ពួក​គេ​ជា​ក្រុង​ធំៗ មាន​កំពែង​ខ្ពស់​កប់​ពពក។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «ចូរ​មក​នេះ ស្តាប់​បន្ទូលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​សិន»។