Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 6:1 - អាល់គីតាប

1 «នេះ​ជា​បទ​បញ្ជា គឺ​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «នេះ​ជា​បទ‌បញ្ជា ជា​ច្បាប់ និង​ជា​បញ្ញត្តិ​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ខ្ញុំ​ឲ្យ​បង្រៀន​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​កាន់​កាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «នេះ​ជា​បទ‌បញ្ជា គឺ​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 6:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

«នេះ​ជា​ហ៊ូកុំ​ផ្សេងៗ ដែល​អ្នក​ត្រូវ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​អនុវត្ត​តាម:


ចូរ​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​បន់​ស្រន់​ដល់​ព្រះ​ដទៃ​ឡើយ សូម្បី​តែ​ឈ្មោះ​របស់​វា​ទាំង​នោះ ក៏​មិន​ត្រូវ​ឮ​ពី​មាត់​របស់​អ្នក​រាល់​គ្នា​ផង។


យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​តាម​ហ៊ូកុំ និង​គោរព​ពាក្យ​បង្គាប់​របស់​យើង គឺ​ត្រូវ​ប្រតិបត្តិ​តាម​ជា‌និច្ច។


ពេល​នោះ ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ហ៊ូកុំ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង​ទៀត​ផង។


នេះ​ហើយ​ជា​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ម៉ូសា​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។


នេះ​ជា​បទ​បញ្ជា និង​ហ៊ូកុំ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​តាម​រយៈ​ម៉ូសា​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេយ័រ​ដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។


«នេះ​ជា​ហ៊ូកុំ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ ទុក​ជា​កម្ម‌សិទ្ធិ។


នៅ​គ្រា​នោះ​ខ្ញុំ​បាន​បង្គាប់​ពួក​គេ ដូច​តទៅ: “អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​ប្រគល់​ស្រុក​នេះ​មក​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​កាន់​កាប់​ទឹក​ដី​នេះ​ហើយ។ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ដែល​ជា​ទាហាន​ដ៏​អង់​អាច ត្រូវ​ប្រដាប់​អាវុធ​ដើរ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ ដែល​ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​រក្សា​ប្រជា‌ជន​បរិសុទ្ធ​របស់​ទ្រង់ ពួក​គេ​ក្រាប​ដល់​ដី ដើម្បី​ទទួល​បន្ទូល​របស់​ទ្រង់។


«ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ហ៊ូកុំ និង​វិន័យ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។


ម៉ូសា​បាន​ប្រកាស​អំពី​ដំបូន្មាន ហ៊ូកុំ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា​ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​ឲ្យ​ពួក​គេ​កាន់​កាប់”។


ត្រូវ​ដើរ​តាម​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា បាន​បង្គាប់​មក ឥត​ល្អៀង​ត្រង់​ណា​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា មាន​ជីវិត មាន​សុភ‌មង្គល និង​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់»។


ធ្វើ​ដូច្នេះ អ្នក​នឹង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​អ្នក និង​កូន​ចៅ​របស់​អ្នក ត្រូវ​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ខ្ញុំ​ប្រគល់​ឲ្យ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម