Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 15:14 - អាល់គីតាប

14 បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ដ​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 អ្នករាល់គ្នា​ជា​មិត្តសម្លាញ់​របស់ខ្ញុំ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ដូច្នេះ​ បើ​អ្នក​រាល់គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង




យ៉ូហាន 15:14
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អសារា ជា​កូន​របស់​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិ‌ភូ។ លោក​សាប៊ូដ ជា​កូន​របស់​ណាថាន​ជា​អ៊ីមុាំ និង​ជា​មន្ត្រី​ជំនិត​របស់​ស៊ូឡៃ‌ម៉ាន។


ស្តេច​ជំពាក់​ចិត្ត​លើអុលឡោះ‌តាអាឡា ដោយ​ឥត​ងាក‌រេ​ឡើយ។ ស្តេច​កាន់​តាម​បទ​បញ្ជា​ទាំង‌ឡាយ ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​តាម​រយៈ​ណាពី​ម៉ូសា។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ទ្រង់​បាន​បណ្តេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម ជា​មិត្ត​របស់​ទ្រង់​រហូត​ត​ទៅ។


ម៉ូសា និង​ហារូន​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​សព្វ​គ្រប់​ទាំង​អស់។


អ្នក​ណា​មាន​មិត្ត‌ភក្ដិ​ច្រើន អ្នក​នោះ​អាច​កើត​ទុក្ខ​ច្រើន តែ​មាន​មិត្ត‌ភក្ដិ​ម្នាក់​ស្មោះ​ត្រង់​លើស​បង​ប្អូន​បង្កើត​ទៅ​ទៀត។


អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។


ចំពោះ​អ្នក​វិញ ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​អ្នក​បម្រើ​របស់​យើង កូន​ចៅ​យ៉ាកកូប​ដែល​យើង​បាន​ជ្រើស​រើស ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម ដែល​ជា​មិត្ត​សម្លាញ់​របស់​យើង​អើយ!


ពួក​គេ​បាន​ចូល​មក​កាន់​កាប់​ទឹក​ដី​នេះ ប៉ុន្តែ ពួក​គេ​ពុំ​ព្រម​ស្ដាប់​បន្ទូល​របស់​ទ្រង់​ទេ ពួក​គេ​ពុំ​បាន​រស់​នៅ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បង្គាប់​ឲ្យ​ធ្វើ​នោះ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ឲ្យ​គ្រោះ​កាច​ទាំង​នេះ កើត​មាន​ដល់​ពួក​គេ។


ខ្ញុំ​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គឺ​នៅ​ពេល​ថ្ងៃ ខ្ញុំ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។ នៅ​ពេល​ល្ងាច ខ្ញុំ​ទម្លុះ​កំពែង​ក្រុង​ដោយ​ដៃ​របស់​ខ្ញុំ​ផ្ទាល់ ហើយ​ចេញ​ដំណើរ​ទៅ​នៅ​ពេល​ងងឹត ទាំង​ស្ពាយ​បង្វេច​ឲ្យ​ពួក​គេ​ឃើញ​ទាំង​អស់​គ្នា។


ដ្បិត​អ្នក​ណា​ធ្វើ​តាម​បំណង​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ​ដែល​នៅ​សូរ៉កា អ្នក​នោះ​ហើយ​ជា​បង​ប្អូន​ប្រុស​ស្រី និង​ជា​ម្ដាយ​របស់​ខ្ញុំ»។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្ដិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។


«ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​កាន់​តាម​បទ​បញ្ជា​របស់​ខ្ញុំ


អ្នក​ណា​មាន​បទ​បញ្ជា​របស់​ខ្ញុំ និង​ប្រតិ‌បត្ដិ​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ។ អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ​ស្គាល់​ខ្ញុំ​ថែម​ទៀត​ផង»។


អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​និយាយ​រួច​មក​ហើយ​ថា ខ្ញុំ​នឹង​ចាក​ចេញ​ទៅ រួច​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​តែ​សប្បាយ​ចិត្ដ​ដោយ​ខ្ញុំ​ទៅ​ឯ​អុលឡោះ​ជា​បិតា ដ្បិត​អុលឡោះ​ជា​បិតា​មាន​ឋានៈ​ធំ​ជាង​ខ្ញុំ។


ម្តាយ​របស់​អ៊ីសា​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។


ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ថា «អ៊ីព្រហ៊ីម​ជឿ​លើ​អុលឡោះ ហើយ​ទ្រង់​រាប់​គាត់​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​នេះ» អ៊ីព្រហ៊ីម​ក៏​មាន​ឈ្មោះ​ថា ជា​មិត្ដ​សម្លាញ់​របស់​អុលឡោះ​ដែរ។


យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន។ ហ៊ូកុំ​របស់​ទ្រង់​មិន​តឹង‌តែង​ទេ


នាង​រស់​ចេញ​ទៅ​លាន​បោក​បែន​ស្រូវ ហើយ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ តាម​ពាក្យ​ដែល​ម្តាយ​ក្មេក​បាន​បង្គាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម