Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 3:9 - អាល់គីតាប

9 យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «ចូរ​មក​នេះ ស្តាប់​បន្ទូលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មកណេះ ហើយ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះ‌បន្ទូល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 យ៉ូស្វេ​ក៏​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ចូរ​ឯង​រាល់​គ្នា​មក​ឯ​នេះ ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

សូមមើលជំពូក ចម្លង




យ៉ូស្វេ 3:9
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ


«ឥឡូវ​នេះ អ៊ីស្រ‌អែល​អើយ ចូរ​ស្តាប់ ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន​តា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សំគាល់​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អុលឡោះ​ដែល​នៅ​អស់‌កល្ប​ជានិច្ច ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ទ្រង់​ពិត​ជា​បណ្តេញ​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​ហេវី ជន‌ជាតិ​ពេរីស៊ីត ជន‌ជាតិ​គើរកាស៊ី ជន‌ជាតិ​អាម៉ូរី និង​ជន‌ជាតិ​យេប៊ូស ឲ្យ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន


រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​អ៊ីមុាំ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្តង”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម