ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។
២ ពេត្រុស 3:7 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដោយព្រះបន្ទូលដដែលនេះ ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង គឺទុករហូតដល់ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីវិនាសរបស់មនុស្សមិនគោរពព្រះ។ Khmer Christian Bible ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត ព្រះបន្ទូលដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែផ្ទៃមេឃនឹងផែនដីនៅជាន់នេះ បានបំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ អាល់គីតាប មួយវិញទៀត បន្ទូលនៃអុលឡោះដដែលនេះបានថ្លែងថា ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្នកាល នឹងត្រូវបម្រុងទុកឲ្យភ្លើងឆេះរំលាយ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សទុច្ចរិតឲ្យវិនាសអន្ដរាយ។ |
ផ្ទៃមេឃ និងផែនដីនឹងសាបសូន្យទៅ ប៉ុន្តែព្រះអង្គនៅស្ថិតស្ថេរជានិច្ច; ទាំងផ្ទៃមេឃ ទាំងផែនដីនឹងពុកផុយដូចសម្លៀកបំពាក់។ ព្រះអង្គនឹងផ្លាស់វាចេញដូចអាវ នោះវានឹងត្រូវបានផ្លាស់ចេញ។
ព្រះរបស់យើងនឹងយាងមក ព្រះអង្គនឹងមិននៅស្ងៀមឡើយ; មានភ្លើងស៊ីបំផ្លាញនៅពីមុខព្រះអង្គ មានខ្យល់ព្យុះយ៉ាងខ្លាំងនៅជុំវិញព្រះអង្គ។
ចូរងើបភ្នែកឡើងទៅមេឃ រួចមើលចុះមកផែនដីខាងក្រោម; ដ្បិតផ្ទៃមេឃនឹងបាត់ទៅដូចផ្សែង ហើយផែនដីនឹងពុកផុយដូចសម្លៀកបំពាក់ រីឯពួកអ្នកដែលរស់នៅទីនោះនឹងស្លាប់ទៅដូចសុច ប៉ុន្តែសេចក្ដីសង្គ្រោះរបស់យើងមាននៅជារៀងរហូត ហើយសេចក្ដីសុចរិតយុត្តិធម៌របស់យើងក៏នឹងមិនរលាយបាត់ឡើយ។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
“ខណៈដែលខ្ញុំបន្តសង្កេតមើល មានបល្ល័ង្កទាំងឡាយត្រូវបានតាំងឡើង ហើយព្រះដែលគង់នៅតាំងពីគ្រាបុរាណ ក៏បានគង់ចុះ។ ព្រះពស្ត្ររបស់ព្រះអង្គសដូចហិមៈ ព្រះកេសានៃព្រះសិររបស់ព្រះអង្គបរិសុទ្ធដូចរោមចៀម បល្ល័ង្ករបស់ព្រះអង្គមានអណ្ដាតភ្លើង កង់នៃបល្ល័ង្កនោះជាភ្លើងដែលកំពុងឆេះ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ដែនដីសូដុម និងកូម៉ូរ៉ានឹងងាយទ្រាំជាងទីក្រុងនោះទៅទៀត!
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ទីរ៉ុស និងស៊ីដូននឹងងាយទ្រាំជាងអ្នករាល់គ្នា!
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ដែនដីសូដុមនឹងងាយទ្រាំជាងអ្នកទៅទៀត!”។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ មនុស្សនឹងរៀបរាប់អំពីពាក្យឥតប្រយោជន៍ទាំងអស់ដែលគេបាននិយាយ
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
រីឯកន្លែងណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់អ្នករាល់គ្នា នៅពេលចេញពីទីនោះ ចូររលាស់ធូលីចេញពីបាតជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងពួកគេ”។
អ្នកដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យរបស់ខ្ញុំ មានម្នាក់ដែលកាត់ទោសអ្នកនោះ គឺពាក្យដែលខ្ញុំនិយាយនោះហើយ នឹងកាត់ទោសគេនៅថ្ងៃចុងបញ្ចប់។
ប៉ុន្តែដោយសារតែភាពរឹងរូស និងចិត្តមិនព្រមកែប្រែរបស់អ្នក អ្នកកំពុងប្រមូលព្រះពិរោធទុកឲ្យខ្លួនឯង សម្រាប់ថ្ងៃនៃព្រះពិរោធ និងការសម្ដែងការជំនុំជម្រះដ៏សុចរិតយុត្តិធម៌របស់ព្រះ។
នោះកិច្ចការរបស់ម្នាក់ៗនឹងជាក់ច្បាស់ ដ្បិតថ្ងៃនោះនឹងធ្វើឲ្យច្បាស់ គឺសម្ដែងឲ្យឃើញដោយភ្លើង ហើយភ្លើងនោះនឹងពិសោធកិច្ចការរបស់ម្នាក់ៗថាជាយ៉ាងណា។
ហើយមិនតក់ស្លុតក្នុងការអ្វីមួយពីអ្នកប្រឆាំងឡើយ។ នេះជាសញ្ញានៃការវិនាសដល់ពួកគេ រីឯដល់អ្នករាល់គ្នាវិញ ជាសេចក្ដីសង្គ្រោះ ហើយការនេះបានចេញពីព្រះ។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែការបោះបង់ជំនឿមកដល់ជាមុនសិន ហើយមនុស្សនៃការឥតច្បាប់ គឺកូននៃសេចក្ដីវិនាសបានលេចមក។
រីឯអ្នកដែលចង់មានស្ដុកស្ដម្ភ តែងតែធ្លាក់ទៅក្នុងការល្បួង អន្ទាក់ និងតណ្ហាជាច្រើនដ៏ល្ងង់ខ្លៅដែលនាំឲ្យអន្តរាយ។ តណ្ហាទាំងនេះ ពន្លិចមនុស្សទៅក្នុងការខូចខាត និងសេចក្ដីវិនាស។
នោះព្រះអម្ចាស់ទ្រង់ជ្រាបថា ត្រូវស្រោចស្រង់មនុស្សមានជំនឿស៊ប់ចេញពីការល្បួងយ៉ាងដូចម្ដេច និងត្រូវឃុំឃាំងមនុស្សទុច្ចរិតក្នុងទណ្ឌកម្ម រហូតដល់ថ្ងៃនៃការជំនុំជម្រះយ៉ាងដូចម្ដេច
យ៉ាងណាមិញ ថ្ងៃរបស់ព្រះអម្ចាស់នឹងមកដល់ដូចជាចោរ។ នៅថ្ងៃនោះ ផ្ទៃមេឃនឹងផុតទៅដោយសន្ធឹកខ្ទរខ្ទារ ធាតុនានានឹងត្រូវដុតបំផ្លាញ ហើយផែនដី និងកិច្ចការនានានៅលើផែនដី នឹងត្រូវបានលាតត្រដាង។
ទាំងរង់ចាំ និងបង្ខំឲ្យថ្ងៃនៃការយាងមកវិញរបស់ព្រះបានឆាប់មកដល់។ ដ្បិតនៅថ្ងៃនោះ ផ្ទៃមេឃនឹងត្រូវបញ្ឆេះបំផ្លាញ ហើយធាតុនានានឹងត្រូវដុតរំលាយ។
ដោយសារតែការនេះ សេចក្ដីស្រឡាញ់បានគ្រប់លក្ខណ៍នៅក្នុងយើង ដើម្បីឲ្យយើងមានភាពក្លាហាននៅថ្ងៃនៃការជំនុំជម្រះ ដ្បិតដូចដែលព្រះគ្រីស្ទជាយ៉ាងណា យើងក៏ជាយ៉ាងនោះដែរ នៅក្នុងពិភពលោកនេះ។
ដូចគ្នាដែរ សូដុម និងកូម៉ូរ៉ា ព្រមទាំងទីក្រុងឯទៀតៗដែលនៅជុំវិញ បានបណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយទៅតាមតណ្ហាសាច់ឈាមដែលខុសធម្មជាតិដូចរបៀបពពួកទូតសួគ៌ទាំងនោះ ក៏បានត្រឡប់ជាគំរូដោយទទួលទោសនៃភ្លើងអស់កល្បជានិច្ច។
រីឯសត្វតិរច្ឆានដែលមានពីមុន តែឥឡូវនេះគ្មាននោះ វាជាស្ដេចទីប្រាំបី ហើយវាជាម្នាក់ក្នុងចំណោមស្ដេចទាំងប្រាំពីរអង្គនោះដែរ។ វានឹងទៅឯសេចក្ដីវិនាស។
សត្វតិរច្ឆានដែលអ្នកឃើញនោះ មាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មានទេ ក៏រៀបនឹងឡើងមកពីរណ្ដៅគ្មានបាត រួចវានឹងទៅឯសេចក្ដីវិនាស។ អ្នកដែលរស់នៅលើផែនដី គឺពួកអ្នកដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីកំណើតនៃពិភពលោក នឹងភ្ញាក់ផ្អើល ពេលឃើញសត្វតិរច្ឆាននោះ ដោយព្រោះវាមាននៅកាលពីមុន ប៉ុន្តែឥឡូវនេះគ្មាន ហើយរៀបនឹងមកដល់។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងផុតទៅ ហើយសមុទ្រក៏គ្មានទៀតដែរ។