Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:11 - ព្រះគម្ពីរខ្មែរសាកល

11 រីឯ​សត្វតិរច្ឆាន​ដែល​មាន​ពីមុន តែ​ឥឡូវនេះ​គ្មាន​នោះ វា​ជា​ស្ដេច​ទីប្រាំបី ហើយ​វា​ជា​ម្នាក់​ក្នុងចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​។ វា​នឹង​ទៅ​ឯ​សេចក្ដីវិនាស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 រីឯ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​នោះ​ វា​ជា​ស្ដេច​ទីប្រាំបី​ ហើយ​វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំពីរ​អង្គ​នោះ​ដែរ​ រួច​វា​ក៏​វិនាស​បាត់​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន គឺ​ជា​ស្តេច​ទី​ប្រាំបី តែ​ក៏​នៅ​ក្នុង​ចំណោម​ស្តេច​ទាំង​ប្រាំពីរ​នោះ​ដែរ ហើយ​ត្រូវ​វិនាស​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំ‌ពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រីឯ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​បាត់ នោះ​ជា​ស្តេច​ទី​៨ ដែល​កើត​មក​ពី​ស្តេច​៧​អង្គ​នោះ ហើយ​ត្រូវ​វិនាស​បាត់​ទៅ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 រីឯ​សត្វ​តិរច្ឆាន​ដែល​មាន​ជីវិត​កាល​ពី​សម័យ​ដើម តែ​ឥឡូវ​គ្មាន​ទេ​នោះ វា​នឹង​មក​ធ្វើ​ជា​ស្ដេច​ទី​ប្រាំ​បី។ វា​ក៏​នៅ​ក្នុង​ចំណោម​ស្ដេច​ទាំង​ប្រាំ​ពីរ​នោះ​ដែរ ហើយ​នឹង​ត្រូវ​វិនាស​បាត់​ទៅ។

សូមមើលជំពូក ចម្លង




វិវរណៈ 17:11
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​មានតម្រូវឲ្យ​អ្នកណា​ជាប់​ជា​ឈ្លើយសឹក អ្នកនោះ​នឹង​ជាប់​ជា​ឈ្លើយសឹក​; បើ​មានតម្រូវឲ្យ​អ្នកណា​ត្រូវគេ​សម្លាប់​ដោយ​ដាវ អ្នកនោះ​នឹង​ត្រូវគេ​សម្លាប់​ដោយ​ដាវ​។ នេះ​ហើយ ជា​សេចក្ដីអត់ធ្មត់ និង​ជំនឿ​របស់​វិសុទ្ធជន​។


វា​ប្រើ​អំណាច​ទាំងអស់​របស់​សត្វតិរច្ឆាន​ទីមួយ​នៅមុខ​សត្វតិរច្ឆានទីមួយ ហើយ​វា​ធ្វើឲ្យ​ផែនដី និង​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វតិរច្ឆាន​ទីមួយ​ដែល​ជាសះស្បើយ​ពី​របួស​មរណៈ​របស់​វា​។


ក្បាល​មួយ​ក្នុង​ក្បាលទាំងប្រាំពីររបស់សត្វនោះ ហាក់ដូចជា​ត្រូវរបួស​ដល់​ស្លាប់ ប៉ុន្តែ​របួស​មរណៈ​របស់​វា​បាន​ជាសះស្បើយ​វិញ​។ ផែនដី​ទាំងមូល​ក៏​ស្ងើច ហើយ​ទៅតាម​សត្វតិរច្ឆាន​នោះ​។


សត្វតិរច្ឆាន​ដែល​អ្នក​ឃើញ​នោះ មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មានទេ ក៏​រៀបនឹង​ឡើងមក​ពី​រណ្ដៅគ្មានបាត រួច​វា​នឹង​ទៅ​ឯ​សេចក្ដីវិនាស​។ អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ពួក​អ្នកដែល​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​តាំងពី​កំណើត​នៃ​ពិភពលោក នឹង​ភ្ញាក់ផ្អើល ពេល​ឃើញ​សត្វតិរច្ឆាន​នោះ ដោយព្រោះ​វា​មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មាន ហើយ​រៀបនឹង​មកដល់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម