រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។
២ ពេត្រុស 1:11 - ព្រះគម្ពីរខ្មែរសាកល ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។ Khmer Christian Bible ហើយអ្នករាល់គ្នានឹងទទួលបានសិទ្ធិពេញលេញចូលទៅក្នុងនគរដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយ៉ាងនេះនឹងមានផ្លូវបើកចំហឲ្យអ្នករាល់គ្នា ចូលទៅក្នុងព្រះរាជ្យដ៏នៅអស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះនៃយើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយ៉ាងនោះនឹងមានផ្លូវបើកចំហ ឲ្យអ្នករាល់គ្នាចូលទៅក្នុងនគរដ៏នៅអស់កល្បជានិច្ច របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ ហើយជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។ អាល់គីតាប ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងនគរ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺនគររបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ |
រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។
ពួកគេបានស្កប់ស្កល់ដោយភាពបរិបូរនៃដំណាក់របស់ព្រះអង្គ ព្រះអង្គឲ្យពួកគេផឹកពីទឹកជ្រោះនៃសេចក្ដីរីករាយរបស់ព្រះអង្គ។
គឺចេញផ្កាយ៉ាងសន្ធឹក ហើយត្រេកអរដោយអំណរ ព្រមទាំងស្រែកហ៊ោសប្បាយផង។ សិរីរុងរឿងរបស់លីបង់នឹងត្រូវបានប្រទានដល់វា ព្រមទាំងអានុភាពរបស់កើមែល និងវាលសារ៉ូនផង; គេនឹងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ជាអានុភាពរបស់ព្រះនៃយើងរាល់គ្នា។
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
បន្ទាប់មកទៀត ជាទីបញ្ចប់។ ពេលនោះ ព្រះអង្គប្រគល់អាណាចក្រដល់ព្រះដែលជាព្រះបិតា ក្រោយពីបំផ្លាញអស់ទាំងអំណាចគ្រប់គ្រង សិទ្ធិអំណាច និងឫទ្ធិអំណាច
យើងដឹងហើយថា ទោះបីជារោងដែលជាលំនៅរបស់យើងនៅផែនដីត្រូវបានបំផ្លាញក៏ដោយ ក៏យើងមានវិមានមួយដែលមកពីព្រះ ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ ដែលមិនមែនធ្វើដោយដៃមនុស្សទេ។
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។
ព្រះអម្ចាស់នឹងស្រោចស្រង់ខ្ញុំពីការអាក្រក់គ្រប់យ៉ាង ហើយនឹងសង្គ្រោះខ្ញុំទៅក្នុងអាណាចក្រនៃមេឃរបស់ព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ចាប់ពីឥឡូវនេះទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតយុត្តិធម៌នឹងប្រទានដល់ខ្ញុំនៅថ្ងៃនោះ; មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ គឺប្រទានដល់អស់អ្នកដែលស្រឡាញ់ការលេចមករបស់ព្រះអង្គដែរ។
ហេតុនេះហើយបានជាព្រះបញ្ជាក់ដោយពាក្យសម្បថ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងនឹងបង្ហាញដល់ពួកអ្នកទទួលមរតកនៃសេចក្ដីសន្យា នូវគម្រោងដែលឥតប្រែប្រួលរបស់ព្រះអង្គ
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវខ្នះខ្នែងអស់ពីចិត្តបន្ថែមគុណធម៌លើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមចំណេះដឹងលើគុណធម៌
ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚
អ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះអង្គុយជាមួយយើង នៅលើបល្ល័ង្ករបស់យើង ដូចដែលយើងមានជ័យជម្នះ ហើយបានអង្គុយជាមួយព្រះបិតារបស់យើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
ព្រមទាំងបានធ្វើឲ្យពួកគេទៅជាអាណាចក្រមួយ និងជាបូជាចារ្យ សម្រាប់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី”។