Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 6:17 - ព្រះគម្ពីរខ្មែរសាកល

17 ហេតុនេះហើយបានជា​ព្រះ​បញ្ជាក់​ដោយ​ពាក្យសម្បថ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​យ៉ាងខ្លាំង​នឹង​បង្ហាញ​ដល់​ពួក​អ្នកទទួលមរតក​នៃ​សេចក្ដីសន្យា នូវ​គម្រោង​ដែល​ឥតប្រែប្រួល​របស់​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​ ព្រះជាម្ចាស់​ចង់​បង្ហាញ​អស់​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ឲ្យឃើញ​កាន់​តែ​ច្បាស់​ពី​បំណង​ដែល​មិន​ចេះ​ប្រែប្រួល​របស់​ព្រះអង្គ​ ហេតុ​នេះ​ហើយ​បានជា​ព្រះអង្គ​ធានា​ដោយ​ព្រះបន្ទូល​សម្បថ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ នៅ​ពេល​ព្រះ‌សព្វ​ព្រះ‌ហឫទ័យ​ចង់​បង្ហាញ​ឲ្យ​បាន​រឹត​តែ​ច្បាស់ ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​សេចក្ដី​សន្យា​ទុក​ជា​មត៌ក អំពី​បំណង​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ធានា​សេចក្ដី​សន្យា​នោះ ដោយ​ពាក្យ​សម្បថ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះ‌ជាម្ចាស់​ក៏​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ព្រះអង្គ​សម្រេច​ព្រះ‌ហឫទ័យ​យ៉ាង​ណា​ហើយ​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ស្បថ​ថែម​លើ​ព្រះ‌បន្ទូល​សន្យា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ ចំណែក​ខាង​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​សង្វាត​លើស​ទៅ​ទៀត ចង់​សំដែង​ឲ្យ​ពួក​គ្រង​សេចក្ដី​សន្យា​ទុក​ជា​មរដក បាន​ឃើញ​ព្រះ‌ទ័យ​សំរេច​របស់​ទ្រង់​ថា មិន​ចេះ​ប្រែ‌ប្រួល​ឡើយ នោះ​ទ្រង់​ក៏​បញ្ចូល​ពាក្យ​សម្បថ​ដូច្នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អុលឡោះ​ក៏​ពេញ​ចិត្ត​បង្ហាញ​ឲ្យ​អស់​អ្នក​ដែល​ទទួល​មត៌ក​តាម​បន្ទូល​សន្យា បាន​ដឹង​រឹត​តែ​ច្បាស់​ថា បើ​ទ្រង់​សម្រេច​ចិត្ត​យ៉ាង​ណា​ហើយ​នោះ ទ្រង់​មិន​ប្រែ‌ប្រួល​ទេ។ ហេតុ​នេះ ទ្រង់​មាន​បន្ទូល​ស្បថ​ថែម​លើ​បន្ទូល​សន្យា​ទៀត។

សូមមើលជំពូក ចម្លង




ហេព្រើរ 6:17
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកទ្រង់​ឆ្លើយថា​៖ “ពួកយើង​បាន​ឃើញច្បាស់​ថា​ព្រះយេហូវ៉ា​បាន​គង់នៅ​ជាមួយ​អ្នក ដូច្នេះ​ពួកយើង​បាន​និយាយ​គ្នា​ថា គួរ​មាន​សម្បថ​មួយ​រវាង​ពួកយើង និង​អ្នក​។ ចូរឲ្យ​ពួកយើង​ចុះ​សន្ធិសញ្ញា​មួយ​ជាមួយ​អ្នក​ថា


ព្រះយេហូវ៉ា​បាន​ស្បថ ហើយ​មិន​ប្ដូរព្រះហឫទ័យ​ឡើយ ថា​៖ “អ្នក​ជា​បូជាចារ្យ​ជារៀងរហូត ក្នុង​លំដាប់ថ្នាក់​របស់​ម៉ិលគីស្សាដែក”។


ដំបូន្មាន​របស់​ព្រះយេហូវ៉ា​នៅ​ជារៀងរហូត អស់ទាំង​គម្រោង​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅស្ថិតស្ថេរ​ពីជំនាន់មួយទៅជំនាន់មួយ​។


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


ពាក្យ​របស់យើង​ដែល​ចេញ​ពី​មាត់​យើង​ទៅ​ក៏យ៉ាងនោះដែរ គឺ​មិន​ត្រឡប់មក​រក​យើង​វិញ​ដោយទទេ​ឡើយ ផ្ទុយទៅវិញ វា​នឹង​បំពេញ​អ្វីដែល​យើង​ប្រាថ្នា ហើយ​សម្រេច​អ្វីដែល​យើង​ចាត់​វា​ឲ្យទៅ​នោះ​។


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


ដ្បិត​យើង​ជា​យេហូវ៉ា យើង​មិន​ប្រែប្រួល​ទេ ដូច្នេះ​កូនចៅ​យ៉ាកុប​អើយ អ្នករាល់គ្នា​មិន​វិនាស​ឡើយ”។


ចោរ​មិន​មក​ឡើយ លើកលែងតែ​ដើម្បី​បាន​លួច សម្លាប់ និង​បំផ្លាញ​ប៉ុណ្ណោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ដើម្បីឲ្យ​ពួកគេ​មាន​ជីវិត គឺ​ឲ្យ​ពួកគេ​មាន​ជីវិត​ពេញបរិបូរ​។


ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។


ប្រសិនបើ​យើងជា​កូន នោះ​យើងជា​អ្នកទទួលមរតក​ដែរ​; ប្រសិនបើ​យើង​ពិតជា​រងទុក្ខជាមួយ​ព្រះអង្គ ដើម្បី​ទទួលសិរីរុងរឿង​ជាមួយ​ព្រះអង្គ នោះយើងជា​អ្នកទទួលមរតក​ពី​ព្រះ និងជា​អ្នករួមទទួលមរតក​ជាមួយ​ព្រះ​គ្រីស្ទ​ដែរ​។


ហើយ​ប្រសិនបើ​អ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ជា​អ្នកទទួលមរតក​ស្របតាម​សេចក្ដីសន្យា​‍។


នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់


ដោយសារតែ​ជំនឿ ណូអេ​មានចិត្តកោតខ្លាច ក៏​បាន​សាងសង់​ទូកធំ​មួយ ដើម្បី​ជា​ការរួចជីវិត​សម្រាប់​ក្រុមគ្រួសារ​របស់​លោក កាល​លោក​បាន​ទទួលការបើកសម្ដែងពីព្រះ អំពី​ហេតុការណ៍​ដែល​លោក​មិនទាន់​ឃើញ​នៅឡើយ​។ ដោយសារតែ​ជំនឿ លោក​បាន​ផ្ដន្ទាទោស​ពិភពលោក ហើយ​បាន​ក្លាយជា​អ្នកទទួល​សេចក្ដីសុចរិត​ជាមរតក ជា​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ជំនឿ​។


ដោយសារតែ​ជំនឿ លោក​បាន​ស្នាក់នៅ​ជា​ជនបរទេស​ក្នុង​ទឹកដី​នៃ​សេចក្ដីសន្យា គឺ​រស់នៅ​ក្នុង​រោង​ជាមួយ​អ៊ីសាក និង​យ៉ាកុប ជា​អ្នករួមទទួលមរតក​នៃ​សេចក្ដីសន្យា​តែមួយ


ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ឡើយ គឺ​ឲ្យអ្នករាល់គ្នាធ្វើជា​អ្នកយកតម្រាប់​តាម​ពួក​អ្នក​ដែល​ទទួល​សេចក្ដីសន្យា​ជាមរតក​ដោយ​ជំនឿ និង​ការអត់ធ្មត់​វិញ​។


ជាការពិត គេ​តែងតែ​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំជាង ហើយ​ពាក្យសម្បថ​នោះ​ជា​ការបញ្ជាក់ ដើម្បី​បញ្ចប់​ជម្លោះ​ទាំងអស់​របស់​ពួកគេ​។


ដើម្បីឲ្យ​យើង​ដែល​រត់មកជ្រកកោន អាច​ទទួលបាន​ការលើកទឹកចិត្ត​យ៉ាងខ្លាំង ដោយ​កាន់ខ្ជាប់​នូវ​សេចក្ដីសង្ឃឹម​ដែល​ត្រូវបាន​ដាក់នៅមុខ​យើង តាមរយៈ​សេចក្ដី​ពីរ​នោះ​ដែល​ឥតប្រែប្រួល​; អំពី​សេចក្ដីទាំងនោះ ព្រះ​មិនចេះ​ភូតភរ​ឡើយ​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​កើតជាថ្មី​ទៅក្នុង​សេចក្ដីសង្ឃឹម​ដ៏​រស់ ស្របតាម​សេចក្ដីមេត្តា​ដ៏លើសលប់​របស់​ព្រះអង្គ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពីចំណោម​មនុស្សស្លាប់


ដូចគ្នាដែរ ប្ដី​រាល់គ្នា​អើយ ចូរ​រស់នៅជាមួយ​ប្រពន្ធ​ដោយ​ការយោគយល់ ទាំង​គោរព​ស្ត្រី​ក្នុងនាម​នាង​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ពីព្រោះពួកនាងជា​អ្នករួមទទួលមរតក​ជា​ព្រះគុណ​នៃ​ជីវិត​។ ធ្វើដូច្នេះ ការអធិស្ឋាន​របស់អ្នករាល់គ្នា​នឹង​មិន​ត្រូវ​រារាំង​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម