ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
២ ថែស្សាឡូនីច 2:10 - ព្រះគម្ពីរខ្មែរសាកល និងដោយការបោកបញ្ឆោតគ្រប់យ៉ាងនៃសេចក្ដីទុច្ចរិត ចំពោះអ្នកដែលត្រូវវិនាស ពីព្រោះពួកគេមិនទទួលយកសេចក្ដីស្រឡាញ់នៃសេចក្ដីពិត ដែលអាចធ្វើឲ្យពួកគេបានសង្គ្រោះ។ Khmer Christian Bible ព្រមទាំងការឆបោកដ៏ទុច្ចរិតគ្រប់យ៉ាងចំពោះអស់អ្នកដែលត្រូវវិនាស ព្រោះពួកគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យបានសង្គ្រោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្តរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយគ្រប់ទាំងសេចក្ដីឆបោករបស់សេចក្ដីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្ដីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ អាល់គីតាប វានឹងប្រើអំពើទុច្ចរិតគ្រប់យ៉ាង ដើម្បីបោកបញ្ឆោតអស់អ្នកដែលត្រូវវិនាសអន្ដរាយ ព្រោះគេពុំព្រមទទួល ពុំព្រមស្រឡាញ់សេចក្ដីពិត ដែលអាចសង្គ្រោះគេទេ។ |
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
តាមពិត ខ្ញុំមិនទទួលយកពាក្យបន្ទាល់ពីមនុស្សទេ ប៉ុន្តែខ្ញុំនិយាយសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។
បងប្អូនអើយ បំណងចិត្តរបស់ខ្ញុំ និងសេចក្ដីអធិស្ឋានទៅព្រះសម្រាប់ជនជាតិអ៊ីស្រាអែល គឺឲ្យពួកគេបានសង្គ្រោះ។
ដ្បិតមនុស្សបែបនេះ មិនបម្រើព្រះគ្រីស្ទព្រះអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះខ្លួនឯងប៉ុណ្ណោះ។ ពួកគេបោកបញ្ឆោតចិត្តរបស់មនុស្សស្លូតត្រង់ដោយសម្ដីផ្អែមពីរោះ និងពាក្យបញ្ជោរ។
សូមអរព្រះគុណដល់ព្រះ ដែលពីដើមអ្នករាល់គ្នាធ្លាប់ជាទាសកររបស់បាប ប៉ុន្តែអ្នករាល់គ្នាបានស្ដាប់បង្គាប់អស់ពីចិត្តចំពោះក្បួននៃសេចក្ដីបង្រៀនដែលត្រូវបានប្រគល់មកអ្នករាល់គ្នា
ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។
ប្រសិនបើអ្នកណាម្នាក់មិនស្រឡាញ់ព្រះអម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ សូមព្រះអម្ចាស់យាងមកវិញ!
ដ្បិតមនុស្សបែបនេះជាសាវ័កក្លែងក្លាយ ជាអ្នកធ្វើការពេញដោយការបោកបញ្ឆោតដែលបន្លំខ្លួនជាសាវ័ករបស់ព្រះគ្រីស្ទ។
ដូច្នេះ ប្រសិនបើអ្នកបម្រើរបស់វាបានបន្លំខ្លួនជាអ្នកបម្រើនៃសេចក្ដីសុចរិត ក៏គ្មានអ្វីចម្លែកឡើយ។ ចុងបញ្ចប់របស់អ្នកទាំងនោះ នឹងបានស្របតាមការប្រព្រឹត្តរបស់ខ្លួន។
ដ្បិតយើងជាក្លិនពិដោររបស់ព្រះគ្រីស្ទដល់ព្រះ ក្នុងចំណោមអ្នកដែលកំពុងបានសង្គ្រោះ និងក្នុងចំណោមអ្នកដែលកំពុងវិនាស;
ជាការពិត យើងមិនដូចមនុស្សជាច្រើនដែលយកព្រះបន្ទូលរបស់ព្រះជារបររកស៊ីនោះទេ ផ្ទុយទៅវិញ យើងនិយាយដូចជាមនុស្សស្មោះត្រង់ គឺដូចជានិយាយចេញពីព្រះ នៅចំពោះព្រះ ក្នុងព្រះគ្រីស្ទ៕
ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។
ថែមទាំងរារាំងយើងមិនឲ្យប្រកាសដល់សាសន៍ដទៃទៀត ដើម្បីកុំឲ្យសាសន៍ដទៃបានសង្គ្រោះឡើយ។ ដូច្នេះ ពួកគេតែងតែបំពេញបាបរបស់ខ្លួនជានិច្ច ហើយនៅទីបំផុត ព្រះពិរោធបានធ្លាក់មកលើពួកគេ!
ដើម្បីឲ្យអស់អ្នកដែលមិនជឿសេចក្ដីពិត តែចូលចិត្តសេចក្ដីទុច្ចរិតវិញ ត្រូវបានផ្ដន្ទាទោស។
បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះ តាមរយៈការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ និងតាមរយៈជំនឿលើសេចក្ដីពិត។
ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ដរាបណាដែលនៅតែហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាមានចិត្តរឹងរូសដោយសារតែការបោកបញ្ឆោតរបស់បាបឡើយ
ប៉ុន្តែមនុស្សទាំងនេះ ដូចសត្វគ្មានវិចារណញ្ញាណដែលកើតមកតាមធម្មជាតិដើម្បីឲ្យគេចាប់ និងសម្លាប់ ហើយពួកគេនិយាយប្រមាថអ្វីៗដែលពួកគេមិនស្គាល់។ ពួកគេនឹងត្រូវបានបំផ្លាញក្នុងការវិនាសរបស់ខ្លួន។
ពួកគេនិយាយពាក្យអួតអាងឥតខ្លឹមសារ ហើយប្រើតណ្ហានៃសាច់ឈាម និងការល្មោភកាម លួងលោមពួកអ្នកដែលទើបតែរួចផុតពីពួកដែលរស់នៅក្នុងសេចក្ដីវង្វេង។