Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:18 - ព្រះគម្ពីរខ្មែរសាកល

18 ពួកគេ​និយាយ​ពាក្យអួតអាង​ឥតខ្លឹមសារ ហើយ​ប្រើ​តណ្ហា​នៃ​សាច់ឈាម និង​ការល្មោភកាម លួងលោម​ពួក​អ្នក​ដែល​ទើបតែ​រួចផុត​ពី​ពួក​ដែល​រស់នៅ​ក្នុង​សេចក្ដីវង្វេង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​ព្រោក‌ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម‌សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​គេ​និយាយ​សេចក្ដី​អំនួត​អួត​យ៉ាង​សំបើម ទាំង​បិទ​នុយ​ដែល​ប្រកប​ដោយ​សេចក្ដី​សំរើប​ខាង​សាច់​ឈាម នឹង​សេចក្ដី​ខូច​អាក្រក់​ទាំង​ប៉ុន្មាន ដើម្បី​ចាប់​ពួក​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​វង្វេង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​ព្រោក​ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម​សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:18
22 ការដាក់ឲ្យឆ្លើយតបគ្នា  

“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


នោះ​ស្ដេច​ទ្រង់​ពោល​ថា​៖ “តើ​នេះ​មិនមែន​ជា​បាប៊ីឡូន​ដ៏ធំ​ដែល​អញ​បាន​សាងសង់​សម្រាប់​ជា​រាជដំណាក់ ដោយ​អានុភាព​នៃ​អំណាច​របស់អញ និង​សម្រាប់​ជា​សិរីរុងរឿង​នៃ​ភាពឧត្ដុង្គឧត្ដម​របស់អញ​ទេ​ឬ​?”។


ពេត្រុស​បាន​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​ដោយ​ពាក្យសម្ដី​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ដាស់តឿន​ពួកគេ​ថា​៖ “ចូរឲ្យ​អ្នករាល់គ្នា​ត្រូវបាន​សង្គ្រោះ​ចេញពី​ជំនាន់​វៀចវេរ​នេះ​ទៅ​!”។


មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ដែល​តាំងពីមុនមក​បាន​ប្រើមន្តអាគម​នៅ​ទីក្រុង​នោះ និង​ធ្វើឲ្យ​ប្រជាជន​នៅ​សាម៉ារី​ភ្ញាក់ផ្អើល ដោយ​អះអាងថា​ខ្លួនឯង​ជា​មនុស្សដ៏អស្ចារ្យម្នាក់​។


ចូរឲ្យ​យើង​ដើរ​យ៉ាងត្រឹមត្រូវ ដូចជា​ដើរ​ក្នុង​ពេលថ្ងៃ គឺ​មិនមែន​ដោយ​ការស៊ីផឹកអាវាសែ និង​ការប្រមឹក​; មិនមែន​ដោយ​អំពើអសីលធម៌ខាងផ្លូវភេទ និង​ការល្មោភកាម​; មិនមែន​ដោយ​ការឈ្លោះប្រកែក និង​ការឈ្នានីស​ឡើយ​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។


អ្នករាល់គ្នា​បាន​រស់នៅក្នុងភាពប្រណិត​លើ​ផែនដី ទាំង​រស់នៅតាមអំពើចិត្ត ហើយ​បាន​បំប៉ន​ចិត្ត​របស់ខ្លួន​សម្រាប់​ថ្ងៃ​នៃ​ការសម្លាប់​។


តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


មនុស្ស​ជាច្រើន​នឹង​ទៅតាម​ការល្មោភកាម​របស់​ពួកគេ ហើយ​មាគ៌ា​នៃ​សេចក្ដីពិត​នឹង​ត្រូវបាន​និយាយប្រមាថ​ដោយព្រោះ​ពួកគេ​។


ប្រសិនបើ​ក្រោយពី​ពួកគេ​រួចផុត​ពី​សេចក្ដីសៅហ្មង​របស់​ពិភពលោក​នេះ​តាមរយៈ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះសង្គ្រោះ​នៃយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅហើយ ប៉ុន្តែ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនេះ​ម្ដងទៀត ហើយ​ត្រូវ​វា​បង្ក្រាប នោះ​សភាព​ចុងក្រោយ​នឹង​ត្រឡប់ជា​អាក្រក់ជាង​សភាព​ដើម​ទៅទៀត សម្រាប់​ពួកគេ​។


ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ស្រោចស្រង់​ឡុត​ដែលជា​មនុស្ស​សុចរិត ដែល​តែងតែ​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​ពួក​ឥតច្បាប់


ដោយហេតុនេះ អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ‍ ចូរ​ប្រុងប្រយ័ត្ន​ដោយ​អ្នករាល់គ្នា​ស្គាល់​ការនេះ​ជាមុន ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​អូសទាញ​ដោយ​ការបោកប្រាស់​របស់​ពួក​ឥតច្បាប់ ហើយ​ធ្លាក់ចេញ​ពី​ភាពមាំមួន​របស់ខ្លួន​។


ជា​រលក​កំណាច​របស់​សមុទ្រ​ដែល​បែកពពុះ​នៃ​សេចក្ដីគួរខ្មាស​របស់​ខ្លួន ជា​ផ្កាយ​វង្វេងទិស ដែល​មាន​សេចក្ដីងងឹត​សូន្យឈឹង​អស់កល្បជានិច្ច​បម្រុងទុក​សម្រាប់ពួកគេ​។


បន្ទាប់មក ខ្ញុំ​ឃើញ​សត្វតិរច្ឆាន​មួយទៀត​ឡើងមក​ពី​ផែនដី​។ វា​មាន​ស្នែង​ពីរ​ស្រដៀងនឹង​ស្នែង​កូនចៀម ហើយ​វា​និយាយ​ដូច​នាគ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម