Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 និង​ដោយ​គ្រប់​ទាំង​ការ​បោក​បញ្ឆោត​ដ៏​អាក្រក់​គ្រប់​បែប​យ៉ាង ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដើម្បី​ឲ្យ​ខ្លួន​បាន​សង្គ្រោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 និង​ដោយ​ការបោកបញ្ឆោត​គ្រប់យ៉ាង​នៃ​សេចក្ដីទុច្ចរិត ចំពោះ​អ្នក​ដែល​ត្រូវ​វិនាស ពីព្រោះ​ពួកគេ​មិន​ទទួលយក​សេចក្ដីស្រឡាញ់​នៃ​សេចក្ដីពិត ដែល​អាច​ធ្វើឲ្យ​ពួកគេ​បាន​សង្គ្រោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ព្រមទាំង​ការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​ ព្រោះ​ពួកគេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​ដោយ​គ្រប់​ទាំង​សេចក្ដី​ឆ‌បោក​របស់​សេចក្ដី​ទុច្ចរិត ក្នុង​ពួក​អ្នក​ដែល​ត្រូវ​វិនាស ដោយ​ព្រោះ​គេ​មិន​ព្រម​ស្រឡាញ់​ដល់​សេចក្ដី​ពិត ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 2:10
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​តម្រិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល​ងាយ​ប្រាជ្ញា និង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។


យើង​ស្រឡាញ់​ដល់​អស់​អ្នក ដែល​ស្រឡាញ់​យើង ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប


ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «មក​ពី​ព្រះ​បាន​ប្រទាន​សេចក្ដី​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​អាថ៌​កំបាំង​របស់​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។


ព្រោះ​ព្រះ​មិន​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​ក្នុង​លោក​នេះ ដើម្បី​ដាក់​ទោស​មនុស្ស​លោក​នោះ​ទេ គឺ​ឲ្យ​មនុស្ស​លោក​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌អង្គ​វិញ។


បន្ទាល់​ដែល​ខ្ញុំ​ទទួល​មិន​មែន​មក​ពី​មនុស្ស​ទេ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ។


បង‌ប្អូន​អើយ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា ហើយ​អធិស្ឋាន​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រា‌អែល គឺ​ឲ្យ​គេ​បាន​សង្គ្រោះ។


ដ្បិត​មនុស្ស​បែប​នោះ មិន​បម្រើ​ព្រះ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ទេ គឺ​គេ​បម្រើ​តែ​ក្រពះ​របស់​ខ្លួន​គេ​ប៉ុណ្ណោះ ទាំង​បញ្ឆោត​ចិត្ត​មនុស្ស​ស្លូត​ត្រង់ ដោយ​ពាក្យ​ផ្អែម​ពីរោះ និង​ពាក្យ​បញ្ចើច​បញ្ចើ។


ប៉ុន្តែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​អ្នក​រាល់​គ្នា​ពី​ដើម​ជា​បាវ​បម្រើ​របស់​បាប ទាំង​បាន​ស្តាប់​បង្គាប់​យ៉ាង​អស់​ពី​ចិត្ត តាម​គំរូ​នៃ​សេចក្ដី​បង្រៀន​ដែល​គេ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា


ដ្បិត​ដំណឹង​អំពី​ឈើ​ឆ្កាង ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដល់​យើង​ដែល​កំពុង​តែ​បាន​សង្គ្រោះ។


បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ទៅ​ចុះ។ ម៉ារ៉ា‌ណាថា!


ដ្បិត​មនុស្ស​បែប​នោះ​ជា​សាវក​ក្លែង‌ក្លាយ ជា​អ្នក​ធ្វើ​ការ​ឆបោក ដោយក្លែង​ខ្លួន​ធ្វើ​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ។


ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្តី​សុចរិត នោះ​គ្មាន​អ្វី​ចម្លែក​ឡើយ។ ចុង​បញ្ចប់​របស់​គេ នឹង​បាន​ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។


ដ្បិត​យើង​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រីស្ទ​ចំពោះ​ព្រះ ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស។


ដ្បិត​យើង​មិន​មែន​រក​ចំណេញ​ពី​ព្រះ‌បន្ទូល​របស់​ព្រះ ដូច​មនុស្ស​ជា​ច្រើន​នោះ​ឡើយ តែ​ក្នុង​ព្រះ​គ្រីស្ទ យើង​និយាយ​ក្នុង​នាម​ជា​មនុស្ស​ស្មោះ‌ត្រង់ ជា​មនុស្ស​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក នៅ​ចំពោះ​ព្រះ‌អង្គ។


ដើម្បី​កុំ​ឲ្យ​យើង​នៅ​ជា​កូន​តូច​ទៀត ទាំង​ត្រូវ​គ្រប់​ទាំង​ខ្យល់​នៃ​សេចក្តី​បង្រៀន​ផាត់​ចុះ​ផាត់​ឡើង ដោយ​សេចក្តី​ឆ‌បោក​របស់​មនុស្ស និង​ដោយ​ឧបាយ‌កល​ដែល​គេ​នាំ​ឲ្យ​វង្វេង​ទៀត​ឡើយ។


គេ​បាន​រាំង​រា​យើង​មិន​ឲ្យ​ប្រកាស​ប្រាប់​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​គេ​បាន​សង្គ្រោះ​ទេ គឺ​គេ​បំពេញ​តែ​អំពើ​បាប​របស់​គេ​ជា‌និច្ច តែ​ទី​បំផុត​សេចក្ដី​ក្រោធ​របស់​ព្រះ​បាន​ធ្លាក់​មក​លើ​គេ។


ដើម្បី​ឲ្យ​អស់អ្នក​ណា​ដែល​មិន​ជឿ​តាម​សេចក្ដី​ពិត គឺ​ពេញ​ចិត្ត​តែ​នឹង​អំពី​ទុច្ចរិត ត្រូវ​ទទួល​ទោស។


រីឯ​យើង​វិញ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌ជា‌និច្ច អំពី​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ជា​ផល​ដំបូងដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ញែក​ជា​បរិសុទ្ធ និង​ដោយ​សារ​ជំនឿ​តាម​សេចក្ដី​ពិត។


ដែលទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​បាន​ស្គាល់​សេចក្ដី​ពិត។


ផ្ទុយ​ទៅ​វិញ ចូរ​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀង​រាល់​ថ្ងៃ ក្នុង​កាលដែល​នៅ​តែ​មាន​ពាក្យ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹង​រូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។


ប៉ុន្តែ មនុស្ស​ទាំង​នេះ ប្រៀប​ដូច​ជា​សត្វ​តិរច្ឆាន គ្មាន​វិចារណញ្ញាណ កើត​មក​សម្រាប់​តែ​ឲ្យ​គេ​ចាប់ ហើយ​សម្លាប់​ប៉ុណ្ណោះ គេ​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​មិន​យល់ ហើយ​ពួក​គេ​នឹង​ត្រូវ​វិនាស​ទៅ ដូច​សត្វ​តិរច្ឆាន​ទាំង​នោះ​ដែល​ត្រូវ​វិនាស​ដែរ


គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម