គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ ប៉ុន្តែគេមិនបានឈ្នះខ្ញុំឡើយ។
២ កូរិនថូស 4:9 - ព្រះគម្ពីរខ្មែរសាកល យើងត្រូវគេបៀតបៀន ប៉ុន្តែយើងមិនត្រូវបានបោះបង់ចោលទេ; យើងត្រូវគេវាយឲ្យដួល ប៉ុន្តែមិនវិនាសទេ។ Khmer Christian Bible ត្រូវគេបៀតបៀន ប៉ុន្ដែមិនទាន់ត្រូវបានបោះបង់ចោលឡើយ ហើយត្រូវគេវាយឲ្យដួល ប៉ុន្ដែមិនទាន់ត្រូវបានសម្លាប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងត្រូវគេបៀតបៀន តែមិនត្រូវបោះបង់ចោលឡើយ ត្រូវគេវាយឲ្យដួល តែមិនស្លាប់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបៀតបៀនយើងមែន តែព្រះជាម្ចាស់មិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ អាល់គីតាប គេបៀតបៀនយើងមែន តែអុលឡោះមិនបោះបង់យើងចោលឡើយ គេវាយដំយើងមែន តែយើងមិនស្លាប់បាត់បង់ជីវិតឡើយ។ |
គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ ប៉ុន្តែគេមិនបានឈ្នះខ្ញុំឡើយ។
ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយពីការសង្គ្រោះទូលបង្គំ ហើយនៅឆ្ងាយពីពាក្យថ្ងូររបស់ទូលបង្គំដូច្នេះ?
ដ្បិតព្រះយេហូវ៉ាទ្រង់ស្រឡាញ់សេចក្ដីយុត្តិធម៌ ហើយព្រះអង្គមិនបោះបង់ចោលវិសុទ្ធជនរបស់ព្រះអង្គឡើយ; ពួកគេត្រូវបានថែរក្សាជារៀងរហូត រីឯពូជពង្សរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ? ហេតុអ្វីបានជាជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលនៅចំពោះខ្ញុំ និងសម្រាប់ព្រះរបស់ខ្ញុំ៕
ព្រលឹងរបស់ខ្ញុំអើយ ហេតុអ្វីបានជាចុះខ្សោយ ហើយជ្រួលច្របល់នៅក្នុងខ្ញុំដូច្នេះ? ចូររំពឹងលើព្រះទៅ! ដ្បិតខ្ញុំនឹងអរព្រះគុណព្រះអង្គទៀត សម្រាប់សេចក្ដីសង្គ្រោះដែលមកពីព្រះភក្ត្ររបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គនឹងជឿទុកចិត្តលើព្រះអង្គ ដ្បិតព្រះអង្គមិនដែលបោះបង់ចោលអ្នកដែលស្វែងរកព្រះអង្គឡើយ។
ដ្បិតទោះបីជាមនុស្សសុចរិតដួលប្រាំពីរដងក៏ដោយ ក៏គង់តែនឹងក្រោកឡើងវិញ រីឯមនុស្សអាក្រក់នឹងជំពប់ទៅក្នុងមហន្តរាយ។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល” ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក ហើយទឹកដីរបស់អ្នកនឹងមានប្ដី។
ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។
តើនរណាអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបាន? តើជាទុក្ខវេទនា ឬការលំបាក ឬការបៀតបៀន ឬការអត់ឃ្លាន ឬភាពអាក្រាត ឬគ្រោះថ្នាក់ ឬដាវ?
ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស
ជាការពិត អស់អ្នកដែលចង់រស់នៅដោយគោរពព្រះក្នុងព្រះគ្រីស្ទយេស៊ូវ នឹងត្រូវបានបៀតបៀនដែរ
ចូរមានរបៀបរស់នៅដែលប្រាសចាកពីការស្រឡាញ់លុយ ទាំងស្កប់ចិត្តនឹងអ្វីដែលខ្លួនមាន ដ្បិតព្រះមានបន្ទូលថា:“យើងនឹងមិនចាកចោលអ្នកសោះឡើយ យើងនឹងមិនបោះបង់អ្នកចោលជាដាច់ខាត”។