Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 4:10 - ព្រះគម្ពីរខ្មែរសាកល

10 យើង​តែងតែ​ផ្ទុក​ការសុគត​របស់​ព្រះយេស៊ូវ​នៅក្នុង​រូបកាយ​ជានិច្ច ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 យើង​តែងតែ​ផ្ទុក​ការ​សោយ​ទិវង្គត​របស់​ព្រះយេស៊ូ​ក្នុង​រូបកាយ​របស់​យើង​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 យើង​ផ្ទុក​សេចក្តី​សុគត​របស់​ព្រះ‌យេស៊ូវ​នៅ​ក្នុង​រូប‌កាយ​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​របស់​ព្រះ‌យេស៊ូវ​បាន​សម្ដែង​មក​ក្នុង​រូប‌កាយ​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់ ​របស់​ព្រះ‌យេស៊ូ​ជានិច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះអង្គ​នៅ​ក្នុង​រូប​កាយ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 យើង​ខ្ញុំ​ផ្ទុក​សេចក្ដី​សុគត​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ នៅ​ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ជានិច្ច ដើម្បី​ឲ្យ​ព្រះ‌ជន្ម​នៃ​ទ្រង់​បាន​សំដែង​មក ក្នុង​រូប‌កាយ​យើង​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​របស់​អ៊ីសា​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ជីវិត​របស់​អ៊ីសា​នៅ​ក្នុង​រូប​កាយ​យើង។

សូមមើលជំពូក ចម្លង




២ កូរិនថូស 4:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

“បន្តិចទៀត មនុស្សលោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​។ ដោយសារ​ខ្ញុំ​រស់ អ្នករាល់គ្នា​នឹង​រស់​ដែរ​។


ពោលគឺ ប្រសិនបើ​យើង​បាន​រួមជាមួយ​ព្រះគ្រីស្ទ​ដោយ​មាន​ភាពដូចគ្នា​ក្នុង​ការសុគត​របស់​ព្រះអង្គ យើង​ពិតជា​នឹង​រួមជាមួយ​ព្រះអង្គ​ក្នុង​ការរស់ឡើងវិញ​របស់​ព្រះអង្គ​ដែរ​។


ដូច្នេះ ប្រសិនបើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ យើង​ជឿ​ថា យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “ដោយសារតែ​ព្រះអង្គ យើង​ត្រូវគេ​សម្លាប់​វាល់ព្រឹកវាល់ល្ងាច​; យើង​ត្រូវបាន​ចាត់ទុក​ដូចជា​ចៀម​ដែលនឹងត្រូវ​សម្លាប់”។


ដ្បិត​ដូចដែល​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ​កើនឡើង​ដល់​យើង​យ៉ាងណា ការកម្សាន្តចិត្ត​របស់យើង​ក៏​កើនឡើង​តាមរយៈ​ព្រះ​គ្រីស្ទ​យ៉ាងនោះ​ដែរ​។


ជាការពិត យើង​មានអារម្មណ៍ដូចជា​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្នុង​ខ្លួន​។ នេះគឺ​ដើម្បីកុំឲ្យ​យើង​ទុកចិត្ត​លើ​ខ្លួនឯង​ឡើយ គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះ​ដែល​លើក​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ​។


ជាការពិត ព្រះអង្គ​ត្រូវគេ​ឆ្កាង​ដោយសារតែ​ភាពខ្សោយ ប៉ុន្តែ​មានព្រះជន្មរស់​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។ រីឯ​យើង​ក៏​ខ្សោយ​ក្នុង​ព្រះអង្គ​មែន ប៉ុន្តែ​ចំពោះ​អ្នករាល់គ្នា យើង​នឹង​រស់​ជាមួយ​ព្រះអង្គ​ដោយសារតែ​ព្រះចេស្ដា​របស់​ព្រះ​។


ពិតមែនហើយ យើង​ដែល​នៅរស់ តែងតែ​ត្រូវគេ​ប្រគល់​ទៅ​សេចក្ដីស្លាប់​ជានិច្ច​ដោយសារតែ​ព្រះយេស៊ូវ ដើម្បីឲ្យ​ជីវិត​របស់​ព្រះយេស៊ូវ​ត្រូវបាន​សម្ដែង​ក្នុង​រូបកាយ​របស់យើង​ដែលរមែងតែងតែស្លាប់​។


ចាប់ពីឥឡូវនេះទៅ កុំឲ្យអ្នកណា​រំខាន​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្នាមត្រា​របស់​ព្រះយេស៊ូវ​លើ​រូបកាយ​របស់ខ្ញុំ​ហើយ​។


ឥឡូវនេះ ខ្ញុំ​អរសប្បាយ​ក្នុង​ទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា ហើយ​កំពុង​បំពេញ​ភាពខ្វះខាត​នៃ​ទុក្ខវេទនា​របស់​ព្រះ​គ្រីស្ទ មកក្នុង​រូបសាច់​របស់ខ្ញុំ ដោយយល់ដល់​ព្រះកាយ​របស់​ព្រះគ្រីស្ទ ដែល​ជា​ក្រុមជំនុំ​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត ដែលថា​: ប្រសិនបើ​យើង​ស្លាប់ជាមួយ​ព្រះគ្រីស្ទ យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ​;


ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដែល​អ្នករាល់គ្នា​មានចំណែក​ក្នុង​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ដើម្បីឲ្យ​អ្នករាល់គ្នា​មានអំណរ​អរសប្បាយ​យ៉ាងខ្លាំង​នឹង​ការសម្ដែងឲ្យឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ​ដែរ​។


ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។


នៅពេល​ខ្ញុំ​បាន​ឃើញ​លោក ខ្ញុំ​ក៏​ដួល​នៅទៀប​ជើង​របស់​លោក​ដូច​មនុស្សស្លាប់ នោះ​លោក​ក៏​ដាក់​ដៃស្ដាំ​លើ​ខ្ញុំ ទាំង​និយាយថា​៖“កុំ​ខ្លាច​ឡើយ​! យើង​ជា​ដើម និង​ជា​ចុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម