Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:16 - ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​ទោះបីជា​មនុស្ស​សុចរិត​ដួល​ប្រាំពីរដង​ក៏ដោយ ក៏​គង់តែ​នឹង​ក្រោកឡើងវិញ រីឯ​មនុស្ស​អាក្រក់​នឹង​ជំពប់​ទៅក្នុង​មហន្តរាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​ប្រាំពីរ​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទម្លាក់ ទៅ​ក្នុង​សេចក្ដី​អន្ត‌រាយ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជានិច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន តែ​មនុស្ស​អាក្រក់​ត្រូវ​ទំលាក់ ទៅ​ក្នុង​សេចក្ដី​អន្តរាយ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:16
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នៅ​យប់​នោះ ពួកនាង​ក៏​បំផឹក​ស្រា​ឪពុក​របស់ខ្លួន​ទៀត រួច​នាង​ប្អូន​ក្រោកឡើងទៅ​រួមដំណេក​ជាមួយ​ឪពុករបស់ខ្លួន​។ ប៉ុន្តែ​ឪពុក​មិន​បាន​ដឹង​ថា​នាង​ដេក​ពេលណា ឬ​ក្រោកឡើង​ពេលណា​ឡើយ​។


មនុស្ស​សុចរិត​រង​ការធ្វើទុក្ខ​ជាច្រើន ប៉ុន្តែ​ព្រះយេហូវ៉ា​ទ្រង់​រំដោះ​គេ​ពី​គ្រប់​សេចក្ដីទាំងនោះ


សេចក្ដីអាក្រក់​ធ្វើឲ្យ​មនុស្ស​អាក្រក់​ត្រូវបាន​សម្លាប់ ហើយ​ពួកដែល​ស្អប់​មនុស្ស​សុចរិត នឹង​ត្រូវ​ទទួលទោស​។


ទោះបីជា​គេ​ដួល​ក៏ដោយ ក៏​គេ​មិន​ត្រូវបាន​បោះបង់ចោល​ឡើយ ពីព្រោះ​ព្រះយេហូវ៉ា​ទ្រទ្រង់​ដៃ​របស់គេ​។


ដោយហេតុនេះ ព្រះ​នឹង​ផ្ដួលរំលំ​អ្នក​ជាដរាប ព្រះអង្គ​នឹង​ចាប់​អ្នក ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​រោង ព្រះអង្គ​នឹង​រម្លើង​អ្នក​ពី​ស្ថានមនុស្សរស់​។ សេឡា


សេចក្ដីអន្តរាយ​របស់គេ​នឹង​ត្រឡប់មក​លើ​ក្បាល​របស់ខ្លួន​វិញ ហើយ​អំពើហិង្សា​របស់គេ​ក៏​នឹង​ធ្លាក់មក​លើ​ក្រយៅក្បាល​របស់ខ្លួន​ដែរ​។


ព្រះអម្ចាស់​អើយ ចំពោះ​ការត្មះតិះដៀល​ដែល​អ្នកជិតខាង​របស់យើងខ្ញុំ​បាន​ត្មះតិះដៀល​ព្រះអង្គ សូម​តបសង​ដល់​ពួកគេ គឺ​មួយជាប្រាំពីរ​ទៅលើ​ទ្រូង​របស់ពួកគេ​ផង​!


អ្នកនាំសារ​អាក្រក់ ធ្លាក់​ទៅក្នុង​មហន្តរាយ រីឯ​ទូត​ស្មោះត្រង់​ជា​ការប្រោសឲ្យជា​។


មហន្តរាយ​ដេញតាម​មនុស្សបាប រីឯ​សេចក្ដី​ល្អ​តបសង​មនុស្ស​សុចរិត​។


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


ដ្បិត​សេចក្ដីអន្តរាយ​ពី​ព្រះយេហូវ៉ា និងស្ដេច នឹង​កើតឡើង​ក្នុងមួយរំពេច តើ​នរណា​អាច​ស្គាល់​ភយន្តរាយ​ដែលមកពី​ព្រះយេហូវ៉ា និងស្ដេច​បាន​?


ដូច្នេះ សេចក្ដីអន្តរាយ​របស់គេ​នឹង​មកដល់​ក្នុងមួយរំពេច​; គេ​នឹង​ត្រូវបាន​កម្ទេច​ភ្លាម រហូតដល់​ស្ដារឡើងវិញលែងបាន​។


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


កាលណា​គេ​និយាយថា “មាន​សន្តិភាព​ហើយ មាន​សន្តិសុខ​ហើយ” ពេលនោះ សេចក្ដីវិនាស​នឹង​ធ្លាក់មក​លើ​ពួកគេ​ក្នុងមួយរំពេច ដូចដែល​ការឈឺពោះឆ្លងទន្លេ​មកដល់​ស្ត្រី​មានផ្ទៃពោះ ហើយ​ពួកគេ​មិន​អាច​គេចផុត​បាន​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម