២ កូរិនថូស 7:6 - ព្រះគម្ពីរខ្មែរសាកល6 ប៉ុន្តែព្រះដែលតែងតែកម្សាន្តចិត្តមនុស្សតូចទាប បានកម្សាន្តចិត្តយើងដោយការមកដល់របស់ទីតុស សូមមើលជំពូកKhmer Christian Bible6 ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប៉ុន្តែ ព្រះដែលកម្សាន្តចិត្តអ្នកទន់ទាប ទ្រង់បានកម្សាន្តចិត្តយើង ដោយការមកដល់របស់លោកទីតុស សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសម្រាលទុក្ខអ្នកទន់ទាប ព្រះអង្គបានសម្រាលទុក្ខយើង ដោយលោកទីតុសទៅដល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែព្រះអង្គដែលកំសាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប ទ្រង់ក៏បានកំសាន្តចិត្តយើងខ្ញុំ ដោយអ្នកទីតុសមកដល់ សូមមើលជំពូកអាល់គីតាប6 ក៏ប៉ុន្ដែ អុលឡោះដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។ សូមមើលជំពូក |
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។