Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:12 - ព្រះគម្ពីរខ្មែរសាកល

12 ជាការពិត អស់អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរពព្រះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នឹង​ត្រូវបាន​បៀតបៀន​ដែរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ហើយ​អស់​អ្នក​ដែល​ចង់​រស់នៅ​ដោយ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ក៏​នឹង​ត្រូវ​គេ​បៀតបៀន​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អស់​អ្នក​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​នឹង​ត្រូវ​គេ​រ​បៀត​បៀន​ដូច្នេះ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អស់​អ្នក​ណា​ដែល​ចង់​រស់ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀត‌បៀន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:12
32 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នកណា​ចង់​មកតាម​ខ្ញុំ ចូរឲ្យ​អ្នកនោះ​បដិសេធ​ខ្លួនឯង ហើយ​លី​ឈើឆ្កាង​របស់​ខ្លួន មកតាម​ខ្ញុំ​ចុះ​។


មើល៍! ហេតុនេះហើយបានជា​ខ្ញុំ​ចាត់​បណ្ដា​ព្យាការី អ្នក​មានប្រាជ្ញា និង​ពួក​គ្រូវិន័យ​ឲ្យមក​រក​អ្នករាល់គ្នា​; អ្នករាល់គ្នា​នឹង​សម្លាប់​អ្នកខ្លះ និង​ឆ្កាង​អ្នកខ្លះ​ក្នុងចំណោម​ពួកគេ ហើយ​វាយ​អ្នកខ្លះ​នឹងរំពាត់​ក្នុង​សាលាប្រជុំ​របស់អ្នករាល់គ្នា ព្រមទាំង​តាម​បៀតបៀន​ពួកគេ​ពី​ទីក្រុង​មួយ​ទៅ​ទីក្រុង​មួយ​។


ហើយ​មិន​ទទួលបាន​មួយជាមួយរយ​ឥឡូវនេះ គឺ​ផ្ទះសម្បែង បងប្អូនប្រុស បងប្អូនស្រី ម្ដាយ កូន និង​ស្រែចម្ការ ជាមួយនឹង​ការបៀតបៀន​នៅ​លោកបច្ចុប្បន្ន ហើយ​មិន​ទទួល​បាន​ជីវិតអស់កល្បជានិច្ច​នៅ​លោកខាងមុខ​នោះ​ឡើយ​។


គេ​នឹង​បណ្ដេញ​អ្នករាល់គ្នា​ចេញពី​សាលាប្រជុំ​។ មិនត្រឹមតែប៉ុណ្ណោះ​ទេ គឺ​មាន​ពេលវេលា​នឹង​មក ដែល​អស់អ្នក​ដែល​សម្លាប់​អ្នករាល់គ្នា​នឹង​គិតថា ខ្លួនគេ​កំពុង​ថ្វាយ​ការបម្រើ​ដល់​ព្រះ​។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។ ពិភពលោក​ស្អប់​ពួកគេ ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ប្រសិនបើ​យើង​យក​ព្រះ​គ្រីស្ទ​ជាទីសង្ឃឹម​បានតែ​នៅក្នុង​ជីវិត​នេះ​ប៉ុណ្ណោះ នោះ​យើង​គួរឲ្យអាណិត​ជាងគេ​ក្នុងចំណោម​មនុស្ស​ទាំងអស់​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


យើង​ត្រូវគេ​បៀតបៀន ប៉ុន្តែ​យើង​មិន​ត្រូវបាន​បោះបង់ចោល​ទេ​; យើង​ត្រូវគេ​វាយឲ្យដួល ប៉ុន្តែ​មិន​វិនាស​ទេ​។


សម្រាប់​ស្ដេច និង​សម្រាប់​អស់អ្នក​ដែល​មាន​តំណែងខ្ពស់ ដើម្បីឲ្យ​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏សុខសាន្ត និង​ស្ងប់ស្ងាត់ ដោយ​ការគោរពព្រះ និង​សេចក្ដីថ្លៃថ្នូរ​គ្រប់ជំពូក​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ប្រសិនបើ​មាន​អ្នកណា​បង្រៀនគោលលទ្ធិផ្សេង ហើយ​មិន​យល់ស្រប​នឹង​ព្រះបន្ទូល​ដ៏ត្រឹមត្រូវ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​មិន​យល់ស្រប​នឹង​សេចក្ដីបង្រៀន​នៃ​ការគោរពព្រះ​ទេ


ពី​ខ្ញុំ ប៉ូល ដែលជា​បាវបម្រើ​របស់​ព្រះ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដោយយល់ដល់​ជំនឿ​នៃ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​របស់​ព្រះ និង​ចំណេះដឹង​នៃ​សេចក្ដីពិត​ដែល​ស្របនឹង​ការគោរពព្រះ


ព្រះគុណនេះ​បង្ហាត់បង្រៀន​យើង​ឲ្យ​រស់នៅ​ក្នុង​សម័យ​បច្ចុប្បន្ននេះ ដោយគ្រប់គ្រងចិត្ត ដោយយុត្តិធម៌ និង​ដោយ​គោរពព្រះ ទាំង​បដិសេធ​ការមិនគោរពព្រះ និង​តណ្ហា​ខាងលោកីយ៍


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


ដោយព្រោះ​អ្វីៗ​ទាំងអស់​នេះ​នឹង​ត្រូវបាន​បំផ្លាញ​ដូច្នេះ តើ​អ្នករាល់គ្នា​ត្រូវតែ​ធ្វើជា​មនុស្ស​បែបណា​? គឺត្រូវមាន​កិរិយា​ដ៏វិសុទ្ធ និង​គោរពព្រះ


រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម