ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 1:11 - ព្រះគម្ពីរខ្មែរសាកល

បងប្អូន​របស់ខ្ញុំ​អើយ តាមពិត​អ្នកផ្ទះ​របស់​ខ្លូអេ​បាន​ប្រាប់ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នករាល់គ្នា​ថា មាន​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា​។

សូមមើលជំពូក

Khmer Christian Bible

ពីព្រោះ​បងប្អូន​អើយ!​ មាន​ពួកអ្នក​ផ្ទះ​នាង​ក្លូអេ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នក​រាល់គ្នា​ថា​ មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ក្នុង​ចំណោម​អ្នក​រាល់គ្នា​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​បង‌ប្អូន​អើយ ខ្ញុំ​បាន​ឮ​អ្នក​ផ្ទះ​របស់​នាង​ខ្លូអេ​ប្រាប់​ខ្ញុំ​ថា មាន​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង‌តែ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បង​ប្អូន

សូមមើលជំពូក



១ កូរិន‌ថូស 1:11
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​មាន​គេ​ជម្រាប​ពាក្យ​របស់​អេសាវ​កូនប្រុស​ច្បង​របស់​រេបិកា​ដល់​នាង នាង​ក៏​ចាត់​គេ​ឲ្យទៅ​ហៅ​យ៉ាកុប​កូនប្រុស​ពៅ​របស់នាង​មក ហើយ​ប្រាប់​គាត់​ថា​៖ “មើល៍! អេសាវ​បងប្រុស​របស់ឯង​កំពុង​លួង​ខ្លួនឯង ដោយរៀបគម្រោង​សម្លាប់​ឯង​ហើយ​!


នេះ​ជា​វង្សត្រកូល​របស់​យ៉ាកុប​: នៅពេល​យ៉ូសែប​មាន​អាយុ​ដប់ប្រាំពីរ​ឆ្នាំ គាត់​បាន​ឃ្វាល​ហ្វូងចៀម​ជាមួយ​ពួក​បងប្រុស​របស់គាត់​។ គាត់​នៅតែជា​ក្មេង ក៏​នៅជាមួយ​ពួក​កូនប្រុស​របស់​ប៊ីលហា និង​ពួក​កូនប្រុស​របស់​ស៊ីលផា ដែលជា​ប្រពន្ធ​របស់​ឪពុក​គាត់​។ យ៉ូសែប​តែងតែ​យក​រឿង​អាក្រក់​របស់ពួកគេ​ទៅ​ប្រាប់​ឪពុក​។


ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។


បបូរមាត់​របស់​មនុស្សល្ងង់​ចូលទៅ​ក្នុង​ជម្លោះ ហើយ​មាត់​របស់គាត់​អញ្ជើញ​ការវាយនឹងរំពាត់​ឲ្យមក​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ឲ្យ​អ្នក​ទាំងអស់គ្នា​យល់ស្របគ្នាទៅវិញទៅមក ហើយ​កុំឲ្យ​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ឲ្យ​អ្នករាល់គ្នា​សាមគ្គីគ្នា​ដោយ​មាន​គំនិត​តែមួយ និង​បំណង​តែមួយ​។


ខ្ញុំ​និយាយ​ដូច្នេះ ដោយព្រោះ​ម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​អះអាងថា​៖ “ខ្ញុំ​កាន់ខាង​ប៉ូល” “ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស” “ខ្ញុំ​កាន់ខាង​កេផាស” “ខ្ញុំ​កាន់ខាង​ព្រះ​គ្រីស្ទ”។


ដ្បិត​ជាដំបូង ខ្ញុំ​បាន​ឮ​ថា កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា​ជា​ក្រុមជំនុំ មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា ហើយ​ខ្ញុំ​ក៏​ជឿ​ត្រឹមកម្រិតណាមួយ​ដែរ​។


ពីព្រោះ​អ្នករាល់គ្នា​នៅតែ​នៅ​ខាងសាច់ឈាម​នៅឡើយ​។ ដ្បិត​ប្រសិនបើ​មាន​ការឈ្នានីស និង​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម ហើយ​ដើរតាម​របៀប​មនុស្ស​ទេ​ឬ​?


តាមពិត​ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ឃើញថា​អ្នករាល់គ្នា​មិន​ដូចដែល​ខ្ញុំ​ប្រាថ្នា ហើយ​អ្នករាល់គ្នា​ក៏​ឃើញថា​ខ្ញុំ​មិន​ដូចដែល​អ្នករាល់គ្នា​ប្រាថ្នា​ដែរ គឺ​ខ្ញុំ​ខ្លាច ក្រែងលោ​មាន​ការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និង​ភាពច្របូកច្របល់​។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រខាំ​គ្នា ហើយ​ត្របាក់​គ្នា​ដូច្នេះ ចូរ​ប្រយ័ត្ន​ទៅ​! ក្រែងលោ​អ្នករាល់គ្នា​បាន​បំផ្លាញ​គ្នាទៅវិញទៅមក​។


ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក


យើង​មិន​ត្រូវ​ចង់បានកិត្តិយសឥតប្រយោជន៍ ដោយ​រករឿង​គ្នា និង​ឈ្នានីស​គ្នា​ឡើយ​៕


ចូរ​ធ្វើ​គ្រប់ការទាំងអស់​ដោយគ្មាន​ការរអ៊ូរទាំ ឬ​ការប្រកែក


អ្នកនោះ​មានចិត្តធំ ហើយ​មិន​ដឹង​អ្វីសោះ គឺ​វក់តែ​នឹង​ជជែកវែកញែក និង​ប្រកែកអំពីពាក្យសម្ដី ដែល​នាំឲ្យមាន​ការឈ្នានីស ការឈ្លោះប្រកែក ការមួលបង្កាច់ ការសង្ស័យ​ដ៏អាក្រក់


ចូរ​ចៀសវាង​ពី​ការដេញដោលគ្នា​ដ៏ល្ងង់ខ្លៅ រឿង​វង្សត្រកូល ការឈ្លោះប្រកែក និង​ជម្លោះ​អំពីក្រឹត្យវិន័យ ដ្បិត​ការទាំងនោះ​សុទ្ធតែ​ឥតប្រយោជន៍ និង​ឥតខ្លឹមសារ​។