Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:2 - ព្រះគម្ពីរខ្មែរសាកល

2 នេះ​ជា​វង្សត្រកូល​របស់​យ៉ាកុប​: នៅពេល​យ៉ូសែប​មាន​អាយុ​ដប់ប្រាំពីរ​ឆ្នាំ គាត់​បាន​ឃ្វាល​ហ្វូងចៀម​ជាមួយ​ពួក​បងប្រុស​របស់គាត់​។ គាត់​នៅតែជា​ក្មេង ក៏​នៅជាមួយ​ពួក​កូនប្រុស​របស់​ប៊ីលហា និង​ពួក​កូនប្រុស​របស់​ស៊ីលផា ដែលជា​ប្រពន្ធ​របស់​ឪពុក​គាត់​។ យ៉ូសែប​តែងតែ​យក​រឿង​អាក្រក់​របស់ពួកគេ​ទៅ​ប្រាប់​ឪពុក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នេះ​ជា​ដំណើរ​រឿង​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​មាន​អាយុ​ដប់​ប្រាំពីរ​ឆ្នាំ គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា‌មួយ​បង‌ៗ​របស់​គាត់។ ក្មេង​ជំទង់​នេះ​នៅ​ជា‌មួយ​កូន​របស់​នាង​ប៊ីលហា និង​នាង​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​គាត់ ហើយ​យ៉ូសែប​តែង​យក​រឿង​អាក្រក់​របស់​ពួក​គេ​មក​ប្រាប់​ឪពុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។ កាល​លោក​យ៉ូសែប​នៅ​ពី​ក្មេង អាយុ​ដប់​ប្រាំ‌ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​នាង​ប៊ីល‌ហា និង​នាង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យ៉ូសែប​បាន​រាយ‌ការណ៍​ពី​ការ​អាក្រក់​ដែល​បងៗ​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នេះ​ជា​ពង្សាវតារ​នៃ​ពួក​កូន​ចៅ​របស់​យ៉ាកុប រីឯ​យ៉ូសែប កាល​មាន​អាយុ​១៧​ឆ្នាំ នោះ​គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា​មួយ​នឹង​ពួក​បង​ប្អូន ក្មេង​ជំទង់​នោះ​ក៏​នៅ​ជា​មួយ​នឹង​ពួក​កូន​ប៊ីលហា នឹង​កូន​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​ខ្លួន ហើយ​គាត់​នាំ​រឿង​ពី​ការ​អាក្រក់​របស់​គេ​មក​ប្រាប់​ដល់​ឪពុក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​យ៉ាកកូប។ កាល​យូសុះ​នៅ​ពី​ក្មេង មាន​អាយុ​ដប់​ប្រាំ​ពីរ​ឆ្នាំ គាត់​នៅ​ឃ្វាល​ចៀម​ជា​មួយ​បងៗ ដែល​ត្រូវ​ជា​កូន​របស់​ប៊ីល‌ហា និង​ស៊ីល‌ផា ប្រពន្ធ​ចុង​របស់​ឪពុក​គាត់។ យូសុះ​បាន​មក​រៀប​រាប់​ប្រាប់​ឪពុក អំពី​ពាក្យ​សំដី​អាក្រក់​របស់​បងៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​វង្សត្រកូល​នៃ​ពួក​កូនប្រុស​របស់​ណូអេ គឺ​សិម ហាំ និង​យ៉ាផែត​: ក្រោយពី​ទឹកជំនន់ មាន​កូនប្រុស​ជាច្រើន​កើតមក​ដល់​ពួកគេ​។


នេះ​ជា​ដើមកំណើត​របស់​បណ្ដាមេឃ និង​ផែនដី នៅគ្រា​ដែល​ត្រូវបាន​និម្មិតបង្កើត គឺ​នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​បាន​បង្កើត​ផែនដី និង​បណ្ដាមេឃ


ដូច្នេះ នាង​ឲ្យ​ប៊ីលហា​បាវបម្រើស្រី​របស់ខ្លួន​ទៅ​យ៉ាកុប​ធ្វើជា​ប្រពន្ធ យ៉ាកុប​ក៏​ចូលទៅឯ​នាង​។


កាល​លេអា​ឃើញ​ថា​ខ្លួន​លែង​មានកូន​ទៀត នាង​ក៏​យក​ស៊ីលផា​បាវបម្រើស្រី​របស់ខ្លួន​ឲ្យ​យ៉ាកុប​ធ្វើជា​ប្រពន្ធ​។


កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:


នៅពេល​យ៉ូសែប​ឈរ​នៅចំពោះ​ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប គាត់​មាន​អាយុ​សាមសិប​ឆ្នាំ​។ យ៉ូសែប​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ហើយ​ដើរចុះឡើង​ទូទាំង​ដែនដី​អេហ្ស៊ីប​។


យ៉ូសែប​ស្គាល់​ពួក​បងប្រុស​របស់គាត់ ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​គាត់​ទេ​។


ដ្បិត​មាន​ទុរ្ភិក្ស​នៅលើ​ផែនដី​ពីរ​ឆ្នាំ​ហើយ ក៏​នឹង​មាន​ប្រាំ​ឆ្នាំ​ទៀត​ដែល​គ្មាន​ការភ្ជួររាស់ ឬ​ការច្រូតកាត់​ឡើយ​។


អ្នករាល់គ្នា​ត្រូវ​ឆ្លើយថា​: ‘បាវបម្រើ​របស់ព្រះករុណា​ជា​អ្នកចិញ្ចឹមហ្វូងសត្វ​តាំងពី​ក្មេង រហូតដល់​ឥឡូវនេះ គឺ​ទាំង​យើងខ្ញុំ និង​ដូនតា​របស់យើងខ្ញុំ’ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រស់នៅ​ក្នុង​ស្រុក​កូសែន ដ្បិត​អ្នកឃ្វាលចៀម​ទាំងអស់​ជា​ទីស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប”៕


នេះ​ជា​កំណត់ត្រា​វង្សត្រកូល​របស់​អ័ដាម​: នៅ​ថ្ងៃ​ដែល​ព្រះ​និម្មិតបង្កើត​មនុស្ស ព្រះអង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈដូច​ព្រះ


នេះ​ជា​វង្សត្រកូល​របស់​ណូអេ​: ណូអេ​ជា​មនុស្ស​សុចរិត ជា​មនុស្ស​គ្រប់លក្ខណ៍​នៅ​ជំនាន់​របស់គាត់​។ ណូអេ​បាន​ដើរ​ជាមួយ​ព្រះ​។


ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។


បងប្អូន​របស់ខ្ញុំ​អើយ តាមពិត​អ្នកផ្ទះ​របស់​ខ្លូអេ​បាន​ប្រាប់ឲ្យ​ខ្ញុំ​ដឹង​អំពី​អ្នករាល់គ្នា​ថា មាន​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា​។


ដ្បិត​ជាដំបូង ខ្ញុំ​បាន​ឮ​ថា កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា​ជា​ក្រុមជំនុំ មាន​ការបាក់បែកគ្នា​ក្នុងចំណោម​អ្នករាល់គ្នា ហើយ​ខ្ញុំ​ក៏​ជឿ​ត្រឹមកម្រិតណាមួយ​ដែរ​។


មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម